អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

Advertisement

អាហារូបករណ៍នេះ ផ្តល់ជូន​គ្រប់កម្រិតសិក្សា រួម​មាន​ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និង​បណ្ឌិត លើ​មុខ​វិជ្ជាផ្សេងៗ ដូចជា វិស្វកម្ម បច្ចេកវិទ្យាព័ត៌មាន ស្ថាបត្យកម្ម វិទ្យាសាស្រ្តកុំព្យូទ័រ រដ្ឋបាល​ពាណិជ្ជកម្ម ការ​គ្រប់គ្រង កសិកម្ម ព្រះពុទ្ធសាសនា ទស្សនវិជ្ជា ជាដើម។

អត្ថប្រយោជន៍ ដែលនិស្សិតជាប់អាហារូបករណ៍ទទួលបាន រួមមាន ថ្លៃ​សិក្សា​នៅ​សាកលវិទ្យាល័យ, ប្រាក់ឧបត្ថម្ភប្រចាំខែ, ថ្លៃសំបុត្រយន្តហោះទៅមក, ប្រាក់ឧបត្ថម្ភសៀវភៅ និងថ្លៃស្នាក់នៅ (ថ្លៃផ្ទះ)។

លក្ខខណ្ឌតម្រូវ ៖ អ្នកស្នើសុំអាហារូបករណ៍នេះ ត្រូវ​ចុះឈ្មោះតាមរយៈ https://a2ascholarships.iccr.gov.in/ និងត្រូវ​មាន ឯកសារពិន្ទុសិក្សា, លិខិត​ឧទ្ទេសនាម, សំណេរតែងសេចក្តីផ្ទាល់ខ្លួន, លិខិតឆ្លងដែន និងឯកសារផ្សេងៗទៀត។

ផុតកំណត់ នៃការទទួលពាក្យ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ ៖ https://t.me/KuntheaYan

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា