គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោល នៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកបឹងទន្លេសាប

(ភ្នំពេញ)៖ គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម ដែលរួមមានអន្តរក្រសួងដែលពាក់ព័ន្ធ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងសេចក្តីព្រាងផែនការប្រើប្រាស់ដីឃុំនៅតំបន់បឹងទន្លេសាប ដែលបានធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។

Advertisement

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា នេះគឺជាដំណើរមួយឆ្ពោះទៅរកការរៀបចំប្រទេសជាតិឱ្យបានល្អប្រសើរ តាមរយៈការចុះបញ្ជីដីធ្លីផ្ដល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងរៀបចំផែនការប្រើប្រាស់ដីឃុំនៅតំបន់បឹងទន្លេសាប ដើម្បីបង្កើតបរិយាកាសគ្មានវិវាទក្នុងសង្គមជាតិ។

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកការកំណត់លក្ខខណ្ឌនេះ គឺជាដំណើរមួយឆ្ពោះទៅរកការរៀបចំប្រទេសជាតិឱ្យបានល្អប្រសើរ ធានាបាននូវនិរន្តរភាពទេសចរណ៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោលដៅទេសចរណ៍នៅខេត្តសៀមរាប ដើម្បីជំរុញឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាមានដំណើរការល្អ ស្របពេលដែលពិភពលោកកំពុងតែមានភាពមិនប្រាកដប្រជា ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖

«ចំពោះការកំណត់លក្ខខណ្ឌ ទាំងក្នុងតំបន់បេតិកភណ្ឌជាតិ និងបេតិកភណ្ឌរបស់មនុស្សជាតិ ដែលក្នុងនោះ ដៃម្ខាងត្រូវរក្សាមរតកដូនតាខ្មែរ និងដៃម្ខាងទៀតធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់រានមានជីវិតក្នុងតំបន់ទាំងនោះក្លាយជាអ្នកថែរក្សាអង្គរយ៉ាងពិតប្រាកដ ធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់ប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំដោយធ្វើយ៉ាងណាជៀសវាងកុំឱ្យលក្ខខណ្ឌដែលយើងបានកំណត់ទាំងនោះប្រែក្លាយជាគំនាបកៀបសង្កត់ពួកគាត់ទៅវិញ»។

ដោយឡែក ចំពោះការរៀបចំផែនការប្រើប្រាស់ដីឃុំនៅតំបន់បឹងទន្លេសាប គឺដើម្បីធានាបាននូវនិរន្តរភាពបឹងទន្លេសាប ដែលជារបៀងសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា ជាជម្រកស្រូវ ត្រី និងទឹក ដូច្នេះ គប្បីកុំគិតតែពីការធ្វើស្រែតែម្យ៉ាង ប៉ុន្តែត្រូវគិតគូរពីគុណតម្លៃនៃសេដ្ឋកិច្ចដោយពង្រីកការធ្វើកសិកម្មចម្រុះ ចិញ្ចឹមត្រី និងពិនិត្យលើការកសាងតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានរំលេចនូវអ្វីដែលក្រុមការងារបានធ្វើទាំងអស់ ដើម្បីធានានិរន្តរភាពទេសចរណ៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោលដៅទេសចរណ៍នៅខេត្តសៀមរាប និងជំរុញឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាមានដំណើរការល្អ ខណៈដែលពិភពលោកកំពុងតែមានភាពប្រាកដប្រជា ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ៕ ដោយ ៖ ហេង វណ្ណា

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា