លោកជំទាវ គឹម សេដ្ឋានី ៖ "ការវិនិយោគលើកុមារតូចនៅថ្ងៃនេះ គឺជាការកសាងគ្រឹះសម្រាប់សន្តិសុខ និងសេដ្ឋកិច្ចជាតិនៅថ្ងៃស្អែក" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកជំទាវ គឹម សេដ្ឋានី ៖ "ការវិនិយោគលើកុមារតូចនៅថ្ងៃនេះ គឺជាការកសាងគ្រឹះសម្រាប់សន្តិសុខ និងសេដ្ឋកិច្ចជាតិនៅថ្ងៃស្អែក"

លោកជំទាវ គឹម សេដ្ឋានី ៖ "ការវិនិយោគលើកុមារតូចនៅថ្ងៃនេះ គឺជាការកសាងគ្រឹះសម្រាប់សន្តិសុខ និងសេដ្ឋកិច្ចជាតិនៅថ្ងៃស្អែក"

ការវិនិយោគលើកុមារតូចនៅពេលបច្ចុប្បន្ន គឺជាការកសាងគ្រឹះស្ថានដ៏រឹងមាំមួយ សម្រាប់ធានាដល់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទៅថ្ងៃអនាគត។ នេះគឺជាប្រសាសន៍លើកឡើងរបស់ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ «សៀវភៅណែនាំស្ដីពី ការកសាងផែនការសកម្មភាពថ្នាក់ក្រោមជាតិសម្រាប់គាំពារ និងអភិវឌ្ឍន៍កុមារតូច» កាលពីពេលថ្មីៗនេះ។

Advertisement

នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតបានសង្កត់ធ្ងន់ថា ការងារគាំពារនិងអភិវឌ្ឍន៍កុមារតូច គឺជាចំណុចចាប់ផ្ដើមដំបូងបង្អស់ និងជាបេះដូងនៃការកសាងមូលធនមនុស្ស ប្រកបដោយគុណភាព សមត្ថភាព និងបរិយាបន្ន ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពខ្ពស់បំផុតលើការអភិវឌ្ឍធនធានមនុស្ស។

បើតាម​លោកជំទាវបណ្ឌិត គឹម សេដ្ឋានី នៅក្នុងក្របខ័ណ្ឌនៃការចិញ្ចឹមបីបាច់កុមារតូចមានគោលដៅគន្លឹះចំនួន ៥ ដើម្បីធានាឱ្យកុមារមានការលូតលាស់ និងអភិវឌ្ឍន៍ពេញលេញទាំងផ្លូវកាយ ស្មារតី និងបញ្ញា ដែលរួមមាន ការថែទាំសុខភាពឱ្យបានល្អ ការផ្ដល់អាហារូបត្ថម្ភ ការធានាសន្តិសុខនិងសុវត្ថិភាព ការថែទាំប្រកបដោយការឆ្លើយតប និងការផ្ដល់ឱកាសចូលរៀនទាន់ពេលវេលា។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងថ្លែងអំណរគុណដល់អង្គការយូនីសេហ្វប្រចាំកម្ពុជា និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានរួមចំណែកបង្កើតសៀវភៅណែនាំស្ដីពីការកសាងផែនការសកម្មភាពថ្នាក់ក្រោមជាតិសម្រាប់គាំពារ និងអភិវឌ្ឍន៍កុមារតូច ដែលបានបែងចែកជា ៣ជំហានគន្លឹះយ៉ាងច្បាស់លាស់រួមមាន ការបង្កើតក្រុមការងារកសាងផែនការសកម្មភាពដើម្បីធានាការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ ការវិភាគស្ថានភាពកុមារពីអាយុ ០ ដល់ក្រោម ៦ឆ្នាំ ដើម្បីដឹងច្បាស់ពីតម្រូវការជាក់ស្ដែង និងបញ្ហាប្រឈមរបស់កុមារនៅក្នុងមូលដ្ឋាន ព្រមទាំងការរៀបចំ អនុម័ត និងផ្សព្វផ្សាយផែនការសកម្មភាព ដើម្បីបំប្លែងចក្ខុវិស័យទៅជាសកម្មភាពជាក់ស្ដែង និងមានការទទួលខុសត្រូវខ្ពស់៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា