រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

បរទេស ៖ កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែល ថាជា​ផ្នែកមួយ​នៃ​ការ​ទទួលយក​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​។ ​នេះ​បើ​យោង​តាមសេចក្ដី​ប្រកាស​របស់​សេតវិមាន​អាមេរិក កាលពី​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ។​

Advertisement

នៅ​ក្រោម​ក្របខណ្ឌ​នៃគម្រោង​បច្ចេកវិទ្យាដែលតម្លៃ​​រាប់​ពាន់​លាន​ដុល្លារ ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ អាច​ប្រើប្រាស់​បានទាំងបច្ចេកវិទ្យា​ ទាំង​ឧបករណ៍​ ​និង​​អ្នកជំនាញ​បច្ចេកទេស​របស់​អាមេរិក ​ដើម្បី​បង្កើត​កម្មវិធី​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល​នៅក្នុង​ស្រុក​របស់ខ្លួន​។​ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ​ ​ទីក្រុង​វ៉ាស៊ីនតោន​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​ការ​ផ្ទេរ​បច្ចេកវិទ្យា​នេះ​​អាច​ប្រព្រឹត្ត​ទៅ​បាន​ ​លុះត្រាតែ​ព្រះរាជាណាចក្រ​អារ៉ាប៊ី​សាអូឌីត ​​ព្រមទទួលស្គាល់​អ៊ីស្រាអែល​ថាជា​ផ្នែក​នៃ​ការ​ទទួលយក​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​នៅ​ក្នុង​​កិច្ចព្រមព្រៀង​​ដែល​គេ​ស្គាល់​ថា ​Abraham​ ​Accords​ ហើយ​ត្រូវតែ​បង្កើត​​ទំនាក់ទំនង​ការទូត​ពេញលេញ​ជាមួយ​អ៊ីស្រាអែល​។

​អ្នកនាំពាក្យ​សេតវិមាន​ ​លោកស្រី​ ​Karoline​ ​Leavitt​ ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​៖​ ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ភ្ជាប់​ទៅនឹង​លក្ខខណ្ឌដូចដែលបានលើកឡើងខាងលើនេះ​ដែលជា​គំនិត​របស់​លោក​ប្រធានាធិបតី​ ​Donald​ ​Trump​។ ​ដូច្នេះ​ អាមេរិក ​នឹង​បន្ត​ពិភាក្សា​ជាមួយ​ភាគី​អារ៉ាប៊ី​សាអូឌីត ​ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​ ​ហើយសង្ឃឹម​ថា លទ្ធផលនឹងអាចលេចចេញជាវិជ្ជមាននាពេលខាងមុខនេះមិនខាន។ ​

​ប្រភព​ដដែល​សរសេរ​ទៀត​ថា ​សម្រាប់​លក្ខខណ្ឌ​នេះ​ វា​នឹង​ក្លាយទៅជា​ប្រធានបទ​ប្រឈម​ទៅនឹងការទូត​សម្រាប់​ទីក្រុង​រីយ៉ាត​ ដោយ​​ថ្នាក់ដឹកនាំ​អារ៉ាប៊ី​សាអូឌីត ​រួមទាំង​ព្រះអង្គម្ចាស់​រាជ​ទាយាទ​ Mohammed​ ​bin​ ​Salman​ កន្លងមក​តែងតែ​រក្សា​​ជំហរ​យ៉ាង​មុតម៉ាំ​ថា​ ​ការ​ទទួលស្គាល់​អ៊ីស្រាអែល​ជា​ផ្លូវការ​ ​នឹង​មិន​អាច​កើតមានឡើង​បាន​ឡើយ​ ​ប្រសិនបើ​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ​មិនត្រូវបាននោះ​។​

​គួរ​រំលឹក​ដែរ​ថា គោលបំណងជំរុញឱ្យ អារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់ អ៊ីស្រាអែល និងមិនមានការរើសអើងនេះ ត្រូវបានធ្វើឡើងតាំងពីដើមអាណត្តិរបស់លោកប្រធានាធិបតីអាមេរិក Donald Trump មកម៉្លេះ ហើយលក្ខណ្ឌនៃកិច្ចព្រមព្រៀងនេះដែរ ក៏ជាស៊េរីនៃការសម្របសម្រួលការទូត ក៏ដូចជាទំនាក់ទំនងផ្លូវការរវាងអ៊ីស្រាអែល និង​ប្រជាជាតិ​អារ៉ាប់​ ​រួមមាន​ ​អារ៉ាប់​រួម​ បារ៉ែ​ន ​ម៉ារ៉ុក ​និង​ស៊ូ​ដង់​ ជាដើម​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា