អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ៖ ខ្ញុំមិនអាចកាន់ដំណែងធំបានទេ បើខ្ញុំមិនអានសៀវភៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ៖ ខ្ញុំមិនអាចកាន់ដំណែងធំបានទេ បើខ្ញុំមិនអានសៀវភៅ

អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ៖ ខ្ញុំមិនអាចកាន់ដំណែងធំបានទេ បើខ្ញុំមិនអានសៀវភៅ

អគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Dominic Williams បានលើកឡើងថា ការអានសៀវភៅជាគន្លឹះសំខាន់មួយដែលជួយឱ្យលោកអាចឈានដល់តំណែងខ្ពស់ក្នុងវិស័យការទូត ហើយបើគ្មានទម្លាប់អាន លោកមិនអាចឈានដល់ចំណុចនេះបានឡើយ។

Advertisement

លោកបានថ្លែងបែបនេះ ក្នុងឱកាសចូលរួមពិព័រណ៍សៀវភៅខ្នាតតូចលើកទី៥ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី២ ដល់ទី៣ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលខេមរសិក្សា ក្នុងវត្តដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប។

អគ្គរាជទូតរូបនេះបានលើកទឹកចិត្តឱ្យសាធារណជនបង្កើនទម្លាប់អានសៀវភៅ ដោយបញ្ជាក់ថា សៀវភៅបានផ្តល់បទពិសោធន៍ និងឱកាសជាច្រើនសម្រាប់ជីវិតរបស់លោក។

លោកបានមានប្រសាសន៍ថា «ខ្ញុំធំឡើងក្នុងគ្រួសារដែលមិនសូវធូរធារ ហើយក៏មិនមែនជាគ្រួសារអ្នកមានឋានៈខ្ពស់ដែរ។ ខ្ញុំមិនធ្លាប់ស្គាល់ថា ការទូតជាអ្វីនោះទេ។ ការយល់ដឹងអំពីវិស័យនេះកើតឡើងតាមរយៈសៀវភៅ ដូច្នេះសៀវភៅបានបង្ហាញផ្លូវអាជីពដែលខ្ញុំកំពុងធ្វើសព្វថ្ងៃ»។

លោកបានបន្ថែមថា សៀវភៅជួយឱ្យលោកយល់អំពីវប្បធម៌ផ្សេងៗ និងមនុស្សពីបរិបទខុសៗគ្នា ជួយបង្កើនសមត្ថភាពក្នុងការទំនាក់ទំនង និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។

លោកបានបញ្ជាក់បន្ថែមថា ក្នុងសម័យបច្ចេកវិទ្យា AI សព្វថ្ងៃនេះ ចំណេះដឹងបច្ចេកទេសអាចមានសារៈសំខាន់តិចជាងមុន ប៉ុន្តែជំនាញទំនាក់ទំនងមនុស្ស និងសមត្ថភាពយល់ដឹងពីអ្នកដទៃ នឹងកាន់តែមានសារៈសំខាន់ខ្លាំងឡើង។

អ្នកស្រី ឈ ស៊ីវឡេង ប្រធានបណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សា បានឱ្យដឹងថា ពិព័រណ៍សៀវភៅខ្នាតតូចរយៈពេល២ថ្ងៃនេះ បានបញ្ចប់ដោយរលូន និងទាក់ទាញអ្នកចូលរួមប្រមាណ ៣,៧០០ នាក់។

កម្មវិធីនេះមានគោលបំណងបណ្តុះវប្បធម៌អាន ព្រោះការអានមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ជីវិតប្រចាំថ្ងៃ

អ្នកស្រី ឈ ស៊ីវឡេង ប្រធានបណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សា

សូមជម្រាបថា ពិព័រណ៍សៀវភៅខ្នាតតូចនេះរួមមានសកម្មភាពជាច្រើន ដូចជា ការតាំងលក់សៀវភៅ ការចែករំលែកបទពិសោធន៍ពីអ្នកនិពន្ធ និងអ្នកជំនាញ អ្នកផលិតមាតិកា ក៏ដូចជាសកម្មភាពសម្រាប់កុមារ ដើម្បីបង្កើតបរិយាកាសជួបជុំរវាងអ្នកអាន សិស្សនិស្សិត អ្នកអប់រំ និងសហគមន៍ ក្នុងការផ្លាស់ប្តូរចំណេះដឹង និងលើកកម្ពស់ទម្លាប់អាន៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា