សារព័ត៌មានសម័យទំនើបមានគោលដៅផ្តល់ព័ត៌មានអប់រំ និងគាំទ្រសុខុមាលភាពសង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារព័ត៌មានសម័យទំនើបមានគោលដៅផ្តល់ព័ត៌មានអប់រំ និងគាំទ្រសុខុមាលភាពសង្គម

សារព័ត៌មានសម័យទំនើបមានគោលដៅផ្តល់ព័ត៌មានអប់រំ និងគាំទ្រសុខុមាលភាពសង្គម

សារព័ត៌មានសម័យ ទំនើប មានគោលដៅផ្តល់ព័ត៌មាន អប់រំ និងគាំទ្រសុខុមាលភាពសង្គម

បន្ទាប់ពីអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ។ វិស័យសារព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន ព្រមទាំងបង្ហាញពីភាពអសកម្មនានានៅក្នុងសង្គម បំណងជំរុញឱ្យភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយ
សមស្របតាមយន្តការនៃការទទួលខុសត្រូវរបស់ខ្លួនដោយសន្តិវិធី ។
វិស័យសារព័ត៌មាននៅក្នុងប្រទេស
ប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ
កម្ពុជាបានចាត់ទុកវិស័យសារព័ត៌មាន (ប្រព័ន្ធផ្សព្វផ្សាយ) បន្ទាប់ពីអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ។ វិស័យសារព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន ព្រមទាំងបង្ហាញពីភាពអសកម្មនានានៅក្នុងសង្គមបំណងជំរុញឱ្យភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយសមស្របតាមយន្តការនៃការទទួលខុសត្រូវរបស់ខ្លួនដោយសន្តិវិធី ។

ការអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ។ កម្ពុជាបានចាត់ទុកវិស័យសារព័ត៌មាន (ប្រព័ន្ធផ្សព្វផ្សាយ) មិនត្រឹមតែជាសំឡេងរបស់សង្គមមួយប៉ុណ្ណោះទេ ប៉ុន្តែសារព័ត៌មានគឺជាស្ពាននៃការអប់រំក្រៅប្រព័ន្ធលឿនរហ័ស និងគាំទ្រសុខុមាលភាពសង្គម។ សារព័ត៌មានសម័យទំនើបមានគោលដៅផ្តល់ព័ត៌មាន ចំណេះដឹង ការអប់រំ និងការកម្សាន្តទៅកាន់សាធារណជន ។
ការអប់រំតាមគ្រប់រូបភាពទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាមធ្យោបាយធានាឱ្យការសិក្សាមានគុណភាពប្រកបដោយ
សមធម៌ បរិយាប័ន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ។

LEARN TO BE LEARN TO LIVE LEARN TO LIVE TOGETHER LEARN TO BE ទន្ទឹមគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដូចជា វិទ្យុ ទូរទស្សន៍ គេហទំព័រព័ត៌មាន និងមាតិកាព័ត៌មានលើបណ្តាញសង្គមផ្លូវការកាន់តែមានតួនាទីយ៉ាងសំខាន់ផ្តល់ការអប់រំបន្ថែមនិងជំរុញឱ្យការអប់រំកាន់តែមានប្រសិទ្ធភាព និងស្របតាមចតុស្តម្ភរបស់ការអប់រំ រួមមានរៀនដើម្បីឱ្យមានចំណេះ (Learn to know), រៀនដើម្បីឱ្យចេះធ្វើ (Learn to do), រៀនដើម្បីមានការងារធ្វើ (Learn to be), រៀនដើម្បីចេះរស់នៅជាមួយគ្នា (Learn to live together) ។ LEARN TO BE LEARN TO LIVE TOGETHER LEARN TO KNOW ជុំវិញសារៈសំខាន់នៃសារព័ត៌មានសម្រាប់ការអប់រំសង្គមនេះ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនៅជំនួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មាននាឱកាសអបអរសាទរ ទិវាសេរភាពសារព័ត៌មានសកលលោកលើកទី២៩ LEARN TO DO LEARN TO KNOW LEARN TO DO LEARN TO KNOW LEARN TO DO

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថា ធ្លាប់បានលើកឡើងថា សារព័ត៌មានជាអំណាចទី៤ ទី១ ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ស្របតាមមូលដ្ឋានច្បាប់ ទី២អ្នកសារព័ត៌មានជាបុគ្គលសំខាន់ដែលមានតួនាទីផ្តល់ព័ត៌មានយ៉ាងសំខាន់ទៅកាន់សាធារណជនអំពីហេតុការណ៍ ឬព្រឹត្តការណ៍សង្គមកើតឡើង និងជាអ្នកផ្តល់ព័ត៌មានយ៉ាងសំខាន់ដើម្បីដោះស្រាយ
បញ្ហាទាន់ពេលវេលា ។ ទន្ទឹមគ្នានេះ អ្នកសារព័ត៌មានជាអ្នកអប់រំសង្គមដ៏សកម្ម និងជាអ្នកស្រាវជ្រាវព័ត៌មាននានា ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់មានប្រសាសន៍ថា ៖ “កាសែត (អ្នកសារព័ត៌មាន) ក៏ជាអ្នកអប់រំ អ្នកផ្តល់នូវចំណេះដឹងតាមរយៈការស្រាវជ្រាវ និងការប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយរបស់ខ្លួនដើម្បីឱ្យមហាជនដឹង ! ដើម្បីឱ្យរាជរដ្ឋាភិបាល និងឱ្យអាជ្ញាធរបានដឹងថា តើព័ត៌មានហ្នឹងជួនកាលយើ់ងក្តាប់អត់បានគ្រប់ រឿងហ្នឹងវាស្អី ប្រវត្តិយ៉ាម៉េច ! សំខាន់ណាស់ គឺអប់រំមិនមែនអប់រំតែនៅសាលានោះទេ គឺអប់រំប្រចាំថ្ងៃ ហើយការក្តាប់បាននូវព័ត៌មានគឺជាកិច្ចការសំខាន់” ។

ទន្ទឹមគ្នានេះ គ្រប់ភាគីពាក់ព័ន្ធចាត់ទុកវិស័យសារព័ត៌មានសំខាន់ បច្ចុប្បន្នជំនាញផ្តល់ព័ត៌មាន និងរបៀបទទួលព័ត៌មាន គេបានចាត់ទុកជាជំនាញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ឬ Media Literacy Skills ដែលជំនាញជាគន្លឹពិសេសសម្រាប់ការអប់រំរបស់មនុស្សនៅក្នុងសតវត្សទី២១ ។ ជំនាញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយសំខាន់ណាស់ក្នុងយុគសម័យឌីជីថលសព្វថ្ងៃនេះ ។ និងមានអត្ថប្រយោជន៍ជាច្រើនបម្រើដល់ការអប់រំ ព្រមទាំងផ្តល់ចំណេះដឹងដល់សាធារណជនយ៉ាង
ណាក៏ដោយ ប៉ុន្តែតម្លៃអប់រំតាមរយៈសារព័ត៌មានអាចមានប្រសិទ្ធភាពទៅបានអាស្រ័យទាំងស្រុង
លើមធ្យោបាយផ្តល់ព័ត៌មាន និងរបៀបទទួលព័ត៌មាន ។

មាតិកាអប់រំតាមរយៈសារព័ត៌មាន ដូចជា ភាសា, អក្សរសាស្ត្រ, អក្សរសិល្ប៍, វិធីសាស្ត្របង្រៀន, វិធីសាស្ត្រស្រាវជ្រាវ, បំណិនជីវិតផ្សេងៗ (skills), សុខភាពផ្លូវចិត្ត, កសិកម្ម, ការអប់រំ, សិល្បៈ, សុខភាព, វិទ្យាសាស្ត្រ (STEM), អន្តរជាតិ, នយោបាយ, សេដ្ឋកិច្ច, ទំនាក់ទំនង, បរិស្ថាន, ទស្សនៈវិភាគ, និងបច្ចុប្បន្នភាពសង្គមជាដើម ។ “មាតិការព័ត៌មានមួយផ្តល់តម្លៃអប់រំកាន់តែជាក់លាក់ នោះនឹងជួយឱ្យអ្នកទទួលព័ត៌មានកាន់តែងាយស្រួល ទាញយកប្រយោជន៍ ឬឃើញកាន់តែច្បាស់ពីតួនាទីរបស់សារព័ត៌មានអប់រំសង្គមពុទ្ធិ”

បុគ្គលម្នាក់ៗ ឬប្រជាជនដែលយល់ដឹងពីចំណេះដឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការវាយតម្លៃ និងវិភាគនូវព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់ដែបង្ហាញតាមរយៈបណ្តាញផ្សព្វផ្សាយផ្សេងៗ ។ ចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយជួយមនុស្សឱ្យបែងចែករវាងប្រភពដែលអាចទុកចិត្តបាននិងមិនត្រឹមត្រូវ យល់ពីបច្ចេកទេសប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងមានលទ្ធភាពរុករកអាថ៌កំបាំងនានាក្នុងពិភពឌីជីថល ។  ដើម្បីបង្កើនប្រសិទ្ធភាពទទួលព័ត៌មានសម្រាប់កសាងគុណភាពជីវិតមានកត្តាផ្សំបីដែលភាគីពាក់ព័ន្ធត្រូវចូលរួម រួមមាន ភាពជាពលរដ្ឋយល់ដឹងពីសារព័ត៌មាន ភាពជាអ្នកសារព័ត៌មាន និងភាពជាអ្នកគ្រប់គ្រងលើមាតិកាសារព័ត៌មាន ។

យល់ដឹងពីតួនាទីសារព័ត៌មាន ចេះចម្រាញ់យកខ្លឹមសារមានគុណភាពពីសារព័ត៌មាន ចែករំលែកព័ត៌មានប្រកបដោយទំនួលខុសត្រូវ ផ្តល់តម្លៃដល់អ្នកសារព័ត៌មានដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈ ។ ២. ភាពជាអ្នកសារព័ត៌មាន គោរពច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់សង្គម គំនិតច្នៃប្រតិដ្ឋ និងការទទួលខុសត្រូវ ចំណេះដឹងទូទៅទូលំទូលាយ និងមានជំនាញមួយច្បាស់លាស់
ដើរទាន់ការរីកចម្រើនឌីជីថលនៅក្នុងសង្គម ១. ភាពជាពលរដ្ឋយល់ដឹងពីសារព័ត៌មាន ៣. ភាពជាអ្នកគ្រប់គ្រងលើមាតិកាសារព័ត៌មាន  ការគិតស៊ីជម្រៅលើមាតិកាព័ត៌មាន គោលដៅព័ត៌មានស្របតាមទស្សនវិស័យរបស់ស្ថាប័ន ប្រកួតប្រជែងលើគំនិតច្នៃប្រតិដ្ឋ និងភាពជាដៃគូ ។ សមត្ថភាពពហុជំនាញ (multimedia) និងមានជំនាញគោលច្បាស់លាស់
គំរូភាពសម្រាប់មហាជន  ។

អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានអាចជួយដល់មនុស្សទទួលបានអត្ថប្រយោជន៍ជាច្រើន បានដូចជា យល់អំពីចរឹកលក្ខណៈរបស់ផ្សព្វផ្សាយ ផ្តល់មតិយោបល់សម្រាប់ការផ្លាស់ប្តូរវិជ្ជមានដល់ប្រព័ន្ធផ្សព្វផ្សាយ វាយតម្លៃច្បាស់លាស់អំពីសារដែលផ្សាយលើប្រព័ន្ធផ្សព្វផ្សាយ បង្កើនសមត្ថភាពជំនាញគិតបែបស៊ីជម្រៅ គ្រប់គ្រងសុខភាពផ្លូវចិត្ត ចំណេះជីវិត ហិរញ្ញវត្ថុ ជំនាញ ជំនឿ និងគុណតម្លៃជីវិត   មានសមត្ថភាពពិនិត្យលើព័ត៌មានលម្អៀង រឿងប្រតិដ្ឋ ព័ត៌មានខុស និងរឿងកុហក (Fake News) កំណត់ទិសដៅ និងការធ្វើយុទ្ធសាស្ត្រទីផ្សារ និងដើរទាន់បច្ចុប្បន្នភាពសង្គម ។ បង្កើតនិងចែកចាយសារអប់រំ ព័ត៌មាន បទពិសោធន៍ ចំណេះដឹង និងជំនាញ ដោយមានទំនួលខុសត្រូវ 

ឯកឧត្តម ប៉ែន បូណា ចំនួននេះបើធៀបនឹងចំនួនប្រជាពលរដ្ឋសរុប ១៧លាននាក់ វិស័យសារព័ត៌មាននៅកម្ពុជា គឺជាតំណាងឱ្យផ្នែកមួយដ៏សំខាន់នៅក្នុងសង្គម ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្លាប់លើកឡើងថា បច្ចុប្បន្ននៅកម្ពុជាមានសារព័ត៌មានជាង ២០០០អង្គភាពបានចុះបញ្ជីនៅក្រសួងព័ត៌មាន ដោយក្នុងនោះមានអ្នកសារព័ត៌មាន និងអ្នកធ្វើការក្នុងឧស្សាហកម្មនេះរាប់ម៉ឺននាក់ ។ ទន្ទឹមគ្នានេះ ការយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងជំនាញវិជ្ជាជីវៈការងារសារព័ត៌មាន ក៏ជារឿងសំខាន់ដែលភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ។

អ្នកជំនាញសារព័ត៌មានបានកត់សម្គាល់ថា វិស័យសារព័ត៌មាននៅកម្ពុជា កំពុងវិវត្តន៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ការវិវត្តន៍វិស័យសារព័ត៌មានផ្តោតសំខាន់លើការរីកចម្រើនបច្ចេកវិទ្យាបម្រើដមធ្យោបាយចងក្រងសារព័ត៌មាន ហើយការកើនឡើងនៃប្រព័ន្ធផ្សព្វផ្សាយសង្គមក៏កំពុងធ្វើឱ្យបណ្តាញព័ត៌មានប្រពៃណីប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗពិសេសល្បឿននៃការផ្សព្វផ្សាយ គុណភាព និងទំនុកចិត្តលើព័ត៌មានដែលផ្សព្វផ្សាយ ។ ស្របគ្នានេះ អ្នកសារព័ត៌មានអាជីពត្រូវតែប្រកាន់ខ្ជាប់ក្រមសីធម៌ និងវិជ្ជាជីវៈ ខិតខំទទួលយកការបណ្តុះបណ្តាលថ្មីៗ  មានភាពត្រឹមត្រូវលើជំនាញ និងគណនេយ្យភាព ។ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក៏ជារបត់នៃរបៀបធ្វើការថ្មីរបស់អ្នកសារព័ត៌មានដែរ ។

គួរជម្រាបថា សារព័ត៌មានសម័យទំនើបនៅសតវត្សទី២១ ការអប់រំក្រៅប្រព័ន្ធគ្របដណ្ដប់លើកម្មវិធីអប់រំជាច្រើន ដូចជា អក្ខរកម្ម បំណិនជីវិត បំណិតការងារនិងជាការអប់រមូលដ្ឋានសម្រាប់អ្នកសិក្សា ។ មានគោលដៅផ្តល់ព័ត៌មាន អប់រំ និងគាំទ្រសុខុមាលភាព
មនុស្សគ្រប់រូប (well-being) ដែលជាការអប់រំក្រៅប្រព័ន្ធ ។
ផ្អែកតាមក្រសួងអប់រំ យុវជន និងកីឡា ការអប់រំក្រៅប្រព័ន្ធសំដៅដល់សកម្មភាពអប់រំដែលមានការរៀបចំមានលក្ខណៈជាប្រព័ន្ធដែលធ្វើឡើងនៅក្រៅក្របខ័ណ្ឌនៃកម្មវិធីអប់រំក្នុងប្រព័ន្ធដើម្បីផ្ដល់ការសិក្សាមួយចំនួនដែលបានជ្រើសរើស ។

ដើម្បីធានាបានថាប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានការអប់រំប្រកបដោយបរិយាប័ន្ន និងការអប់រំប្រកបដោយគុណភាព រាជរដ្ឋាភិបាលបានកំណត់ថា ការងារអប់រំក្រៅប្រព័ន្ធជាប្រព័ន្ធអប់រំផ្លូវការមួយ រួមចំណែកសម្រេចការងារអប់រំសម្រាប់ទាំងអស់គ្នា និងបង្កលទ្ធភាពឱ្យប្រជាពលរដ្ឋមានឱកាសទទួលបាននូវការអប់រំពេញមួយជីវិតកសាងសង្គមសិក្សាប្រកបដោយសមធម៌ យុត្តិធម៌ និងអភិវឌ្ឍសង្គម ។

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលនយោបាយជាយុទ្ធសាស្ដ្រការងារអប់រំក្រៅប្រព័ន្ធ ដូចជា ១. ផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋគ្រប់
រូបមានលទ្ធភាពរៀនសូត្រពេញមួយជីវិត
២. លើកកម្ពស់ការងារ អក្ខរកម្ម និងអប់រំបន្តដោយផ្សារភ្ជាប់ជាមួយការផ្ដល់ឥណទាន ការផ្ដល់មុខរបរវិជ្ជាជីវៈសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុភមង្គល ៣. ផ្ដល់ជាប្រចាំព័ត៌មានស្ដីពីចំណេះដឹង វិជ្ជាជីវៈ បច្ចេកទេស
និងវិទ្យាសាស្ដ្រដល់ប្រជាពលរដ្ឋគ្រប់រូប

វិស័យសារព័ត៌មានកំពុងក្លាយជា ខណៈគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិតមានចក្ខុវិស័យអភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូបឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងលើកកម្ពស់សុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម តាមរយៈ ការផ្ដល់ឱកាសសិក្សាពេញមួយជីវិតគ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ចំណេះដឹងទូទៅរបស់សង្គមចូលរួមកសាងគុណភាពជីវិត ប្រសិនបើបុគ្គលគ្រប់រូបបានប្រើប្រាស់ចំណេះដឹង ជំនាញច្បាស់លាស់ និងទាញប្រយោជន៍ពីសារព័ត៌មាន

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៦ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...



លោក ម៉ៅ សំណាង | Mr. Mao Samnang

លោក ម៉ៅ សំណាង | Mr. Mao Samnang

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា