ស្រ្តីជនជាតិកូរ៉េ មកបង្កើតសាលាមត្តេយ្យនៅស្រុកខ្សាច់កណ្តាល ព្រោះចង់ជួយឪពុកម្តាយជាកម្មកររោងចក្រ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្រ្តីជនជាតិកូរ៉េ មកបង្កើតសាលាមត្តេយ្យនៅស្រុកខ្សាច់កណ្តាល ព្រោះចង់ជួយឪពុកម្តាយជាកម្មកររោងចក្រ​

ស្រ្តីជនជាតិកូរ៉េ មកបង្កើតសាលាមត្តេយ្យនៅស្រុកខ្សាច់កណ្តាល ព្រោះចង់ជួយឪពុកម្តាយជាកម្មកររោងចក្រ​

សាលា His KOMA ដែលមានន័យថា “កុមារ” ដូចក្នុងភាសាខ្មែរដែរ ត្រូវ​បានបង្កើត​ឡើង​កាលពីឆ្នាំ២០២២ ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយស្រ្តីជាជនជាតិកូរ៉េម្នាក់។ សាលា​រៀនមួយនេះ កំពុង​ចូលរួម​ចំណែកជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុងតំបន់ដែលភាគច្រើន​ជាកម្មកររោងចក្រ តាមរយៈការ​អប់រំមើលថែកុមារ ដែល​ជាកូនៗ​របស់ពួកគេ។

Advertisement

លោកស្រី Yi Yong Woo នាយិកាសាលា His KOMA និងក៏ជាបេសកជនផ្សាយដំណឹងល្អ ជនជាតិកូរ៉េ មានប្រសាសន៍ថា ការបង្កើតសាលាមត្តេយ្យនេះឡើង ផ្តើម​សំខាន់បំផុតគឺសេចក្ដីស្រឡាញ់, លោកស្រី​មានបំណងចង់ជួយអប់រំផ្លូវចិត្តកុមារឱ្យមានភាពស្ងប់ និងចេះជួយអ្នកដទៃ ដើម្បីអាចឱ្យមនុស្សគ្រប់រូបរស់នៅជាមួយគ្នាក្នុងសង្គមដោយមានសុភមង្គល និងសន្តិភាព។

បើតាម​នាយិកាសាលាកុមារ គ្រូបង្រៀនដែល​នៅទីនេះ គឺសុទ្ធសឹងជាមនុស្សដែលមានចិត្តធ្ងន់បំផុត និងស្រឡាញ់ក្មេងៗ, ហើយវិធីសាស្រ្ត​បង្រៀន​នៅពេល​ដែលកុមារមិនស្ដាប់បង្គាប់ ពួកគេ​នឹងព្យាយាមអត់ធ្មត់ ព្រមទាំង​ជួយ​ធ្វើយ៉ាងណាឱ្យ​កុមារស៊ាំជាមួយបរិយាកាសសាលា ធ្វើឱ្យកុមារ​មានអារម្មណ៍សុវត្ថិភាពជាមុនសិន ទើបអាចនិយាយអប់រំពួកគេតាមក្រោយ។ លោកស្រី Yi Yong Woo បន្តថា ដោយសារ​ការអប់រំល្អនៅទីនេះ មានឪពុកម្ដាយកុមារ ជាច្រើន​បាន​បញ្ជូនកូនៗ​មក​ទទួលការអប់រំ។

His KOMA ចាប់ទទួលសិស្សពីអាយុ ២ឆ្នាំ ដល់៥ឆ្នាំ ដោយ​បច្ចុប្បន្ន មានសិស្សថ្នាក់ទារកដ្ឋាន ១២នាក់, សិស្សថ្នាក់មត្តេយ្យ ៣០នាក់ ជាមួយ​នឹងគ្រូបង្រៀនចំនួន ៥នាក់។

ក្រោមកិច្ចសហការរវាងមន្ទីរពេទ្យនៃសាកលវិទ្យាល័យ Yonsei University សាធារណរដ្ឋកូរ៉េ និងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត តាមរយៈគម្រោងផ្ដល់សេវាពិនិត្យសុខភាពដល់សាលារៀនជួបការលំបាកនៅតំបន់ជនបទដាច់ស្រយាល នៃប្រទេសកម្ពុជា, ក្រុមគ្រូពេទ្យមួយ​ក្រុម បានចុះទៅ​ពិនិត្យលទ្ធភាពដែលអាចជួយសាលាកុមារនេះ​ កាលពីសប្ដាហ៍កន្លងទៅ។ លោកស្រី Yi Yong Woo លើកឡើងថា សម្រាប់សាលាកុមារ កំពុងមានតម្រូវការពេទ្យធ្មេញចុះមកពិនិត្យសុខភាពមាត់ធ្មេញកុមារ និងមានតម្រូវការថ្នាំពេទ្យផងដែរ។

ដំណើរទស្សនកិច្ចសាលារៀនក្រោមកិច្ចសហការរវាងមន្ទីរពេទ្យនៃសាកលវិទ្យាល័យ Yonsei University សាធារណរដ្ឋកូរ៉េ និងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត

សេវាអប់រំកុមារតូចដែលបាននិងកំពុងដំណើរការនៅកម្ពុជារួមមាន មត្តេយ្យសិក្សារដ្ឋ មត្តេយ្យសិក្សាសហគមន៍ មត្តេយ្យសិក្សាឯកជន និងកម្មវិធីអប់រំមាតាបិតា។ ក្នុងនោះ សេវាមត្តេយ្យសិក្សាសហគមន៍ ត្រូវបានបង្កើតឡើងនៅតាមតំបន់គោលដៅភូមិសាស្ត្រ ដែលនៅឆ្ងាយ ឬពុំទាន់មានសាលាមត្តេយ្យសិក្សាសាធារណៈ ដើម្បីផ្តល់ឱកាសឱ្យកុមារអាយុ ៣ឆ្នាំ ទៅក្រោម ៦ឆ្នាំ ទទួលបានការសិក្សានៅកម្រិតមត្តេយ្យសិក្សា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា