ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ឧប​នាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​បាន​សម្រេច​ផ្តល់​អាហារូបករណ៍​ពេញលេញ​ ​១០០​%​ ​ចំនួន​ ​១០ ​កន្លែង​ ​ដើម្បី​បន្ត​ការ​សិក្សា​កម្រិត​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​) ​ព្រមទាំង​ផ្តល់​ឱកាស​ការងារ​ដែល​មាន​ប្រាក់​បៀវត្ស​ជូន​អំឡុងពេល​សិក្សា​ផងដែរ​។

​យោង​តាម​ការ​ជូនដំណឹង​ អត្ថប្រយោជន៍​ ​និង​លក្ខខណ្ឌ​ចម្បង​ៗ​នៃ​អាហារូបករណ៍​នេះ​រួមមាន​៖

  • ទទួល​បាន​ការ​លើកលែង​ថ្លៃ​សិក្សា​ ​១០០​%​ ​រហូតដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ​។
  • ​ទទួល​បាន​ការងារ​ធ្វើ​ជាក់ស្តែង​ជាមួយ​នឹង​ប្រាក់​បៀវត្ស​សមរម្យ​។
  • បេក្ខជន​ត្រូវតែ​ជា​សិស្សានុសិស្ស​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ​(​បាក់ឌុប​)​ ​ក្នុង​ឆ្នាំ​សិក្សា​ ​២០២៥​-​២០២៦។
  • ផ្តល់​អាទិភាព​ពិសេស​សម្រាប់​សិស្សានុសិស្ស​ដែល​មាន​លំនៅឋាន​ក្នុង​បណ្តា​ខេត្ត​ដែល​ជាប់​ព្រំដែន​ថៃ ​ដូចជា​ ​៖​ ​ខេត្ត​ព្រះវិហារ ឧត្តរមាន​ជ័យ​ បន្ទាយមានជ័យ​ បាត់ដំបង ​និង​ពោធិ៍សាត់​។

សិស្សានុសិស្ស​ដែល​មាន​បំណង​ចាប់​យក​ឱកាស​ដ៏​វិសេស​នេះ​ ​អាច​ដាក់​ពាក្យ​ស្នើសុំ​តាមរយៈ​តំណភ្ជាប់​អនឡាញ​៖ [​ចុច​ទីនេះ​ដើម្បី​បំពេញ​បែបបទ​ស្នើសុំ​]​

​សម្រាប់​ព័ត៌មាន​បន្ថែម ​និង​ការ​សាកសួរ​លម្អិត ​សូម​ទាក់ទង​មកកាន់​លេខ​ទូរស័ព្ទ​៖ ០​១៧​ ៦០​ ៥០​ ៨០​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា