សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

បរទេស៖ សង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល រួមកម្លាំងគ្នាវាយប្រហារទៅលើអ៊ីរ៉ង់ បានធ្វើឲ្យវិស័យទេសចរណ៍នៅតំបន់មជ្ឈិមបូព៌ាខាតបង់រាប់រយលានដុល្លារក្នុងមួយថ្ងៃៗ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Euro News ។

Advertisement

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) បានប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ។ មុនពេលមានសង្គ្រាម WTTC ព្យាករណ៍ថា វិស័យទេសចរណ៍នៅក្នុងតំបន់មជ្ឈិមបូព៌ារកចំណូលបាន ១៧៨ ពាន់លានអឺរ៉ូ (២០៨ ពាន់លានដុល្លារអាម៉េរិក) ពីភ្ញៀវទេសចរអន្តរជាតិសម្រាប់ឆ្នាំ២០២៦។ ជាធម្មតា ព្រលានយន្តហោះនៅក្នុង Abu Dhabi, Dubai, Doha និង Bahrain ទទួលអ្នកដំណើរប្រហែល ៥២៦ ០០០ នាក់ក្នុងមួយថ្ងៃៗ ប៉ុន្តែចំនួននេះធ្លាក់ចុះខ្លាំងជាបន្តបន្ទាប់ដោយសារការបិទដែនអាកាស និងផ្អាកជើងហោះហើរ។ មិនត្រឹមតែប៉ុណ្ណោះ តំបន់មជ្ឈិមបូព៌ាមានចំណែក ១៤ ភាគរយនៃចរាចរណ៍ជាធម្មតាជាអន្តរជាតិទូទាំងពិភពលោក ដោយវាគឺជាចំណុចតភ្ជាប់ដ៏សំខាន់រវាងអឺរ៉ុប-អាស៊ី និងអាហ្រ្វិកផងដែរ។ ឥឡូវនេះ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានកាត់បន្ថយជើងហោះហើរមួយចំនួន ជាពិសេសការឆ្លងកាត់តំបន់មជ្ឈិមបូព៌ា។ ក្រុមហ៊ុនធំៗរបស់តំបន់មជ្ឈិមបូព៌ារួមមាន Emirates, Etihad Airways និង Qatar Airways ជាធម្មតាដំណើរការជើងហោះហើរចំនួន ៥២៧, ៣២៥, និង ៥៦៣ ជើងរៀងៗគ្នា ប៉ុន្តតួរលេខធ្លាក់ចុះមកត្រឹមតែ ៣០៩, ៥៦, និង ៦៦ ជើងប៉ុណ្ណោះ។

លោក Ibrahim Khaled ប្រធានផ្នែកទីផ្សារមកពី Middle East Travel Alliance លើកឡើងថា កំណើនភ្ញៀវទេសចរណ៍កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសជាមួយនឹងការវិនិយោគលើទេសចរណ៍ថ្មីៗនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ អារ៉ាប៊ីសាអូឌីតមានចំណែកប្រហែល ១០% នៅក្នុងវិស័យទេចរណ៍សរុបក្នុងតំបន់ ដោយចាប់ផ្តើមរីកចម្រើនខ្លាំងចាប់តាំងពីឆ្នាំ ២០១៩ ប៉ុន្តែសង្គ្រាមក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះបានរារាំងការរីកចម្រើនរបស់វា។ ទន្ទឹមនឹងនេះ របាយការណ៍មួយរបស់ Tourism Economics បានចេញផ្សាយការព្យាករណ៍របស់ខ្លួនថា ផលប៉ះពាល់ពីសង្រ្គាមលើវិស័យទេសចរណ៍អាចធ្លាក់ចុះពី ១១ ភាគរយទៅ ២៧ ភាគរយសម្រាប់ឆ្នាំ ២០២៦។​ នេះមានន័យថា ភ្ញៀវទេសចរអន្តរជាតិនឹងមានតិចជាង ២៣ ទៅ ៣៨ លាននាក់ ជាមួយនឹងការខាតបង់ប្រហែល ៣៤ ពាន់លានដុល្លារ ទៅ ៥៦ ពាន់លានដុល្លារនៅឆ្នាំ ២០២៦។ មូលហេតុដ៏ធំនោះគឺ ការវាយប្រហាររបស់អ៊ីរ៉ង់ភាគច្រើនទៅលើប្រទេសដែលជារដ្ឋឈូងសមុទ្រ (GCC) និង ជាគោលដៅទេសចរណ៍សំខាន់មួយ។ ជាលទ្ធផល បណ្តាប្រទេសឈូងសមុទ្រ (GCC) កំពុងរងគ្រោះខ្លាំងជាងគេ ខណៈដែលគម្រោងសេដ្ឋកិច្ចទេសចរណ៍នឹងរងការខាតបង់ដ៏ធំបំផុត។ អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតងាយរងគ្រោះខ្លាំងជាងគេ ដោយសារបរិមាណភ្ញៀវអន្តរជាតិច្រើន និងការពឹងផ្អែកខ្លាំងលើការតភ្ជាប់ផ្លូវអាកាស។ សេដ្ឋកិច្ចទេសចរណ៍របស់មជ្ឈិមបូព៌ាបង្ហាញថាតំបន់នេះគឺជាមជ្ឈមណ្ឌលដឹកជញ្ជូនពិភពលោក ដោយសារព្រលានយន្តហោះក្នុងតំបន់មានចំណែកប្រហែល ១៤ ភាគរយនៃសកម្មភាពឆ្លងកាត់អន្តរជាតិ។ ជាលទ្ធផល ការរំខានបច្ចុប្បន្ននឹងប៉ះពាល់ដល់លំហូរធ្វើដំណើរជាពិសេសការតភ្ជាប់ផ្លូវរវាងអឺរ៉ុប និងតំបន់អាស៊ីប៉ាស៊ីហ្វិក។

យ៉ាងណាមិញ  អ្នកជំនាញក្នុងវិស័យទេសចរណ៍លើកឡើងដែរថា ផលប៉ះពាល់រយៈពេលវែងប្រហែលជាមិនធ្ងន់ធ្ងរខ្លាំងនោះទេសម្រាប់តំបន់មជ្ឈិមបូព៌ា ដោយសារវវាជាទីផ្សារដែលមានភាពធន់ និងអាចស្រោចស្រង់មកវិញបានឆាប់រហ័ស នៅពេលដែលមានតំបន់ស្ថិរភាពឡើងវិញ និងមានការគាំទ្រពីរដ្ឋាភិបាល៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា