អម្រឹត រៀបចំទស្សនកិច្ចសិក្សាជូនសិស្សានុសិស្សចំនួន ១០០នាក់ ក្នុងកម្មវិធី «ទិវាជាតិអំណានលើកទី១១» ដើម្បីបណ្តុះទម្លាប់អាន និងជំរុញវប្បធម៌អាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អម្រឹត រៀបចំទស្សនកិច្ចសិក្សាជូនសិស្សានុសិស្សចំនួន ១០០នាក់ ក្នុងកម្មវិធី «ទិវាជាតិអំណានលើកទី១១» ដើម្បីបណ្តុះទម្លាប់អាន និងជំរុញវប្បធម៌អាន

អម្រឹត រៀបចំទស្សនកិច្ចសិក្សាជូនសិស្សានុសិស្សចំនួន ១០០នាក់ ក្នុងកម្មវិធី «ទិវាជាតិអំណានលើកទី១១» ដើម្បីបណ្តុះទម្លាប់អាន និងជំរុញវប្បធម៌អាន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនសិស្សានុសិស្សចំនួន១០០ នាក់ ក្នុង កម្មវិធី «ទិវាជាតិអំណានលើកទី១១» ក្រោមប្រធានបទ “សំណេរ និងអំណានក្នុងបរិបទថ្មី” ដែលនឹងប្រព្រឹត្តិទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ដំណើរទស្សនកិច្ចសិក្សានេះ រៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសដល់សិស្សានុសិស្សស្វែងយល់ពីសារៈសំខាន់នៃការអាន ដើម្បីបណ្តុះទម្លាប់អានក្នុងជីវិតប្រចាំថ្ងៃ និងជំរុញវប្បធម៌អាន។ ការចូលរួមនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់អម្រឹត ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយ ដែលតែងតែចូលរួមគាំទ្រ និងលើកកម្ពស់វិស័យអប់រំ និងវប្បធម៌អាន ក្នុងចំណោមសាធារណៈជន ជាពិសេសក្នុងស្រទាប់យុវជន។

Advertisement

គ្រឹះស្ថាន អម្រឹត មានមោទនភាពដែលបានចូលរួមជាអ្នកឧបត្ថម្ភធំ ក្នុងការរៀបចំពិព័រណ៍សៀវភៅ ដើម្បីអបអរទិវាជាតិអំណាន ក្នុងរយៈពេល ៤ឆ្នាំជាប់ៗគ្នា។ កម្មវិធី «ទិវាជាតិអំណាន» គឺជាកម្មវិធីថ្នាក់ជាតិដែលរៀបចំឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណង បណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន និងលើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ ដើម្បីរួមចំណែកពង្រឹងវប្បធម៌ខ្មែរ និងការអប់រំនៅក្នុងសង្គម។

នៅក្នុងទិវាជាតិអំណានឆ្នាំនេះ ក៏នឹងមានស្តង់សៀវភៅល្អៗ និងល្បីៗចំនួនប្រមាណជាង ៨០ ស្តង់ មកតាំងបង្ហាញ ដែលជាប្រភពចំណេះដឹងដ៏មានតម្លៃ សម្រាប់សិស្សនិស្សិត និងសាធារណជនដែលចាប់អារម្មណ៍លើការអាន។

ជាមួយគ្នានេះផងដែរ អម្រឹត ក៏មានស្តង់នៅក្នុងកម្មវិធី «ទិវាជាតិអំណានលើកទី១១» ដែលសាធារណៈជនទូទៅ អាចមកស្វែងយល់ពីផលិតផល និងសេវាហិរញ្ញវត្ថុរបស់អម្រឹត ជាពិសេស អតិថិជនដែលចុះឈ្មោះប្រើប្រាស់ Amret Mobile នឹងទទួលបានទឹកប្រាក់ ៦,០០០ រៀល រួមជាមួយនឹងវត្ថុអនុស្សាវរីយ៍ជាច្រើន។

អំពីអម្រឹត
អម្រឹត មានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាន និងកំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួន ជិត ៩០ ម៉ឺននាក់ – មានប្រតិបត្តិការអាជីវកម្មនៅតាមសាខាចំនួន ១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ ។ អម្រឹត មានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក មានប្រាក់បញ្ញើជាង ១.៤ ពាន់លានដុល្លារ អាមេរិក និងផលប័ត្រប្រាក់កម្ចីជាង ១.៦ ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោកស្រី ង៉ៃ សុមាលា នាយិកាទីផ្សារពាណិជ្ជកម្ម
អ៊ីម៉ែល៖ somealea.ngay@amret.com.kh

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា