ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តយុវជនផលិតមាតិកាវប្បធម៌ ជាសិល្បករឌីជីថល ផ្សព្វផ្សាយ និងការពារតម្លៃវប្បធម៌ខ្មែរ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តយុវជនផលិតមាតិកាវប្បធម៌ ជាសិល្បករឌីជីថល ផ្សព្វផ្សាយ និងការពារតម្លៃវប្បធម៌ខ្មែរ

ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តយុវជនផលិតមាតិកាវប្បធម៌ ជាសិល្បករឌីជីថល ផ្សព្វផ្សាយ និងការពារតម្លៃវប្បធម៌ខ្មែរ

ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តយុវជនឱ្យក្លាយជាអ្នកផលិតមាតិកាវប្បធម៌ ជាសិល្បករឌីជីថល និងជាអ្នកផ្សព្វផ្សាយអំពីតម្លៃនៃវប្បធម៌ខ្មែរនៅលើឆាកជាតិ និងអន្តរជាតិ ក្នុងនោះ ក៏ជំរុញឱ្យ “ពលរដ្ឋម្នាក់ ជាមគ្គុទ្ទេសក៍វប្បធម៌ជាតិម្នាក់”។

Advertisement

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ឌីជីថលគឺជាជំនួយការដ៏សំខាន់សម្រាប់វិស័យសិល្បៈ ដែលមិនត្រឹមតែជួយធ្វើពិពិធកម្មផលិតផល និងសេវាកម្មទេសចរណ៍ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយដ៏ឆាប់រហ័សក្នុងការបញ្ជូនរូបភាពវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ។ លើសពីនេះ បច្ចេកវិទ្យានេះនឹងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការអភិរក្ស និងថែរក្សាកេរដំណែលដ៏មានតម្លៃឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ជាពិសេសក្នុងកាលៈទេសៈដែលមរតកជាតិកំពុងត្រូវបានគេប៉ុនប៉ងបកស្រាយខុសពីប្រភពដើម និងការលួចបន្លំអត្តសញ្ញាណជាតិពីសំណាក់មជ្ឈដ្ឋានខាងក្រៅ។

ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ទិវាវប្បធម៌ជាតិឆ្នាំនេះត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលជាការបន្តអនុវត្តអស់រយៈពេល ១១ឆ្នាំមកហើយ។ លោកជំទាវថា ប្រធានបទនេះមានសារៈសំខាន់ខ្លាំងក្នុងបរិបទសកលភាវូបនីយកម្ម ដែលវប្បធម៌បរទេសកំពុងហូរចូលយ៉ាងគំហុកតាមរយៈប្រព័ន្ធឌីជីថល។ លោកជំទាវបានរំលឹកថា ទិវានេះក៏ជាការរំលឹកដល់គំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ឯកនៃវប្បធម៌ និងសន្តិភាព ដែលតែងតែផ្តល់តម្លៃខ្ពស់ដល់ការួបរួមរវាងសិល្បករគ្រប់ទម្រង់។

លោកជំទាវរដ្ឋមន្រ្តីមានប្រសាសន៍ថា សព្វថ្ងៃយុវជន យើងកំពុងប្រឈមមុខនឹងឥទ្ធិពលដ៏ខ្លាំងក្លានៃចរន្តវប្បធម៌សកល ដែលហូរចូលមកយ៉ាងគំហុកតាមរយៈបច្ចេកវិទ្យាឌីជីថល ហើយត្រូវតែទទួលស្គាល់ថា ការអភិវឌ្ឍនេះមានទាំងផលវិជ្ជមាន និងផលអវិជ្ជមាន។ លោកជំទាវសង្កត់ធ្ងន់ថា ខណៈដែលយុវជនអាចរៀនសូត្រពីពិភពលោកបានយ៉ាងទូលំទូលាយ វប្បធម៌បរទេសក៏បាននិងកំពុងជះឥទ្ធិពលលើអត្តសញ្ញាណជាតិរបស់យើងផងដែរ ដូច្នេះក្នុងនាមជាអ្នកបន្តវេន យុវជនមានតួនាទីយ៉ាងសំខាន់ ក្នុងការជ្រើសរើស ត្រងត្រាប់ និងកែច្នៃវប្បធម៌បរទេសឱ្យស្របតាមគន្លងវប្បធម៌ជាតិដ៏ថ្លៃថ្លារបស់យើង។ «យើងត្រូវលើកទឹកចិត្តយុវជនឱ្យចេះបែងចែករវាងការទទួលយកអ្វីដែលថ្មី និងការបាត់បង់អត្តសញ្ញាណដើមរបស់ខ្លួន។ យើងត្រូវរួមគ្នាបង្កើតបរិយាកាសមួយដែលយុវជនមានមោទនភាពចំពោះវប្បធម៌ខ្មែរ ហើយប្រើប្រាស់ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការច្នៃប្រឌិតថ្មីៗ»៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា