កម្ពុជាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបានជិត ៧០ម៉ឺននាក់ ខណៈរដ្ឋបន្តជំរុញគោលដៅ ១,៥លាននាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបានជិត ៧០ម៉ឺននាក់ ខណៈរដ្ឋបន្តជំរុញគោលដៅ ១,៥លាននាក់

កម្ពុជាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបានជិត ៧០ម៉ឺននាក់ ខណៈរដ្ឋបន្តជំរុញគោលដៅ ១,៥លាននាក់

កម្ពុជាបានបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននិងប្រជាពលរដ្ឋប្រមាណជិត ៧០ម៉ឺននាក់រួចមកហើយ ខណៈរាជរដ្ឋាភិបាលកំពុងបន្តជំរុញកម្មវិធីពិសេសបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋចំនួន ១,៥លាននាក់ ដើម្បីបង្កើនជំនាញ ការងារ និងប្រាក់ចំណូល។

Advertisement

ការលើកឡើងនេះត្រូវបានធ្វើឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល» នាព្រឹកថ្ងៃទី១៥ ខែមិថុនា។

សម្ដេចធិបតីមានប្រសាសន៍ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញ ១,៥លាននាក់ គឺជាគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានគោលបំណងទាក់ទាញយុវជនដែលបានបោះបង់ការសិក្សា និងអ្នកដែលមិនទាន់មានជំនាញឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីមានសមត្ថភាពប្រកបរបរចិញ្ចឹមជីវិត និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ផ្តល់ការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាង ១,៥លាននាក់ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។

សម្ដេចធិបតីបានមានប្រសាសន៍ថា «គិតចាប់ពីឆ្នាំ២០២២ ដល់ពាក់កណ្ដាលឆ្នាំ២០២៦ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺននាក់។ នេះជាសមិទ្ធផលមួយដែលខ្ញុំសូមកោតសរសើរក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ»។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា TVET មានតួនាទីស្នូលក្នុងការអភិវឌ្ឍមូលធនមនុស្ស ដោយផ្ដល់ចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព និងឥរិយាបទការងារដល់អ្នកសិក្សា ដើម្បីក្លាយជាកម្លាំងពលកម្មជំនាញ និងអ្នកបច្ចេកទេសដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ព្រមទាំងជួយកាត់បន្ថយគម្លាតជំនាញក្នុងសេដ្ឋកិច្ច។

សូមជម្រាបថា គិតត្រឹមខែឧសភា ឆ្នាំ២០២៦ កម្ពុជាមានគ្រឹះស្ថាន TVET ក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសរុបចំនួន ២៦២គ្រឹះស្ថាន។ ការបន្តពង្រីក និងលើកកម្ពស់គុណភាព TVET ត្រូវបានចាត់ទុកថា ជាយុទ្ធសាស្ត្រសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស បង្កើនផលិតភាពការងារ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និងការវិនិយោគដែលកំពុងកើនឡើងជាបន្តបន្ទាប់៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា