សហភាពអឺរ៉ុប គ្រោងជួសជុលបំពង់បង្ហូរប្រេងពីរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន និងផ្តល់ប្រាក់កម្ចី ៩០ ពាន់លានអឺរ៉ូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហភាពអឺរ៉ុប គ្រោងជួសជុលបំពង់បង្ហូរប្រេងពីរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន និងផ្តល់ប្រាក់កម្ចី ៩០ ពាន់លានអឺរ៉ូ

សហភាពអឺរ៉ុប គ្រោងជួសជុលបំពង់បង្ហូរប្រេងពីរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន និងផ្តល់ប្រាក់កម្ចី ៩០ ពាន់លានអឺរ៉ូ

បរទេស៖ សហភាពអឺរ៉ុប គ្រោងជួយជួសជុលបំពង់បង្ហូរប្រេង Druzhba បូមពីរុស្ស៊ីហូរឆ្លងកាត់អ៊ុយក្រែនទៅកាន់ប្រទេសអឺរ៉ុបមួយចំនួន ហើយនឹងផ្តល់កញ្ចប់ប្រាក់កម្ចី ៩០ ពាន់លានអឺរ៉ូ (១០៤ ពាន់លានដុល្លារ) ដល់អ៊ុយក្រែន។ នេះបើយោងតាមការរាយការណ៍ពី CNA កាលពីម្សិលមិញ។

Advertisement

កាលពីថ្ងៃអង្គារ៍ ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានលើកឡើងថា ប្លុកអឺរ៉ុបនឹងជួយជួសជុលបំពង់បង្ហូរប្រេង Druzhba ដែលបូមពីរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន ដើម្បីបើកដំណើរការវាឡើងវិញ​ ឱ្យហូរទៅដល់ប្លុក។ ប្រធានសហភាពអឺរ៉ុបបានសរសេរទៅកាន់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ថា ប្លុកនឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការជួសជុលឱ្យបានឆាប់រហ័សជាមួយនឹងកញ្ចប់ប្រាក់កម្ចី ៩០ ពាន់លានអឺរ៉ូ (១០៤ ពាន់លានដុល្លារ) និងទណ្ឌកម្មថ្មីដល់រុស្ស៊ី។

ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន Zelenskyy ទទួលយកសំណើរមួយនេះទាំងការគាំទ្រផ្នែកបច្ចេកទេសចាំបាច់ និងមូលនិធិ ដើម្បីអាចបញ្ចប់ការជួសជុលឱ្យបានលឿន ដោយបានស្នើសុំឱ្យក្រុមហ៊ុនប្រេងនិងឧស្ម័នរបស់រដ្ឋ Naftogaz ចាត់ចែងកិច្ចខិតខំប្រឹងប្រែងនេះជាមួយនឹងសហភាពអឺរ៉ុប។

កាលពីគ្រាមុន អ៊ុយក្រែន​ធ្លាប់​ប្រឆាំង​នឹង​សំណើ​រមួយនេះរបស់​សហភាពអឺរ៉ុបម្តងរួចទៅហើយក្រោមហេតុផលថា កិច្ចខិតខំប្រឹងប្រែងនេះជួយរុស្ស៊ីវាយប្រហារមកលើខ្លួន។ ទន្ទឹមនឹងនេះ មេដឹកនាំសហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកំពូលនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដើម្បីពិភាក្សាបន្ថែមទៀតពីការផ្គត់ផ្គង់ប្រេង ដើម្បីបន្ធូរបន្ថយតម្លៃ ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាមិនទាន់ធូរស្រាលនៅឡើយ។

គួរបញ្ជាក់ផងដែរថា បំពង់បង្ហូរប្រេង Druzhba បូមពីរុស្ស៊ីឆ្លងកាត់អ៊ុយក្រែនទៅកាន់ប្រទេសអឺរ៉ុបមួយចំនួនរួមមាន ហុងគ្រី ស្លូវ៉ាគី បេឡារុស ប៉ូឡូញ អាល្លឺម៉ង់ និង ឆែក។ វាត្រូវបានរងការខូចខាតដោយសារសង្គ្រាម ដែលធ្វើឱ្យមានភាព​តានតឹង​បាន​ផ្ទុះឡើង​រវាង​ប្រទេស​ជិតខាង ជាពិសេសទីក្រុងបូដាប៉េសចោទប្រកាន់ទីក្រុងគៀវមិនបានជួសជុលវាឡើងវិញ។

នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban លើកឡើងពីបញ្ហានេះ ដើម្បីរារាំងសហភាពអឺរ៉ុបពីការផ្តល់ប្រាក់កម្ចី ៩០ ពាន់លានអឺរ៉ូនេះដល់អ៊ុយក្រែន និងរារាំងការដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីផងដែរ។ លោក Orban បញ្ជាក់ពីជំហររបស់ខ្លួនមិនផ្លាស់ប្តូរថា “ប្រសិនបើប្រធានាធិបតីអ៊ុយក្រែន Zelenskyy ចង់បានលុយពីទីក្រុងប្រ៊ូសែល នោះបំពង់បង្ហូរប្រេង Druzhba ត្រូវតែបើកដំណើរឡើងវិញ។ គ្មានប្រេង គ្មានលុយ។”

លោក Orban គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅសហភាពអឺរ៉ុប ហើយជារឿយៗលោកតែងតែប្រឆាំងនឹងប្លុករបស់ខ្លួនដែលមាន ២៧ ប្រទេសផ្អាកការដាក់ទណ្ឌកម្មប្រេង និងឧស្ម័នរបស់រុស្ស៊ី ដើម្បីទប់ស្កាត់ពីការកើនឡើងតម្លៃ។ មិនត្រឹមតែប៉ុណ្ណោះ ​ស្លូវ៉ាគីដែល​ជាប់​ព្រំដែន​អ៊ុយក្រែនក៏​បាន​ចោទប្រកាន់ដែរ​ថា​ ទីក្រុងគៀវមាន​ចេតនា​ពន្យារ​ពេល​បើក​បំពង់​បង្ហូរ Druzhba ឡើង​វិញ ក្រោមហេតុផលថា រុស្ស៊ីបានវាយ​ប្រហារកាលពី​ខែ​មករា៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា