អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) និងបណ្ឌិត (Doctoral Degree) លើជំនាញ​គោលនយោបាយជាច្រើន សម្រាប់សិស្ស និស្សិតកម្ពុជាទៅសិក្សានៅសាធារណរដ្ឋកូរ៉េ។

Advertisement

អាហារូបករណ៍នេះ មានគោលបំណងអភិវឌ្ឍធនធានមនុស្សដែលមានសមត្ថភាព បង្កើនជំនាញវិជ្ជាជីវៈ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា KOICA នឹងផ្តល់ជូននូវជំនាញមួយចំនួនដូចជា៖

-ការគ្រប់គ្រងសាធារណៈ និងកំណែទម្រង់រដ្ឋបាល (Public Management & Administrative Reform)
-គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច (Economic Development Policy)
-គោលនយោបាយសុខាភិបាល និងហិរញ្ញប្បទានសុខាភិបាល (Health Policy & Financing)
-ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន (Climate Change & Environment)
-ទីក្រុងឆ្លាតវៃ (Smart Cities)
-បច្ចេកវិទ្យាឌីជីថល និង ICT
-គោលនយោបាយពន្ធដារ និងហិរញ្ញវត្ថុសាធារណៈ
-ភាពស្មើគ្នាយេនឌ័រ និងការអភិវឌ្ឍសង្គម
-ភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ
-កសិកម្ម និងការអភិវឌ្ឍជនបទ
-បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និង Digital Transformation (សម្រាប់កម្មវិធីមួយចំនួន) ។ល។

អត្ថប្រយោជន៍នៃអាហារូបករណ៍ រួមមាន ៖ ថ្លៃសិក្សាពេញលេញ (Full Tuition Fee), សំបុត្រយន្តហោះទៅ-មក រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ, ប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់ការរស់នៅ, ការធានារ៉ាប់រងសុខភាព, ប្រាក់ឧបត្ថម្ភសម្រាប់ការតាំងទីលំនៅដំបូង, កម្មវិធីបណ្តុះបណ្តាលភាសាកូរ៉េ (សម្រាប់កម្មវិធីដែលតម្រូវ), ឱកាសសិក្សា និងស្រាវជ្រាវនៅសាកលវិទ្យាល័យឈានមុខរបស់សាធារណរដ្ឋកូរ៉េ, ឱកាសពង្រីកបណ្តាញវិជ្ជាជីវៈជាមួយនិស្សិត និងមន្ត្រីជំនាញមកពីបណ្តាប្រទេសផ្សេងៗ, ការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ និងជំនាញវិជ្ជាជីវៈ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

សម្រាប់ការដាក់ពាក្យ សិស្ស និស្សិត ត្រូវ​ដាក់ពាក្យជាមួយមន្ត្រីទទួលបន្ទុកនៅក្រសួង ឬស្ថាប័នរបស់បេក្ខជនសាម៉ី ឬផ្ញើឯកសារដាក់ពាក្យទាំងអស់ទៅកាន់ការិយាល័យ KOICA ប្រចាំកម្ពុជា តាមរយៈអ៊ីមែល៖ yy.lee@koica.go.kr ឱ្យ​បាន​មុន​ថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០២៦​ ជាកំហិត។

សម្រាប់ពត៌មានបន្ថែម សិស្ស និស្សិត​ អាចទាក់ទងតាមរយៈអ៊ីមែល yy.lee@koica.go.kr ឬទូរស័ព្ទ៖ (+855) 23 964 150/1/3៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា