ឱកាស​អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​សាកលវិទ្យាល័យ Central South ឆ្នាំសិក្សា​២០២៧-២០២៨ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាស​អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​សាកលវិទ្យាល័យ Central South ឆ្នាំសិក្សា​២០២៧-២០២៨

ឱកាស​អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​សាកលវិទ្យាល័យ Central South ឆ្នាំសិក្សា​២០២៧-២០២៨

សាកលវិទ្យាល័យ Central South University ស្ថិត​នៅ​ទីក្រុង​ឆាងសា ប្រទេស​ចិន កំពុងប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B (CSC Type B) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (សិក្សារយៈពេល៣ឆ្នាំ) និង​ថ្នាក់បណ្ឌិត (រយៈពេល៤ឆ្នាំ) ឆ្នាំសិក្សា​២០២៧-២០២៨។

អត្ថប្រយោជន៍ទទួលបាន ៖ ថ្លៃសិក្សា ១០០%, កន្លែងស្នាក់នៅ, ប្រាក់ឧបត្ថម្ភ​ប្រចាំខែ និង​ការធានារ៉ាប់រងសុខភាពទូទៅ។

លក្ខខណ្ឌនៃការជ្រើសរើស ៖ ជាជនជាតិខ្មែរ និង​គ្មានសញ្ជាតិចិន, មានសុខភាពល្អ គោរពច្បាប់ នៃសាធារណរដ្ឋប្រជាមានិតចិន, សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវ​មានសញ្ញាបត្រ​បរិញ្ញាបត្រ និង​អាយុ​មិន​លើសពី ៣៥ឆ្នាំ, ថ្នាក់បណ្ឌិត ត្រូវ​មានសញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់ អាយុ​មិន​លើសពី ៤០ឆ្នាំ, សម្រាប់កម្មវិធីសិក្សា​ផ្នែកវិទ្យាសាស្រ្ត និង​វិស្វកម្ម​ សិក្សាជាភាសាចិន ត្រូវ​មាន HSK Level 4 ពិន្ទុ​យ៉ាងតិច ១៨០ពិន្ទុ, សម្រាប់កម្មវិធីសិក្សា​ផ្នែក​មនុស្ស​សាស្រ្ត វិទ្យាសាស្រ្ត​សង្គម និង​វេជ្ជសាស្រ្ត ត្រូវមាន HSK Level 4 មានពិន្ទុ​យ៉ាង​តិច ២១០ពិន្ទុ។ កម្មវិធីសិក្សា​ជាភាសាអង់គ្លេស ត្រូវ​មាន​វិញ្ញាបនបត្រ​បញ្ជាក់យ៉ាងតិច IELTS 6.0/TOEFL 85។

ឯកសារតម្រូវសម្រាប់ការដាក់ពាក្យ ៖ លិខិតឆ្លងដែន, រូបថត, ថ្នាក់អនុបណ្ឌិត​ត្រូវ​ភ្ជាប់​សញ្ញាបត្របរិញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ​គ្រប់ឆ្នាំ, ថ្នាក់បណ្ឌិត ត្រូវភ្ជាប់សញ្ញាបត្រ​បរិញ្ញាបត្រ អនុបណ្ឌិត និង​ព្រឹត្តិបត្រពិន្ទុគ្រប់ឆ្នាំ (ប្រែជាភាសាអង់គ្លេស ឬចិន), វិញ្ញាបនបត្រ​បញ្ជាក់សមត្ថភាព​ភាសា IELTS/TOEFL ឬ HSK, លិខិត​ឧទ្ទេសនាមចំនួន ២ច្បាប់ សរសេរជាភាសាអង់គ្លេស ឬចិន, លិខិត​ពិនិត្យសុខភាព, លិខិតថ្កោលទោស, ផែនការសិក្សា សរសេរជា​ភាសាអង់គ្លេស ឬចិន យ៉ាងតិច ១០០០ពាក្យ ដោយ​បញ្ជាក់ពីប្រធានបទស្រាវជ្រាវ គោលបំណងនៃការស្រាវជ្រាវ វិធីសាស្រ្តស្រាវជ្រាវ លទ្ធផល​ដែលរំពឹងទុក, លិខិតទទួលយកពីសាស្រ្តាចារ្យណែនាំ, អត្ថបទស្រាវជ្រាវដែលបានបោះពុម្ពផ្សាយ, វីដេអូណែនាំខ្លួន រយៈពេល១នាទី ជាទម្រង់ MP4, លិខិតបញ្ជាក់ថា មិនបានទទួល​អាហារូបករណ៍ ឬជំនួយហិរញ្ញវត្ថុ​ផ្សេង​ទៀត, លិខិតទទួល​ចូលរៀន​ជាបឋម និង ឯកសារ​គាំទ្រផ្សេងៗ។

សម្រាប់ការដាក់ពាក្យ បេក្ខជន​ត្រូវ​ចុះឈ្មោះ និង​បំពេញពាក្យ​ស្នើសុំ​តាមប្រព័ន្ធអនឡាញចំនួនពីរ គឺ ប្រព័ន្ធសាកលវិទ្យាល័យ Central South University (https://csu.17gz.org/member/login.do) និងប្រព័ន្ធក្រុមប្រឹក្សា​អាហារូបករណ៍ចិន (http://studyinchina.csc.edu.cn/#/login) ដោយប្រើកូដស្ថាប័ន Agency code: 10533 និងជ្រើសរើស​ប្រភេទ​អាហារូបករណ៍ Type-B។

កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ ៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៧៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា