អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ចំនួន ៦ កន្លែង និង​ថ្នាក់​បណ្ឌិត​ចំនួន​ ១​ កន្លែង​។

Advertisement

ការ​ផ្តល់​អាហារូបករណ៍​នេះ គឺ​ធ្វើ​ឡើង​តាម​រយៈ​កិច្ច​សហការ​រវាង​ក្រសួង និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ក្រោម​គម្រោង​មធ្យម​​សិក្សា​សម្រាប់​ការ​ប្រកួត​ប្រជែង​មូលធន​មនុស្ស(AE4HC)។

សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ​ក្រសួង​នឹង​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​ ដល់​គ្រូឧទ្ទេស បុគ្គលិក​អប់រំ​នៅវិទ្យាស្ថានជាតិ​អប់រំ​ពិសេស និង​គណៈ​គ្រប់គ្រង ឬគ្រូបង្រៀន​នៅវិទ្យាល័យ​អប់រំ​ពិសេស​ចំនួន ៦ កន្លែង ទៅ​សិក្សានៅ​សាកលវិទ្យាល័យ​ក្នុងប្រទេសកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦។

តើមានលក្ខខណ្ឌ​តម្រូវ​ដូចម្តេចខ្លះ ទើបបេក្ខជនអាចទទួលបានអាហារូបករណ៍នេះ?

សម្រាប់​លក្ខខណ្ឌ​ទូទៅ បេក្ខជនទាំងអស់ចាំបាច់ត្រូវមានសញ្ជាតិខ្មែរ មាន​អាយុក្រោម ៤៥ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦) ព្រមទាំង​មានសញ្ញាបត្របរិញ្ញាបត្រ (បរិញ្ញាបត្រអប់រំ ឬអប់រំពិសេស ត្រូវបានលើកទឹកចិត្ត)។​

បេក្ខជនក៏​ត្រូវ​សុខភាពល្អ និងអាចបំពេញការសិក្សាបាន​ពេញលេញ​ក្នុង​រយៈពេល​សិក្សា ហើយ​មានបទពិសោធន៍ធ្វើការលើវិស័យអប់រំពិសេស ឬអប់រំបរិយាបន្នយ៉ាងតិច ៣ឆ្នាំ បម្រើការងារនៅ​វិទ្យាស្ថានជាតិ​អប់រំពិសេស និងវិទ្យាល័យអប់រំពិសេស (បេក្ខភាពជាស្ត្រីត្រូវបានលើកទឹកចិត្ត) ក្រោយរៀនចប់​ត្រូវមកបម្រើការងារនៅវិទ្យាស្ថានជាតិអប់រំពិសេស ឬវិទ្យាល័យអប់រំពិសេសឱ្យបានយ៉ាង តិច ៦ ឆ្នាំ។

ដោយ​ឡែក សម្រាប់​អាហារូបរណ៍​ថ្នាក់​បណ្ឌិត​វិញ តាម​រយៈ​គម្រោង​​​មធ្យម​​សិក្សា​សម្រាប់​ការ​ប្រកួត​ប្រជែង​មូលធន​មនុស្ស (AE4HC) ក្រសួង​អប់រំ នឹង​ផ្តល់​អាហារូបករណ៍​ចំនួន​ ១ កន្លែង​សម្រាប់​ឆ្នាំ​សិក្សា​២០២៦ នេះ​។

មិន​ខុស​ពី​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ដើម្បី​អាច​ដាក់​ពាក្យ​បាន បេក្ខជន​ចាំត្រូវ​មានសញ្ជាតិខ្មែរ មាន​អាយុក្រោម ៥០ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦) ហើយ​ត្រូវ​មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (បរិញ្ញាបត្រជាន់​ខ្ពស់​អប់រំ ឬអប់រំពិសេស ត្រូវបានលើកទឹកចិត្ត) មានសុខភាពល្អ និងអាច​បំពេញការ​សិក្សាបានពេ​ញលេញក្នុងរយៈពេលសិក្សា។

បេក្ខជន ក៏​ត្រូវ​តែ​មានបទពិសោធន៍ធ្វើការលើវិស័យអប់រំពិសេស ឬអប់រំបរិយាបន្នយ៉ាងតិច ៥ឆ្នាំ ​មាន​តំណែង​ចាប់ពី​គ្រូ​ឧទ្ទេស​នៅវិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​ឡើងទៅ (បេក្ខភាពជាស្ត្រីត្រូវបានលើកទឹកចិត្ត) ក្រោយរៀន​ចប់ត្រូវមកបម្រើការងារនៅវិទ្យាស្ថានជាតិអប់រំពិសេសឱ្យបានយ៉ាងតិច ៦ឆ្នាំ។

ការដាក់ពាក្យ

បេក្ខជនត្រូវដាក់ឯកសារដូចជា ជីវប្រវត្តិសង្ខេប, កិច្ចសន្យាបន្ទាប់ពីបញ្ចប់ការសិក្សា (Post-Graduation Contract), វិញ្ញាបនបត្រ​រដ្ឋបាល​បញ្ជាក់ពីប្រធានអង្គភាព (Administration Certificate), សញ្ញាបត្រ ឬលិខិតបញ្ជាក់។

បេក្ខជនដែលមាន​បំណង​ក្នុងការដាក់ពាក្យក្នុងគម្រោងអាហារូបករណ៍នេះ សូមបំពេញ​សំណុំឯកសារផ្សេងៗ និងផ្ញើ​មក​កាន់អ៊ីមែល meachsokchea036@gmail.com ចាប់ពីពេលជូនដំណឹងនេះ រហូត​ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៥រសៀល។

សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាច​ទាក់ទងតាមរយៈទូរស័ព្ទ ឬតេឡេក្រាម​លេខ 088 772 2975៕

អត្ថបទ ៖ ឌិន​ ថារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា