សហរដ្ឋ​អាម៉េរិក ​នឹង​អនុញ្ញាតឱ្យ​អារ៉ាប៊ី​សាអូឌីត​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម​ស្តង់ដា​ដូច​អ៊ីរ៉ង់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហរដ្ឋ​អាម៉េរិក ​នឹង​អនុញ្ញាតឱ្យ​អារ៉ាប៊ី​សាអូឌីត​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម​ស្តង់ដា​ដូច​អ៊ីរ៉ង់​

សហរដ្ឋ​អាម៉េរិក ​នឹង​អនុញ្ញាតឱ្យ​អារ៉ាប៊ី​សាអូឌីត​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម​ស្តង់ដា​ដូច​អ៊ីរ៉ង់​

Advertisement

បរទេស ៖ ថ្មីៗនេះ ​មាន​របាយការណ៍​ជាច្រើន​បាន​លើកឡើង​ដូចគ្នា​ថា​ ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ិនតោន​បាន​ឈានដល់​កិច្ចព្រមព្រៀង​ព្រាង​មួយ​ដែល​នឹង​អនុញ្ញាតឱ្យ​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​អាច​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ដោយ​ផ្ទាល់ខ្លួន​ ព្រមទាំង​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ូម​នៅក្នុង​ស្រុក​ទៀតផង​។

​កាសែត​ ​RT​ ​បាន​ដកស្រង់​ចេញ​ពី​បណ្តាញ​ទូរទស្សន៍​ ​CNN​ ​និង​ប្រភព​​ដែល​ជិតស្និទ្ធ​ផ្សេង​ទៀត​ពាក់ព័ន្ធ​ទៅនឹង​កិច្ចចរចាថា​ ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​រៀបចំ​រួចរាល់​ហើយ​ ​ដោយបច្ចុប្បន្ន​​កំពុង​រង់ចាំ​ការ​ចុះហត្ថលេខា​ពី​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​ ​ប៉ុណ្ណោះ​។​ ​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​ ​កិច្ចព្រមព្រៀង​ដែល​បាន​ស្នើ​ឡើង​នេះ​ ​មិន​តម្រូវឱ្យ​អារ៉ាប៊ី​សាអូឌីតអនុវត្ត​តាម​ស្តង់ដា​បន្ថែម​ (​Additional​ ​Protocol​) ដែល​ជា​កាតព្វកិច្ច​តម្រូវ​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ ​(​IAEA​) ​នោះ​ទេ​។​

​Additional​ ​Protocol​ គឺជា​ក្របខ័ណ្ឌ​ការពារ​កម្រិត​ខ្ពស់​ក្នុង​ការ​ផ្តល់​សិទ្ធិ​យ៉ាង​ទូលាយ​​ដល់​ក្រុមការងារ​អធិការ​កិច្ច ​ដើម្បី​ចូល​ពិនិត្យមើល​ទីតាំង​នានា ​សំដៅ​ទប់ស្កាត់​ និង​ស្វែងរក​សកម្មភាព​នុយក្លេអ៊ែរ​ដែល​មិន​បាន​ប្រកាស​ជាសាធារណៈ​។​

​ប្រភព​ដដែល​បាន​កត់សម្គាល់​ដែរ​ថា ​តាមរយៈ​ការ​អនុញ្ញាតឱ្យ​មាន​សកម្មភាពចម្រាញ់​អ៊ុយរ៉ានីញ៉ូម​នៅក្នុង​ស្រុក​មួយ​នេះ​ ​វា​នឹង​ក្លាយទៅជា​​កិច្ចព្រមព្រៀង​ដែល​ផ្តល់ឱ្យ​ទីក្រុង​រីយ៉ា​ដ​(Riyadh) ​នូវ​លទ្ធភាព​ទទួលបាន​បច្ចេកវិទ្យា​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម​ដូចគ្នា​ទៅនឹង​បច្ចេកវិទ្យា​ដែល​តែងតែចោទ​ដាក់​គ្នា​រវាង​លោក​ខាងលិច​ និង​អ៊ីរ៉ង់​ អស់​រយៈពេល​ជាច្រើន​ទសវត្ស​រ៍មក​ហើយ​នោះ​។​

​យ៉ាងណាក៏ដោយ បើទោះបីជា​មាន​ការ​រិះគន់​ពី​ក្រុម​អ្នកជំនាញ​ខាង​គ្រប់គ្រង​អាវុធ​ក្តី​ ប៉ុន្តែ​អារ៉ាប៊ី​សាអូឌីត​បាន​អះអាង​ថា​ ​ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​មិន​រីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ​ ​Nuclear​ ​Non​-​Proliferation​ ​Treaty​ ​(​NPT​)​ ខ្លួន​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម ​ដើម្បី​ធ្វើ​ពិពិធកម្ម​ប្រភព​​ថាមពល​ក្នុង​ស្រុក​ និង​ផ្គត់ផ្គង់​គម្រោង​បន្សុទ្ធ​ទឹក​សមុទ្រ​ រួមទាំងការ​រក្សាទុក​ប្រេង​ឆៅ​បន្ថែម​ទៀត​សម្រាប់​ការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស​។

​ដោយឡែក​ ក្រុម​អ្នករិះគន់​បាន​លើកឡើង​ថា ​បើទោះជា​យ៉ាងណា​ក៏ដោយ​ ​ការ​រំលង​មិន​អនុវត្ត​ស្តង់ដា​ (Additional​ ​Protocol)​ដ៏​តឹងរ៉ឹង​របស់​ ​IAEA​​ នឹង​អាច​ធ្វើឱ្យ​ស្តង់ដាររ​មិន​រីកសាយភាយ​អាវុធ​នៅក្នុង​តំបន់​មាន​ភាព​ទន់ខ្សោយ​ ​និង​អាច​ជំរុញ​ឱ្យ​ប្រទេស​ដទៃ​ទៀត​នៅ​មជ្ឈិមបូព៌ា​ទាមទារ​ការ​សម្បទាន​ផ្នែក​នុយក្លេអ៊ែរ​ស្រដៀង​គ្នា​នេះ​​កើនឡើង​ជា​មិន​ខាន​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា