អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​ ​សម្រាប់​ការ​សិក្សា​ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​/​ឯកទេស រយៈពេល​២​ឆ្នាំ​។

​ជំនាញ​ដែល​ត្រូវ​ផ្តល់​ជូន​រួមមាន​ ​៖​ ព័ត៌មានវិទ្យា ​ចំនួន​ ៣០​នាក់​ ​និង​ អគ្គិសនី ​ចំនួន​ ៣០​នាក់​។

​លក្ខខណ្ឌ​ចូលរៀន​ ​៖ ​ជាប់​ ​ឬ​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ឬ​បាក់​ឌុប​។

​ការ​ទទួល​ពាក្យ​ ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ​ ​ហើយ​កាលបរិច្ឆេទ​ចូលរៀន​លើក​ទី​១ ​នៅ​ថ្ងៃ​ទី​២ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦​។

​សម្រាប់​ព័ត៌មាន​បន្ថែម ​និង​ទីកន្លែង​ទទួល​ពាក្យ​ ​សូម​ទៅកាន់​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​ ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ដំណាក់ ​សង្កាត់​កំពង់ប្រណាក ក្រុង​ព្រះវិហារ ​ខេត្ត​ព្រះវិហារ​ ​ឬ​តាម​រយៈ​ទូរស័ព្ទ​លេខ​ 012 ​894 911​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា