ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​

ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​

​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ និង​លោក​ ​Guangzhe​ ​Chen​ ​អនុ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ ​Planet​ ​នៃ​ធនាគារ​ពិភពលោក​ ​(​World​ ​Bank​) ​បាន​ពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​០៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​អំពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​វិស័យ​ទឹក​ស្អាត ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​ពន្លឿន​ការ​អនុវត្ត​គម្រោង​នានា ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្តល់​សេវា​ទឹក​ស្អាត​ជា​សកល​នៅ​កម្ពុជា​ ​ត្រឹម​ឆ្នាំ​២០៣០​។​

Advertisement

​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ផ្តោត​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ទឹក​របស់​កម្ពុជា​ ​(​Cambodia​ ​Water​ ​Security​ ​Compact​) ​ការ​បង្កើត​និយ័តករ​ផ្គត់ផ្គង់​ទឹក​ស្អាត​ឯករាជ្យ ​វឌ្ឍនភាព​នៃ​គម្រោង​ដែល​ទទួល​ហិរញ្ញប្បទាន​ពី​ធនាគារ​ពិភពលោក​ ​និង​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ស្អាត ​ដើម្បី​គាំទ្រ​ដល់​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​។​

​ភាគី​ទាំង​ពីរ​បាន​ឯកភាព​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ ​ដើម្បី​ពន្លឿន​ការ​អនុវត្ត​គម្រោង​ ​ពង្រឹង​ស្ថាប័ន​ក្នុង​វិស័យ​ទឹក​ស្អាត​ ​ទាក់ទាញ​ការ​វិនិយោគ​ ​និង​ជំរុញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិសុខ​ទឹក​របស់​កម្ពុជា​ ​ក្រោម​គំនិត​ផ្តួចផ្តើម​ ​Water​ ​Forward​។​

​លោក​ ​Guangzhe​ ​Chen​ ​អនុ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ ​Planet​ ​នៃ​ធនាគារ​ពិភពលោក​ បាន​បញ្ជាក់​ជាថ្មី​អំពី​ការ​បន្ត​គាំទ្រ​របស់​ធនាគារ​ពិភពលោក​ចំពោះ​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា​ ​និង​បាន​កោតសរសើរ​ចំពោះ​ភាព​ជា​អ្នកដឹកនាំ​របស់​កម្ពុជា​ក្រោម​គំនិត​ផ្តួចផ្តើម​ ​Water​ ​Forward​។ ​

​ឯកឧត្តម​ ហែម​ វណ្ណឌី ​បាន​លើកឡើង​ថា​ ​សេវា​ផ្គត់ផ្គង់​ទឹក​ដែល​កាន់តែ​ប្រសើរ​ ​គឺជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការ​ប្រែក្លាយ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​ជាពិសេស​នៅ​តំបន់​ជនបទ​។ ​ក្រសួង​បាន​ប្តេជ្ញា​លើ​កិច្ចការងារ​មួយ​នេះ​។​  ​

​ឯកឧត្តម​ បាន​បង្ហាញ​ពី​កិច្ចខិតខំប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការ​បង្កើត​និយ័តករ​ផ្គត់ផ្គង់​ទឹក​ស្អាត​ឯករាជ្យ​ ​ពង្រឹង​សមត្ថភាព​ប្រតិបត្តិករ​ទឹក​ស្អាត​សាធារណៈ​ ​និង​ឯកជន ​កាត់បន្ថយ​ទឹក​បាត់បង់​ក្នុង​ប្រព័ន្ធ​ ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​កាន់តែ​កើនឡើង​ពី​ប្រជាពលរដ្ឋ​ ​និង​វិស័យ​ឧស្សាហកម្ម​ ​ដែល​ធានា​រក្សា​បាន​នូវ​សេវា​ផ្តល់​ទឹក​ស្អាត​ដែល​មាន​តម្លៃ​សមរម្យ​។​  ​

​លោក​ ​Guangzhe​ ​Chen​ ​បាន​បញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង​សន្តិសុខ​ទឹក​របស់​កម្ពុជា​ ​ត្រូវបាន​ចាត់ទុក​ថា​ជា​គំរូ​ដ៏​ល្អ​បំផុត​មួយ​ ​ដែល​ធនាគារ​ពិភពលោក​អាច​ចែករំលែក​ជាមួយ​ប្រទេស​ដទៃ​ទៀត​បាន​។​

​បច្ចុប្បន្ន ​អត្រា​គ្របដណ្តប់​ទឹក​ស្អាត​កម្រិត​មូលដ្ឋាន​សម្រេចបាន​ ​៨៧,៤០​%​ ​និង​អនាម័យ​ជនបទ​កម្រិត​មូលដ្ឋាន​ ​សម្រេចបាន​លទ្ធផល​ ​៩២,៤០​%​។ ​គោលដៅ​របស់​រាជ​រដ្ឋាភិបាល​ ​គឺ​ពង្រីក​វិសាលភាព​នៃ​ការ​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជនបទ​ឱ្យ​បាន​១០០​% ​នៅ​ឆ្នាំ​២០៣០​៕ ​អត្ថបទ​៖ ​សៅ ​សុខ​អេង​ ​AMS​

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា