សព្វាវុធ​អាមេរិក ​ថយចុះ​ដោយសារ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា និង​ធ្វើឱ្យ​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​បារម្ភ​ពី​ហានិភ័យ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សព្វាវុធ​អាមេរិក ​ថយចុះ​ដោយសារ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា និង​ធ្វើឱ្យ​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​បារម្ភ​ពី​ហានិភ័យ​

សព្វាវុធ​អាមេរិក ​ថយចុះ​ដោយសារ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា និង​ធ្វើឱ្យ​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​បារម្ភ​ពី​ហានិភ័យ​

​បរទេស ៖ ការ​ប្រើប្រាស់​អាវុធយុទ្ធភណ្ឌ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ជម្លោះ​យោធា​ជាមួយ​អ៊ីរ៉ង់​ដែល​កំពុង​បន្តរហូតមកដល់ពេលនេះ បាន​ធ្វើឱ្យឃ្លាំងរក្សាគ្រឿងសព្វាវុធ រួមទាំង​មីស៊ីល​របស់​អាមេរិក​ផងដែរនោះ ថយចុះ​យ៉ាង​ខ្លាំង​ ​និង​កំពុង​បង្កើត​ជា​សំណួរ​ពីសំណាក់​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​ថា​ តើ​ពួកគេ​នៅ​មាន​ទំនុកចិត្ត​ចំពោះ​ការ​ធានា​សុវត្ថិភាព​បានទៀត​ទេ​ប្រសិនបើ​មានជម្លោះ​ក្នុង​តំបន់​ផ្ទុះឡើង​។​

Advertisement

​យុទ្ធនាការ​យោធា​រួមគ្នា​រវាង​អាមេរិក​ និង​អ៊ីស្រាអែល វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ​ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ​២៨​ ​ខែកុម្ភៈ​ ឆ្នាំ២០២៦ ​បាន​ប្រើប្រាស់​នូវ​បរិមាណ​អាវុធ​ជាច្រើន​ប្រភេទ​បូករួម​ទាំង​មីស៊ីល​ស្ទាក់​ចាប់​ និងការពារ​ដែនអាកាស​ក្នុង​កម្រិត​ដ៏​ច្រើន​​មិន​ធ្លាប់​មាន​ពីមុន​មក​។ ជាការកត់សម្គាល់ ​ដើម្បី​អាចការពារ​មូលដ្ឋាន​យោធា ​និង​ទ្រព្យសម្បត្តិ​នានា​របស់​កង​កម្លាំង​ចម្រុះ​នៅ​មជ្ឈិមបូព៌ា ​ក្រុង​វ៉ាស៊ីនតោន ​បាន​បង្វែរ​ទិសដៅ​មីស៊ីល​ស្ទាក់​ចាប់​ទំនើប​ៗ​រាប់​រយ​គ្រាប់​ ​ដែល​ដើម​ឡើយ​ត្រូវបាន​ដាក់ពង្រាយ​នៅ​កូរ៉េ​ខាងត្បូង​ ​និង​ទីតាំង​ផ្សេង​ទៀត​នៅទូទាំង​តំបន់​អាស៊ី​នោះ មក​ប្រើប្រាស់​ជំនួស​វិញ​។​​ លើស​ពី​នេះ​ កងកម្លាំង​​អាមេរិក​បាន​ប្រើប្រាស់​មីស៊ីល​ ​Tomahawk​ ​និង​គ្រាប់​រំសេវ​កម្រិត​ខ្ពស់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ​ដែល​​អ្នករៀបចំ​ផែនការ​យោធា​ធ្លាប់​បានត្រៀមទុក​សម្រាប់​តែ​ប្រតិបត្តិការ​អាសន្ន​ដែល​អាច​កើតមាន​ជាមួយ​ចិននៅ​កោះ​តៃវ៉ាន់​ប៉ុណ្ណោះ​។

​ការ​ផ្លាស់ប្តូរ​ស្តុក​យុទ្ធសាស្ត្រ​ភ្លាម​ៗ​នេះ​ ​បាន​បង្កើត​ឱ្យ​មាន​ក្ដីបារម្ភ​យ៉ាង​ខ្លាំង​នៅក្នុង​ស្ថាប័ន​សន្តិសុខ​​ជាតិ​អាមេរិក​ ​អំពី​កិត្យានុភាព​នៃ​កម្លាំង​ការពារ​របស់​អាមេរិក​នៅ​អាស៊ី​ខាងកើត​។ ​បណ្តា​មន្ត្រី​ជាន់ខ្ពស់អាមេរិកបាន​ព្រមាន​ថា​ ​ដៃគូ​យុទ្ធសាស្ត្រ​ ​ជាពិសេស​ជប៉ុន​ ​និង​កូរ៉េ​ខាងត្បូង​ ​កំពុង​ប្រឈមមុខ​នឹង​ភាព​មិន​ប្រាកដប្រជា​កាន់តែ​ខ្លាំង​ឡើង​​លើ​សមត្ថភាព​របស់​ក្រុង​វ៉ាស៊ីនតោន​ ​ក្នុង​ការ​រក្សា​បន្ទាត់​ការពារ​របស់​ខ្លួន​ ​ចំពេល​មាន​តានតឹង​ក្នុង​តំបន់​ជាមួយ​ចិន​ ​និង​កូរ៉េ​ខាងជើង​។​

​ជាមួយគ្នានេះ ការ​ផ្លាស់ប្តូរ​ទីតាំង​រូបវន្ត​នៃ​នាវា​យោធា ​យន្តហោះ​ចម្បាំង​ និង​អង្គភាព​ការពារ​​អាកាស​ពី​ប៉ាស៊ីហ្វិក​ទៅកាន់​មជ្ឈិមបូព៌ា​ ​​បាន​បង្កើត​ឱ្យ​មាន​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ផែនការយុទ្ធសាស្ត្រយោធា ដោយក្នុងនោះរួមមាន ការ​ប៉ះ​ពាល់​ដល់​កាលវិភាគ​ថែទាំ​សព្វាវុធ ការត្រៀមចំនួនយោធាសកម្ម ​និង​ការត្រៀមខ្លួន​របស់​កងទ័ពមប្រុង​។

​ប្រភព​ដដែល​បានបង្ហាញ​​តួលេខ​នៃចំនួនរក្សាសព្វាវុធ​ក្នុងឃ្លាំងសុវត្ថិភាពផងដែរ ខណៈដែលមីស៊ីល​ស្ទាក់​ចាប់គ្រាប់ខ្នាតធំ ​​Patriot​ ប្រមាណ​ជាង​ ​១៥០០​ ​គ្រាប់​ត្រូវបានយោធាអាមេរិកយកទៅប្រើប្រាស់នៅមជ្ឈិមបូព៌ា​ក្នុង​អំឡុង​យុទ្ធនាការដ៏ក្ដៅគគុកនៃភ្លើងសង្គ្រាមមួយ​នេះ​ រហូត​ធ្វើឱ្យ​ចំនួនរក្សាទុកបម្រុង​សព្វាវុធរបស់​ជាតិ​នៅសល់​តិច​ជាង​ ​១៧០០​ ​គ្រាប់​ប៉ុណ្ណោះ​។​

​យ៉ាងណា​ក្តី​ រដ្ឋបាល​លោក​ ​Donald​ ​Trump​ ប្រធានាធិបតី​អាមេរិក​ ​បាន​បដិសេធ​ជាសាធារណៈ​ចំពោះ​របាយការណ៍​ស្តីពី​ការ​ខ្វះខាត​អាវុធ​យោធា​ដូចបានលើកឡើងខាងលើនេះ​ ជាមួយការអះអាងថា របាយការណ៍​ស្តីពី​ការ​ខ្វះខាត​ខែល​ការពារ​ប្រទេសជាតិ និងសម្ព័ន្ធមិត្ត​គឺជា​ព័ត៌មាន​មិន​ពិត​នោះ​ទេ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា