អាហារូបករណ៍ ១០០% ៥៥ កន្លែង កម្រិតបរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ ១០០% ៥៥ កន្លែង កម្រិតបរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

អាហារូបករណ៍ ១០០% ៥៥ កន្លែង កម្រិតបរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយមានបំណងចង់បានអាហារូបករណ៍សិក្សាដោយឥតបង់ថ្លៃ ពេលនេះឱកាសបានមកដល់ហើយ សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៥៥ កន្លែង ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ចំពោះអាហារូបករណ៍ទាំង ៥៥កន្លែង ត្រូវបានផ្តល់ជូនទៅលើមុខជំនានចំនួន ៣ រួមមាន ជំនាញអប់រំភាសាអង់គ្លេស ចំនួន ២០ កន្លែង, ការអប់រំភាសាកូរ៉េ ចំនួន ២០ កន្លែង និងជំនាញបច្ចេកវិទ្យាព័ត៌មាន ចំនួន ១៥ កន្លែង សិក្សារយៈពេល ៤ឆ្នាំ។

អាហារូបករណ៍នេះ ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលបានប្រឡង ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ ដោយជោគជ័យ និងមានចំណេះដឹង ភាសាអង់គ្លេសចាប់ពីកម្រិតមធ្យមឡើងទៅ។

លក្ខខណ្ឌទទួលបានអាហារូបករណ៍៖

 -បេក្ខជនត្រូវប្រឡងជាប់ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។
-បេក្ខជនត្រូវមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសក្នុងកម្រិតល្អ។
-នៅពេលមកដាក់ពាក្យ បេក្ខជនត្រូវបញ្ជាក់ថា ខ្លួនមកដាក់ពាក្យសម្រាប់ «អាហារូបករណ៍ President Chan Hae Lee»។

ព័ត៌មានបន្ថែម សិស្សអាចទាក់ទងសាកលវិទ្យាល័យតាមរយៈ អាសយដ្ឋាន៖ ផ្ទះលេខ ១៣៤A ផ្លូវ Pasteur លេខ ៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឬតាមរយៈទូរស័ព្ទ៖ ០១២ ២៥៥ ១៧៤ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា