អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

​សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​%​ ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ​ឬ​បរិញ្ញាបត្រ​រង​បច្ចេកទេស ​ក៏​ដូចជា​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ សរុប​រហូត​ទៅ​ដល់​ ១៦០​កន្លែង។

​ក្នុង​នោះ​ ​សម្រាប់​ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់ ​ឬ​បរិញ្ញាបត្រ​រង​បច្ចេកទេស ​ដែល​ត្រូវ​សិក្សា​រយៈពេល​ ២​ឆ្នាំ​ ​មាន​ជំនាញ វិស្វកម្ម​សំណង់​ស៊ីវិល ​ចំនួន​២០​កន្លែង​,​ ​វិស្វកម្ម​អេឡិចត្រូនិក​ ​២០​កន្លែង​,​ វិស្វកម្ម​អគ្គិសនី​អគារ​ ៤០​កន្លែង​,​ ​វិស្វកម្ម​ព័ត៌មាន​វិទ្យា ៤០​កន្លែង​,​ ​វេជ្ជសាស្រ្ត​គ្រប់គ្រង​សត្វ​ចិញ្ចឹម​ ​២០​កន្លែង​,​ ​ក្សេត្រសាស្រ្ត​ ​២០​កន្លែង​,​ ​ការ​គ្រប់គ្រង​បច្ចេកទេស​ដឹកជញ្ជូន​ ​និង​ស្តុក​ផលិតផល​កសិកម្ម​ ​២០​កន្លែង​។ ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​រង​បច្ចេកទេស​នេះ​ ​តម្រូវឱ្យ​ជាប់​ ​ឬ​ធ្លាក់​ថ្នាក់​ទី​១២​ ​ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​ស្មើ។

​ដោយឡែក​ ​សម្រាប់​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ ​សិក្សា​រយៈពេល​ ១​ឆ្នាំ ​រួម​មាន​ជំនាញ ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ ​ចំនួន​ ​៦០​កន្លែង​,​ ​ការ​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ​ ​៦០​កន្លែង​,​ ​និង​សេវាកម្ម​កុំព្យូទ័រ​ ​៦០​កន្លែង​។ ​សម្រាប់​លក្ខខណ្ឌ​ ​ត្រូវ​មាន​សញ្ញាបត្រ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​១ ​និង​២។

​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូលរៀន​ ​គឺ​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​ ​រហូតដល់​ខែ​ធ្នូ ​ឆ្នាំ​២០២៦។

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​វិទ្យាស្ថាន​ផ្ទាល់ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៧ ​ចាស់​ ភូមិ​ទី​៧​ ​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ​(​ខាង​ក្រោយ​វិទ្យាល័យ​ព្រះសីហនុ ​និង​ទល់មុខ​សាលា​វិក្រឹតការ​ខេត្ត​កំពង់ចាម​)​ ​ឬ​ទំនាក់ទំនង​ទូរស័ព្ទ​លេខ​ 090 444​ 674​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា