យុវជនប្រមាណ ១២ម៉ឺននាក់ ទទួលការបណ្តុះបណ្តាលជំនាញពីកម្មវិធី TVET ១.៥M របស់រាជរដ្ឋាភិបាល

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវជនប្រមាណ ១២ម៉ឺននាក់ ទទួលការបណ្តុះបណ្តាលជំនាញពីកម្មវិធី TVET ១.៥M របស់រាជរដ្ឋាភិបាល

យុវជនប្រមាណ ១២ម៉ឺននាក់ ទទួលការបណ្តុះបណ្តាលជំនាញពីកម្មវិធី TVET ១.៥M របស់រាជរដ្ឋាភិបាល

រយៈពេល​២ឆ្នាំមកនេះ ពោលគឺចាប់តាំងពីចុងឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន យុវជនប្រមាណ ១២,៥ម៉ឺននាក់ បានទទួល​ការ​បណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពីកម្មវិធី TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាល។

Advertisement

កម្មវិធីបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ នៅទូទាំង​ប្រទេស​ចំនួន ១,៥លាននាក់ ត្រូវ​បានផ្តួចផ្តើម​ឡើង​ដោយ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយ​ត្រូវ​បាន​ប្រកាសជា​កម្មវិធី​គោលនយោបាយ​អាទិភាព ១ ក្នុង​ចំណោម​ ៦ របស់រាជរដ្ឋាភិបាល។ កម្មវិធីនេះ មានគោលបំណង ផ្តល់នូវ​ជំនាញ​មួយ​យ៉ាង​តិចប្រចាំជីវិត ដល់​យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ និង​យុវជន នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ ដើម្បីទទួលបាន​ឱកាស​ការងារ ឬ បង្កើត​ការងារ​ដោយ​ខ្លួនឯង​ប្រកប​ដោយ​ភាព​ម្ចាស់ការ មានគុណភាព និង​ផលិតភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ និង​ឆ្លើយតប​បាន​តាមតម្រូវ​ការ​ទីផ្សារ​ប្រកបដោយ​ចីរភាព ភាពធន់ និង​បរិយាបន្ន។

ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវ​ការ​ទីផ្សារ​ការងារ ​ជំនាញ​ចំនួន ៤៥ ក្នុងវិស័យ​អាទិភាព​ចំនួន១០ ត្រូវ​បានកំណត់​សម្រាប់ការ​បណ្តុះបណ្តាល​យុវជន​ក្នុង​កម្មវិធី ១,៥លាននាក់នេះ ដោយ​វិស័យទាំងនោះ​រួមមាន ៖ វិស័យសំណង់, អគ្គិសនី និង​ថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់ និង​កំដៅ, កម្មន្តសាល, មេកានិក/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា។

យ៉ាងណាក៏ដោយ សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាស​ពីការ​បន្ត​ជំរុញ ការ​អនុវត្តកម្មវិធី​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ជូនដល់យុវជនគោលដៅ​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យចំនួន ១,៥លាននាក់ ឱ្យ​ស្របតាម​តម្រូវការ​ឧស្សាហកម្ម៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា