អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

បរទេស៖ អារ៉ាប់រួម បានប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយនឹងអ៊ីរ៉ង់ ក្រោមការចោទប្រកាន់ថា​ បានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់ចូលទឹកដីរបស់ខ្លួន នេះបើយោងតាមការរាយការណ៍ពី Eurasia Review។

កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមបានប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ក្រោយពេលភាពតានតឹងរវាងប្រទេសទាំងពីរបានឡើងកម្តៅខ្លាំង។ ការប្រកាសនេះកើតឡើងបន្ទាប់ពីក្រសួងការពារជាតិអារ៉ាប់រួម រាយការណ៍ពីការរកឃើញមីស៊ីលផ្លោងចំនួនពីរគ្រាប់បាញ់ចេញពីអ៊ីរ៉ង់ធ្លាក់ចូលក្នុងដែនទឹករបស់ខ្លួន ព្រមទាំងការចោទប្រកាន់ថា អ៊ីរ៉ង់ បានវាយប្រហារលើនាវាដឹកជញ្ជូនប្រេងរបស់ក្រុមហ៊ុនរដ្ឋ Abu Dhabi National Oil (ADNOC) ក្នុងច្រកសមុទ្រ Hormuz។ មិនត្រឹមតែប៉ុណ្ណោះ វិធានការនេះធ្វើឡើងបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអារ៉ាប់រួម លោក Sheikh Mohammed bin Zayed Al Nahyan និងប្រធានាធិបតីអាម៉េរិក លោក Donald Trump ជុំវិញភាពតានតឹងក្នុងតំបន់ និងការជាប់គាំងនៃកិច្ចព្រមព្រៀងសន្តិភាព។

បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងដោយសារការឡើងកម្តៅនៃជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដែលធ្វើឲ្យធ្លាក់ចុះនៃក្តីសង្ឃឹមលើការឈានដល់កិច្ចព្រមព្រៀងសន្តិភាព ការគំរាមកំហែងដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងសញ្ញានៃសកម្មភាពយោធាកាន់តែខ្លាំងក្លា។ ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានបន្តដាក់សម្ពាធលើសេដ្ឋកិច្ចទីក្រុងតេអេរ៉ង់ ខណៈដែលអ៊ីរ៉ង់ប្រកាន់ជំហររបស់ខ្លួនកាន់តែខ្លាំងលើច្រកសមុទ្រ Hormuz។

ទន្ទឹមនឹងនេះ អារ៉ាប់រួមបញ្ជាក់ថា ខ្លួនចាត់ទុកវិធានការផ្អាកពាណិជ្ជកម្មនេះជាការការពារសន្តិសុខ និងហិរញ្ញវត្ថុបណ្តោះអាសន្នប៉ុណ្ណោះ ហើយនៅតែប្រកាន់ខ្ជាប់នូវកិច្ចសន្ទនា ការរួមសមាហរណកម្មក្នុងតំបន់ និងការគោរពតាមស្តង់ដារហិរញ្ញវត្ថុអន្តរជាតិ។ យ៉ាងណាមិញ ការសម្រេចចិត្តនេះគឺជាការផ្លាស់ប្តូរដ៏ធំមួយក្នុងទំនាក់ទំនងសេដ្ឋកិច្ច ព្រោះទីក្រុងឌូបៃធ្លាប់ជាច្រករបៀងពាណិជ្ជកម្ម និងហិរញ្ញវត្ថុដ៏សំខាន់សម្រាប់មុខជំនួញអ៊ីរ៉ង់ ដែលអាចនឹងផ្ដល់ផលប៉ះពាល់ដល់ទីផ្សារ និងក្រុមហ៊ុនរបស់ភាគីទាំងសងខាង។ចាប់តាំងពីមានសង្គ្រាមនៅខែកុម្ភៈមក អារ៉ាប់រួមរងការវាយប្រហារខ្លាំងជាងគេពីសំណាក់អ៊ីរ៉ង់ ដោយមានមីស៊ីល និងដ្រូនជិត ៣ ០០០ គ្រាប់ត្រូវបានបាញ់សំដៅមកលើខ្លួន ដែលជាចំនួនច្រើនជាងប្រទេសដទៃទៀតនៅក្នុងតំបន់៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា