អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃ ចំនួន២៧១៥កន្លែង។

Advertisement

ជំនាញដែលផ្តល់ជូន​រួមមាន ៖ ការ​ដំឡើងបណ្តាញ​អគ្គិសនីក្នុងអគារ (៣០០នាក់), ការថែទាំ និង​ជួសជុល​បរិក្ខារត្រជាក់​អេឡិចត្រូនិក (១៥០នាក់), សេវាកម្មបរិក្ខារត្រជាក់​ក្នុងគេហដ្ឋាន (៣០០នាក់), សេវាកម្មកុំព្យូទ័រ (១៥០នាក់), រចនាក្រាហ្វិក​ដោយកុំព្យូទ័រ (១៥០នាក់), សេវាកម្មកាត់សក់បុរស (១៥០នាក់), ការចម្អិន​ម្ហូប (១៥០នាក់), សេវាកម្មម្ហូប អាហារ និង​ភេសជ្ជៈ (១២០នាក់), ធុរកិច្ចភេសជ្ជៈ (១៥០នាក់)។ ជំនាញទាំងនេះ សិក្សា​ក្នុង​កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ដោយសិក្សា​រយៈពេល ៤ខែ។

សម្រាប់ជំនាញ រៀបឥដ្ឋ (៣០នាក់), បូក និង​សម្អាត​ជញ្ជាំង (១៥នាក់), ការថែទាំ និងជួសជុល​ទុយោទឹក​ក្នុងផ្ទះ/អគារ (១៥នាក់), ដំឡើងបណ្តាញអគ្គិសនីសម្រាប់ការ​បំភ្លឺក្នុងផ្ទះ/អគារ (៤៥នាក់), ដំឡើងប្រព័ន្ធសុវត្ថិភាព​សម្រាប់គេហដ្ឋាន (១៥នាក់), រៀបការ៉ូ (១៥នាក់), ដំឡើងប្រព័ន្ធបញ្ជា​ម៉ូទ័រទៅមុខ ឈប់ ត្រឡប់ក្រោយ (១៥នាក់), ដំឡើង​ប្រព័ន្ធ​កាមេរ៉ាសុវត្ថិភាព (១៥នាក់), ដំឡើង​កម្មវិធីកុំព្យូទ័រ (៣០នាក់), រចនា និងបង្កើតក្រាហ្វិក​សម្រាប់បោះពុម្ព (៣០នាក់), រចនាឯកសាររដ្ឋបាល​ដោយកុំព្យូទ័រ (៣០នាក់), គណនា និងគ្រប់គ្រងទិន្នន័យតាមតារាងដោយកុំព្យូទ័រ (១៥នាក់), កាត់សក់បុរស (១៥នាក់), ថែទាំ និង​ជួសជុលម៉ាស៊ីនត្រជាក់ពីរកំណាត់ (៣០នាក់), ប្រតិបត្តិការងារគេហកិច្ច​ក្នុងបន្ទប់ (៤៥នាក់), ធ្វើម្ហូបខ្មែរ (៤៥នាក់) និងផលិតនំប៉័ង (៣០នាក់)។ ជំនាញទាំងនេះ ស្ថិត​ក្នុងកម្រិតវិញ្ញាបនបត្រ​វិជ្ជាជីវៈ ដោយ​ធ្វើការសិក្សា​រយៈពេល ១ខែ។

ដោយឡែកជំនាញ ធ្វើភេសជ្ជៈធម្មជាតិ (២២០នាក់), កែច្នៃបន្លែ និងផ្លែឈើបំពង (២២០នាក់) និងកែច្នៃអាហារដោយការផ្អាប់ និង​បន្ថែម​កំហាប់ស្ករ (២២០នាក់)។ ជំនាញទាំងនេះ សិក្សា​រយៈពេល​១សប្តាហ៍ ដោយទទួលវិញ្ញាបនបត្រវិជ្ជាជីវៈ។

លក្ខខណ្ឌនៃការជ្រើសរើស ៖ ជាអតីតពលករ​វិលត្រឡប់​ពីប្រទេសថៃ​ទាំង២ភេទ, ឯកសារបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ) ឬ លិខិតឆ្លងដែន ឬលិខិតធ្វើ​ដំណើរពលករ​កម្ពុជាទៅធ្វើការ​នៅបរទេស (TD) ឬ ប័ណ្ណពលករ​កម្ពុជា​ទៅធ្វើការ​នៅបរទេស (OCWC) ឬ លិខិតបញ្ជាក់ថា ជាអតីតពលករ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណផ្សេង​ទៀត​ចេញដោយ​អាជ្ញាធរមានសមត្ថកិច្ច។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់វិទ្យាស្ថានផ្ទាល់ ដែលមាន​អាសយដ្ឋាន ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខាងកើតផ្សារសាមគ្គី ៧០ម៉ែត្រ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០៨៩ ៤៨៣ ៦២៣៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា