ទូត​ខ្មែរ​ម្នាក់​បញ្ចប់​ថ្នាក់​បណ្ឌិត​នៅ​រុស្ស៊ី ​ជា​សក្ខី​ភាព ​នៃ​តម្លៃ​អប់រំ​លើ​ឆាក​អន្តរជាតិ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូត​ខ្មែរ​ម្នាក់​បញ្ចប់​ថ្នាក់​បណ្ឌិត​នៅ​រុស្ស៊ី ​ជា​សក្ខី​ភាព ​នៃ​តម្លៃ​អប់រំ​លើ​ឆាក​អន្តរជាតិ​

ទូត​ខ្មែរ​ម្នាក់​បញ្ចប់​ថ្នាក់​បណ្ឌិត​នៅ​រុស្ស៊ី ​ជា​សក្ខី​ភាព ​នៃ​តម្លៃ​អប់រំ​លើ​ឆាក​អន្តរជាតិ​

​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​សហព័ន្ធ​រុស្ស៊ី ​ឯកឧត្តម​ ​ពេជ្រ​ឃុន ​បញ្ញា​ ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ពី​សាកលវិទ្យាល័យ​ R​UD​N ​ពី​ប្រទេស​រុស្ស៊ី ​ដែល​ជា​សមិទ្ធផល​ថ្មី​មួយ​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សិក្សា​ ​និង​ការ​ស្រាវជ្រាវ​របស់​បញ្ញវន្ត​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

​ឯកឧត្តម​ ​ពេជ្រ​ឃុន ​បញ្ញា​ ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ ​(​PhD​)​ ​ដោយ​ជោគជ័យ​ពី​សាកលវិទ្យាល័យ​ Peoples​’ Friendship ​University of Russia ​named after ​Patrice ​Lumumba ​(​R​UDN University​)​ ​ក្នុង​ប្រទេស​រុស្ស៊ី ​ដោយ​ទទួល​បាន​លទ្ធផល​ ​«​ល្អ​ណាស់​»។

​សមាគម​អតីត​និស្សិត​កម្ពុជា​ពី​សូវៀត ​និង​រុស្ស៊ី ​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​សមិទ្ធផល​របស់​ឯក​អគ្គ​រាជ​ទូត​ខ្មែរ​រូប​នេះ​ ​ដោយ​ចាត់ទុក​ថា​ ​ការ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ ​គឺជា​សក្ខី​ភាព​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ ​ឆន្ទៈ​មុត​មាំ​ ការ​តស៊ូ ​និង​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​សិក្សា​ ​និង​ការ​ស្រាវជ្រាវ។

​តាម​សមាគម​ ការ​ទទួល​បាន​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​នេះ​ បន្ត​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​អប់រំ​ ការ​ស្រាវជ្រាវ​ ​និង​ចំណេះដឹង​កម្រិត​ខ្ពស់​ ​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ​និង​ពង្រឹង​សមត្ថភាព​ប្រទេសជាតិ​។ សមិទ្ធផល​នេះ​ក៏​អាច​ក្លាយជា​កម្លាំង​ចិត្ត​ដល់​យុវជន ​និង​និស្សិត​កម្ពុជា​ឱ្យ​ខិតខំ​សិក្សា​ ស្រាវជ្រាវ​ ​និង​ស្វែងរក​ឧត្តមភាព​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ។

​ក្រៅ​ពី​សមិទ្ធផល​ផ្នែក​អប់រំ​ ​ឯកឧត្តម​ ​ពេជ្រ​ឃុន ​បញ្ញា​ ​ក្នុង​តួនាទី​ជា​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​សហព័ន្ធ​រុស្ស៊ី ​ក៏​បាន​ចូលរួមចំណែក​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា ​និង​រុស្ស៊ី ​ព្រមទាំង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​ ​វប្បធម៌​ ​យុវជន ​និង​ការ​ផ្លាស់ប្តូរ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

​សមាគម​ក៏​បាន​លើកឡើង​ពី​ការ​ចូលរួម​របស់​ឯកឧត្តម​ ​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​កម្ពុជា​ ​ប្រជាជន​ ​វប្បធម៌ ​អរិយធម៌​ ​ប្រវត្តិសាស្ត្រ​ ​និង​សក្តានុពល​របស់​កម្ពុជា​ ​ទៅកាន់​សហគមន៍​អន្តរជាតិ ​ជាពិសេស​នៅក្នុង​សហព័ន្ធ​រុស្ស៊ី​។ ​សកម្មភាព​ទាំងនេះ​ត្រូវ​បាន​ចាត់ទុក​ថា​ ​ជា​ផ្នែក​មួយ​នៃ​ការទូត​សាធារណៈ​ ​ដែល​ជួយ​បង្កើន​ការ​យល់ដឹង​ ​និង​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ ​ពេជ្រ​ឃុន ​បញ្ញា​ ​ក៏​បាន​បង្ហោះ​សារ​ថ្លែងអំណរគុណ​ដល់​សមាគម​អតីត​និស្សិត​កម្ពុជា​ពី​សូវៀត ​និង​រុស្ស៊ី ​ចំពោះ​ការ​ចូលរួម​អបអរសាទរ​ចំពោះ​សមិទ្ធផល​នៃ​ការ​ទទួល​បាន​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត។

​សមិទ្ធផល​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ ​ជា​គំរូ​មួយ​បង្ហាញ​ថា​ ​ការ​ខិតខំ​ប្រឹងប្រែង​ ការ​តស៊ូ ​និង​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​សិក្សា​ ​អាច​នាំទៅ​រក​សមិទ្ធផល​ដ៏​មាន​តម្លៃ​ ​និង​ជា​កម្លាំង​ចិត្ត​សម្រាប់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​ ​ក្នុង​ការ​បន្តសិក្សា​ ​និង​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​នៅលើ​ឆាក​អន្តរជាតិ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា