អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

​សម្រាប់​សិស្សា​នុសិស្ស​ទើប​ប្រឡង​បញ្ចប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​(​ជាប់​ ​ឬ​ធ្លាក់​) ​ដែល​មាន​ជីវភាព​ខ្វះខាត ​និង​គ្មាន​លទ្ធភាព​បង់​ថ្លៃ​សិក្សា​បាន​,​ ​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​។

​អាហារូបករណ៍​នេះ​ ​ផ្ដល់​ជូន​លើ​កម្រិត​សិក្សា​ ​«​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​» ​(​រយៈពេល​ ២ ​ឆ្នាំ​) ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ ​(​TV​ET​) ​ទាំង​ ៣​១​ ទីតាំង​ ​ទូទាំង​រាជធានី​-​ខេត្ត ​ក្រោម​ឱវាទ​ក្រសួង​ការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​លើ​ជំនាញ​បច្ចេកទេស​សំខាន់​ៗ​ដែល​ទីផ្សារ​ការងារ​កំពុង​ត្រូវការ​ខ្ពស់ រួម​មាន​ ​៖​ ​សំណង់​,​ ​អគ្គិសនី​,​ ​អេឡិ​ចត្រូនិក​,​ ​មេ​កានិក​,​ ​មេ​កាត្រូនិក​,​ ​បរិក្ខារ​ត្រជាក់​,​ ​មេ​កានិក​រថយន្ត​,​ ​ព័ត៌មាន​វិទ្យា ​និង​ជំនាញ​ជា​ច្រើន​ទៀត​។

​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​

​ជា​បេក្ខជន​ដែល​បាន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ​(​បាក់ឌុប​)​ ​ឆ្នាំ​២០២៥ ​និង​ឆ្នាំ​២០២៦ ​(​ទាំង​ជាប់​ ​ឬ​ធ្លាក់​)​ ​ឬ​ ​មាន​សញ្ញាបត្រ​បច្ចេកទេស ​និង​វិជ្ជាជីវៈ​ ​៣​ ​(​C3​)​ ​ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​ស្មើ​។​

​ឯកសារ​ស្នើសុំ​អាហារូបករណ៍​

បេក្ខជន​ត្រូវ​រៀបចំ​ឯកសារ ​រួម​មាន​៖
1​.​ ​ពាក្យ​ស្នើសុំ​អាហារូបករណ៍​
​2​.​ ​ប្រវត្តិ​រូប​សង្ខេប​
3​. ​កិច្ចសន្យា​
4. ​បង្កាន់ដៃ​ទទួល​ពាក្យ​មាន​បិទ​រូបថត ​(​ថត​ថ្មី​)​ ​ទំហំ​ 4cm x 6​cm
​5​.​ ​ចំពោះ​បេក្ខជន​ក្រីក្រ ​តំបន់​ដាច់ស្រយាល ​និង​ជនជាតិ​ដើម​ភាគ​តិច ត្រូវ​មាន​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​។

​កាលបរិច្ឆេទ​ ​និង​ទីកន្លែង​ទទួល​ពាក្យ​

បេក្ខជន​ត្រូវ​មក​ទទួល​ពាក្យ ​និង​ដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍​នៅ​ទីស្នាក់ការ​កណ្តាល​សមាគម​ ​នៅក្នុង​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ ​(​NTTI​)​ ​អគារ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ​អភិវឌ្ឍ​ ​និងន​វានុវត្ត​ ​ការ​បណ្តុះបណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​ស្ថិត​ក្រោយ​វត្ត​ទឹក​ថ្លា​។ ​ដោយឡែក​សម្រាប់​អ្នក​ចង់​ដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍​សិក្សា​នៅ​គ្រឹះស្ថាន TV​ET ​នៅ​តាម​បណ្តា​ខេត្ត​ ​អាច​ទំនាក់ទំនង​ផ្ទាល់ និង​ដាក់​ពាក្យ​នៅ​ស្នាក់ការ​កណ្តាល​សមាគម​តាម​អាសយដ្ឋាន​ខាង​លើ​។

​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​៖ ​ត្រឹម​ថ្ងៃ​ទី​១៥ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​(​និង​បន្ត​ទទួល​រហូតដល់​តាម​កាល​កំណត់​របស់​គ្រឹះស្ថាន​នីមួយ​ៗ ​ក្នុង​ករណី​មិន​ទាន់​ជ្រើសរើស​គ្រប់​ចំនួន​)​។

​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​ ​បេក្ខជន​អាច​ទាក់ទង​ដោយ​ផ្ទាល់​ទៅកាន់​គ្រឹះស្ថាន TV​ET ​ដែល​មាន​បំណង​ចូលរៀន​ ​ឬ​តាមរយៈ​លេខ​ទូរស័ព្ទ​៖ ០​៨៨​ ២៩៧ ១១៩៦​។

​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ឈ្មោះ​គ្រឹះ​ស្ថាន​/​វិទ្យាស្ថាន​ ​ទីតាំង​ ​និង​ចំនួន​អាហារូបករណ៍​ដែល​ត្រូវ​ផ្ដល់​ជូន​

​នៅ​រាជធានី​ភ្នំពេញ​
​-​វិទ្យា​ស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា ផ្ដល់​ជូន​ចំនួន​ ៣០ ​កន្លែង​
​-​វិទ្យា​ស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស ​ផ្ដល់​ជូន​ចំនួន​ ​២០ ​កន្លែង​
​-​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ ​ផ្ដល់​ជូន​ចំនួន​ ​២០០ ​កន្លែង​
​-​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះ​កុសុមៈ ​ផ្ដល់​ជូន​ចំនួន​ ៤០ ​កន្លែង​
​-​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ ​និងន​វានុវត្តន៍ ផ្ដល់​ជូន​ចំនួន​ ​២០ ​កន្លែង​
​-​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ​ផ្ដល់​ជូន​ចំនួន​ ៧០​ ​កន្លែង​
​-​វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញ​កម្ពុជា ផ្ដល់​ជូន​ចំនួន​ ៥០ ​កន្លែង​
-​វិទ្យាស្ថាន​បច្ចេកទេស​ ហ្សឺវ៉េស ផ្ដល់​ជូន​ចំនួន​ ​២០ ​កន្លែង​

​នៅ​តាម​បណ្ដា​ខេត្ត​

​ខេត្ត​បាត់ដំបង​
-​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន បាត់ដំបង ​ចំនួន​ ​១០០ ​កន្លែង​
-​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​ ​ចំនួន​ ៥០ ​កន្លែង​
​-​វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង ​ចំនួន​ ៤០ ​កន្លែង​

​ខេត្ត​សៀមរាប​៖
-​វិទ្យា​ស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន សៀមរាប ​ចំនួន​ ​២៥​ ​កន្លែង​
​-​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​អង្គរ ​ចំនួន​ ៤០ ​កន្លែង​

​ខេត្ត​ព្រះសីហនុ
​-​វិទ្យា​ស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះសីហនុ ​ចំនួន​ ​២០ ​កន្លែង​
​-​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​មិត្តភាព​កម្ពុជា​-​ចិន ​ខេត្ត​ព្រះសីហនុ ​ចំនួន​ ​៥០ ​កន្លែង​

​ខេត្ត​កំពត
​-​វិទ្យា​ស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន ​កំពត ​ចំនួន​ ៣០ ​កន្លែង​

​ខេត្ត​តាកែវ
-​វិទ្យា​ស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ តា​កែវ ​ចំនួន​ ៨០ ​កន្លែង​

​ខេត្ត​ស្វាយរៀង​
​-​វិទ្យា​ស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន ​ស្វាយរៀង​ ​ចំនួន​ ​១០ ​កន្លែង​

​ខេត្ត​ពោធិ៍​សាត់
-​វិទ្យា​ស្ថានពហុ​បច្ចេកទេស​ខេត្ត​ពោធិ៍សាត់ ចំនួន​ ​១៥ ​កន្លែង​

​ខេត្ត​បន្ទាយមានជ័យ​
-​វិទ្យា​ស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​ចំនួន​ ​២២៥​ ​កន្លែង​

​ខេត្ត​កំពង់ធំ​
​-​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ធំ​ ​ចំនួន​ ៥០ ​កន្លែង​

​ខេត្ត​កំពង់ចាម​
-​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម ចំនួន​ ១៥ ​កន្លែង​

​ខេត្ត​កណ្ដាល​
​-​វិទ្យា​ស្ថានជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន ​ចំនួន​ ​១០០ ​កន្លែង​

​ខេត្ត​កំពង់ស្ពឺ
-​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ ​ចំនួន​ ៣០ ​កន្លែង​

ខេត្ត​ក្រចេះ​
-​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន ​ឦ​សាន ចំនួន​ ​១២០ ​កន្លែង​

​ខេត្ត​កោះកុង​
-​វិទ្យា​ស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កោះកុង ​ចំនួន​ ៥៨ ​កន្លែង​

​ខេត្ត​កំពង់ឆ្នាំង​
-​វិទ្យា​ស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង ​ចំនួន​ ​២០ ​កន្លែង​

​ខេត្ត​ព្រះវិហារ
-​វិទ្យា​ស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​ចំនួន​ ​២០ ​កន្លែង​

​ខេត្ត​ស្ទឹងត្រែង​
​-​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង ​ចំនួន​ ​១០ ​កន្លែង​

​ខេត្ត​រតនគិរី​
​-​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ​ចំនួន​ ៩០ ​កន្លែង​

​ខេត្ត​មណ្ឌលគិរី​
​-​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី ​ចំនួន​ ​៣០ ​កន្លែង​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា