អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

​ក្រោម​គម្រោង​អភិវឌ្ឍន៍​មុខ​ជំនាញ​សម្រាប់​សេដ្ឋកិច្ច​នា​ពេល​អនាគត ​(​SFESDP​)​ ​វិទ្យា​ស្ថានជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន ​នឹង​ផ្តល់​អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ​លើ​ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម ​(​Industrial ​Engineering​)​ ​ចំនួន​១២០​កន្លែង​។

​ការ​សិក្សា​នេះ​ ​មាន​រយៈពេល​ ២​ឆ្នាំ​ ​ដោយ​ក្រោយ​បញ្ចប់​វគ្គ​សិក្សា​ សិស្ស​នឹង​ទទួល​បាន​សមត្ថភាព​ដូចជា​ ប្រតិបត្តិការ​លើ​ម៉ាស៊ីន​ ​CN​C​/​ប្រព័ន្ធ​ម៉ាស៊ីន​ PL​C,​ អ៊ែរហ្គូណូមិច​ឧស្សាហកម្ម ​វិធានការ​សុខភាព​ ​និង​សុវត្ថិ​ភាព​កន្លែង​ធ្វើការ​,​ ​បច្ចេកទេស​បៃតង​នៅ​កន្លែង​ធ្វើការ​,​ ការ​ធានា​គុណភាព​នៅក្នុង​ឧស្សាហកម្ម​,​ ​ការ​ប្រមូល​ទិន្នន័យ ​និង​ការ​វិភាគ ​ដោយ​អនុលោម​តាម​ ​IR 4​,​ ​បញ្ញា​សិប្បនិម្មិត​ ​AI ​ឧស្សាហកម្ម ​គាំទ្រ​ការ​សម្រេចចិត្ត​ ​និង​ព័ត៌មានវិទ្យា​,​ Lean​/​6​ Sigma​/​Kaizen​/​5S ​និង​ Muda​-​dori​,​ ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ដែល​មាន​តម្លៃ​ទាប​,​ ការ​ថែទាំ​ឧបករណ៍​ប្រើប្រាស់ ​និង​គ្រឿង​ចក្រ​ក្នុង​រោងចក្រ​,​ ​គ្រឿង​បរិក្ខា​ការងារ ប្លង់​ដំឡើង ​និង​ប្រព័ន្ធ​សារពើភ័ណ្ឌ​, ​ជំនាញ​ទំនាក់ទំនង​ ​និង​វិជ្ជាជីវៈ​។

​លក្ខខណ្ឌ​ ​នៃ​ការ​ចូលរៀន​ ​៖ ​ជាប់​ ​ឬ​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​ទៅកាន់​វិទ្យាស្ថាន​ផ្ទាល់ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២១​ ​ភូ​មិ​ព្រែក​សំរោង​៣ ​សង្កាត់​តា​ខ្មៅ​ ​ក្រុង​តា​ខ្មៅ​ ​ខេត្ត​កណ្តាល ​ឬ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ​ ​099 7​77​ 377​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា