អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​ជាប់​សញ្ញាបត្រ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​កម្រិត​៣​ ​ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​សម​មូល ​ដោយ​ក្រសួង​នឹង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​១០០​% ​ឱ្យ​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​ចំនួន​ ​២១០​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​៥​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​។​

Advertisement

​ជំនាញ​ដែល​អាហារូបករណ៍​ផ្តល់ជូន​រួមមាន​ ​៖​ ​បច្ចេកវិទ្យា​កសិកម្ម​ ​និង​ជីវសាស្រ្ត ​(​ថ្នាក់​បរិញ្ញាបត្រ​រង​ ​២០​កន្លែង​ និង​ថ្នាក់​បរិញ្ញាបត្រ ​៣០​កន្លែង​),​ វិទ្យាសាស្រ្ត​សត្វ​ ​(​ថ្នាក់​បរិញ្ញាបត្រ​រង​ ​១០​កន្លែង​ និង​ថ្នាក់​បរិញ្ញាបត្រ ​៣០​កន្លែង​),​ បច្ចេកវិទ្យា​អាហារ​ ​(​ថ្នាក់​បរិញ្ញាបត្រ​រង​ ​១០​កន្លែង​ និង​ថ្នាក់​បរិញ្ញាបត្រ ​៣០​កន្លែង​),​ បច្ចេកវិទ្យា​កុំព្យូទ័រ ​(​ថ្នាក់​បរិញ្ញាបត្រ​រង​ ​១០​កន្លែង​ និង​ថ្នាក់​បរិញ្ញាបត្រ ​៣០​កន្លែង​),​ បច្ចេកវិទ្យា​អគ្គិសនី ​(​ថ្នាក់​បរិញ្ញាបត្រ​រង​ ​១០​កន្លែង​ និង​ថ្នាក់​បរិញ្ញាបត្រ ​៣០​កន្លែង​)​។​

​លក្ខខណ្ឌ​នៃ​ការ​ប្រឡង​ជ្រើសរើស​
​-​ ​ជា​សិស្ស​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​សម​មូល​។
​-​ ​ជា​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​កម្រិត​៣​ ​ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​សម​មូល​។​

​សំណុំ​លិខិត​សម្រាប់​ការ​ចុះឈ្មោះ​

​បេក្ខជន​ត្រូវ​បំពេញ​សំណុំ​លិខិត​ចុះឈ្មោះ​ប្រឡង​ដោយ​ផ្ទាល់​ដៃ​ ​និង​ភ្ជាប់​មក​ជាមួយ​នូវ​
​១. ​ពាក្យ​ស្នើសុំ​សិទ្ធិ​ជា​បេក្ខជន​ប្រឡង​ជ្រើសរើស​អាហារូបករណ៍​
​២. ​ជីវប្រវត្តិ​សង្ខេប​
​៣.​ ​បង្កាន់ដៃ​ទទួល​ពាក្យ​ស្នើសុំ​សិទ្ធិ​ជា​បេក្ខជន​ប្រឡង​ជ្រើសរើស​អាហារូបករណ៍​
​៤. ​សញ្ញាបត្រ ​ឬ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន ​(​ថតចម្លង​)
​៥. ​សំបុត្រ​កំណើត​ ​(​ថតចម្លង​)
​៦. ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ (​ថតចម្លង​)

​សម្រាប់​បេក្ខជន​ដែល​ចាប់អារម្មណ៍​ ​អាច​ដាក់ពាក្យ​សុំ​ប្រឡង​ជ្រើសរើស ​ចាប់ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​ រហូតដល់​ថ្ងៃទី​៣​ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៦​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​(​ខេត្ត​កំពង់ស្ពឺ​) ​ឬ​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ​ (​រាជធានី​ភ្នំពេញ​)​។ ​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​តាម​ប្រព័ន្ធ​តេឡេក្រាម​ ​0962960707​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា