អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ក្រោមកម្មវិធីអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅក្នុងឆ្នាំសិក្សា២០២៦-២០២៧ នេះ បានប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃ ចំនួន ៣០ កន្លែងសិក្សាផ្នែកវិស័យសុខាភិបាល នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។

លក្ខខណ្ឌនៃការជ្រើសរើស

  • ជាបេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រប់ឆ្នាំសិក្សា និទ្ទេស A ឬ B
  • មានឆន្ទៈពិតប្រាកដក្នុងការបន្តការសិក្សា ខិតខំរៀនសូត្រ
  • ពុំមែនជានិស្សិតដែលធ្លាប់ ឬកំពុងទទួលបានអាហារូបករណ៍ពីគណៈកម្មាធិការអាហារូបករណ៍
  • ពុំមែនជានិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ
  • គោរពតាមការណែនាំ និងព្រមទទួលយកលក្ខខណ្ឌដែលមានចែងរបស់គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលនិងសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។

ជំនាញផ្តល់ជូន
-ថ្នាក់បរិញ្ញាបត្ររងឆ្មប
-ថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក
-ថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ១០ កន្លែង ។

ការដាក់ពាក្យប្រឡង និងកាលបរិច្ឆេទទទួលពាក្យ

ដំណាក់កាលទី១៖ បេក្ខជនត្រូវដាក់ពាក្យប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំទី១ សម្រាប់កម្រិត បរិញ្ញាបត្ររង ដោយជ្រើសរើស សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ជាជម្រើសអាទិភាពទី១ អនុលោម តាមសេចក្តីជូនដំណឹងលេខ ២២៩/២៦ គបជ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ របស់គណៈ កម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល។

ដំណាក់កាលទី២៖ បេក្ខជនត្រូវដាក់ពាក្យស្នើសុំប្រឡងជាមួយគណៈកម្មាធិការអាហារូបករណ៍ តាមរយៈ [ប្រព័ន្ធអនឡាញ] ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡង និងស្កេនបញ្ចូលឯកសារ តម្រូវការដាក់ពាក្យ។

ការស្កេនបញ្ចូលពីឯកសារច្បាប់ដើម សេចក្តីចម្លង ឬពីឯកសារមានបញ្ជាក់ ផ្លូវការ មានដូចខាងក្រោម៖
-រូបថតទំហំ ៤ x ៦ ផ្ទៃខាងក្រោយពណ៌ស ឬផ្ទៃមេឃ (ជា File.JPG)
-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត(ជា File.PDF)
-សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ជា File.PDF)
-វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ មានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ (ជា File.PDF)
-សលាកបត្រឯកត្តជន ឬបង្កាន់ដៃទទួលពាក្យប្រឡង ដែលទទួលបាននៅដំណាក់កាលទី១ (ជា File.PDF)

កាលបរិច្ឆេទទទួលពាក្យ

ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទីជាកំហិត។

សម្រាប់បេក្ខជនដែលបានដាក់ពាក្យនៅដំណាក់កាលទី២ ត្រូវចូលទៅពិនិត្យមើលសារឆ្លើយតប តាមរយៈអ៊ីមែល ឬតេឡេក្រាមសាមីខ្លួនដើម្បីបំពេញលក្ខខណ្ឌបន្ត បន្ទាប់ពីក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាន និងឯកសារតម្រូវតាមដំណាក់កាលនីមួយៗ រហូត់ទទួលបានសារនៃការ ដាក់ពាក្យបានជោគជ័យទើបជាការស្រេច។

សម្រាប់ព័ត៌មានបន្ថែម សិស្ស-និស្សិត អាចទំនាក់ទំនងទៅការិយាល័យអាហារូបករណ៍ មានអាសយដ្ឋាន អគារលេខ១៧៣៣ វិថីអូរវែង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៨ព្រឹក-៥ល្ងាច៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា