ម៉ូដែល​ ​AI​ ​របស់​ចិន​ ទទួលបាន​ពិន្ទុ​ពេញ​ក្នុង​ការ​ប្រកួត​គណិតវិទ្យា​ ​IMO​ ​ជា​លើក​ដំបូង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម៉ូដែល​ ​AI​ ​របស់​ចិន​ ទទួលបាន​ពិន្ទុ​ពេញ​ក្នុង​ការ​ប្រកួត​គណិតវិទ្យា​ ​IMO​ ​ជា​លើក​ដំបូង​

ម៉ូដែល​ ​AI​ ​របស់​ចិន​ ទទួលបាន​ពិន្ទុ​ពេញ​ក្នុង​ការ​ប្រកួត​គណិតវិទ្យា​ ​IMO​ ​ជា​លើក​ដំបូង​

​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​បាន​ឈានដល់​សមិទ្ធផល​ថ្មី​មួយ​ក្នុង​វិស័យ​គណិតវិទ្យា ​ដោយ​ជា​លើក​ដំបូង​ ​ម៉ូដែល​ ​AI​ ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ ​Huawei​ ​និង​ ​Xiaohongshu​ ​(​RedNote​) ​ទទួលបាន​ពិន្ទុ​ពេញ​ក្នុង​ការ​វាយតម្លៃ​លើ​សំណួរ​នៃ​ការ​ប្រកួត​ ​International​ ​Mathematical​ ​Olympiad​ ​(​IMO​) ​ដែល​ជា​ការ​ប្រកួត​គណិតវិទ្យា​ដ៏​មាន​កិត្យានុភាព​បំផុត​របស់​ពិភពលោក​។​

Advertisement

​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ប្រកាស​ថា​ ​ម៉ូដែល​ ​AI​ ​របស់​ពួកគេ​អាច​ដោះស្រាយ​សំណួរ​ទាំងអស់​នៃ​ការ​ប្រកួត​ ​IMO​ ​ឆ្នាំ​២០២៦​ ​បាន​ត្រឹមត្រូវ​ ​ដោយ​ទទួលបាន​ពិន្ទុ​ពេញ​ ​៤២​ ​លើ​ ​៤២​ ​ក្រោម​ដំណើរការ​វាយតម្លៃ​ផ្លូវការ​របស់​ ​IMO​។ ​នេះ​ជា​លើក​ដំបូង​ដែល​ម៉ូដែល​ភាសា​ធំ​ (​Large​ ​Language​ ​Model​) ​សម្រេចបាន​លទ្ធផល​បែប​នេះ​។​

​ក្រុមហ៊ុន​ ​Xiaohongshu​ ​បាន​ឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ ​ការ​ទទួលបាន​ពិន្ទុ​ពេញ​ក្នុង​ ​IMO​ ​គឺជា​បញ្ហា​ប្រឈម​ដ៏​លំបាក​បំផុត​មួយ​ ​ហើយ​មុន​នេះ​ ​មិន​ធ្លាប់​មាន​ម៉ូដែល​ ​AI​ ​ណាមួយ​ទទួលបាន​ពិន្ទុ​ពេញ​ក្រោម​នីតិវិធី​វាយតម្លៃ​ផ្លូវការ​របស់​ ​IMO​ ​ឡើយ​។​

​ការ​ប្រកួត​ ​IMO​ ​ឆ្នាំ​២០២៦​ ត្រូវបាន​រៀបចំឡើង​នៅ​ទីក្រុង​សៀងហៃ ​ប្រទេស​ចិន ​ដោយ​មាន​បេក្ខជន​ចំនួន​ ​៦៦៦​ ​នាក់​ មកពី​ប្រទេស​ ​និង​តំបន់​នានា​ចូលរួម​។ ​យោង​តាម​លទ្ធផល​ផ្លូវការ​របស់​ ​IMO​ ​មាន​បេក្ខជន​តែ ​៧​ ​នាក់​ ​ប៉ុណ្ណោះ​ដែល​ទទួលបាន​ពិន្ទុ​ពេញ ​ខណៈ​អ្នកចូលរួម​ទាំងអស់​ត្រូវ​មាន​អាយុ​ក្រោម​ ​២០​ ​ឆ្នាំ​។​

​Huawei​ ​បាន​ឱ្យដឹង​ថា​ ​ប្រព័ន្ធ​ ​AI​ ​របស់​ខ្លួន​ឈ្មោះ​ ​Celia​ ​បាន​បង្ហាញ​សមត្ថភាព​ដោះស្រាយ​បញ្ហា​គណិតវិទ្យា​កម្រិត​ខ្ពស់​លើ​វិស័យ​ជាច្រើន​។ ​ចំណែក​ ​Xiaohongshu​ ​បាន​បញ្ជាក់​ថា​ ​ម៉ូដែល​ ​dots​-​note​-​3.0​ ​របស់​ខ្លួន​ ​បាន​ចូលរួម​ការ​វាយតម្លៃ​លើ​សំណួរ​ ​IMO​ ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​នេះ​។​

​ក្រៅពី​ក្រុមហ៊ុន​ចិន ​លោក​ ​Deedy​ ​Das​ ​ដៃគូ​នៅ​ក្រុមហ៊ុន​វិនិយោគ​ ​Menlo​ ​Ventures​ ​បាន​ឱ្យដឹង​ថា​ ​លោក​បាន​សាកល្បង​ដាក់​សំណួរ​ ​IMO​ ​ឆ្នាំ​២០២៦​ ​ទៅកាន់​ម៉ូដែល​ ​AI​ ​ទំនើប​ចំនួន​បួន​ ​រួមមាន​ ​OpenAI​, ​Anthropic​, ​Axiom​ ​Math​ ​និង​ ​Kimi​ ​K​3​ ​របស់​ក្រុមហ៊ុន​ ​Moonshot​ ​AI​ ​ប្រទេស​ចិន​។ ​លោក​ថា​ ​ម៉ូដែល​ទាំង​បួន​សុទ្ធតែ​ទទួលបាន​ពិន្ទុ​ពេញ​ ​៤២​ ​លើ ​៤២​។​

​លោក​ ​Das​ ​បាន​សរសេរ​នៅលើ​ ​LinkedIn​ ​ថា​៖​ ​«​ព្រំដែន​សមត្ថភាព​របស់​ ​AI​ ​បាន​ឆ្លង​ផុត​កម្រិត​គណិតវិទ្យា​ ​IMO​ ​ជា​ផ្លូវការ​ហើយ​»៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា