វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ភ្នំពេញ ៖ ក្រោមការរៀបចំដោយក្រសួងពាណិជ្ជកម្ម វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ ក្រោមការផ្តល់កិត្តិយសជាអធិបតីភាពពីសំណាក់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីសម្ពោធវេទិកាជាផ្លូវការ នារសៀលថ្ងៃទី១១ ។

Advertisement

ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងជំរុញកិច្ចពិភាក្សាអំពីទិដ្ឋភាពពាណិជ្ជកម្មឌីជីថល ក្របខ័ណ្ឌគោលនយោបាយ ការផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជំរុញការប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិ ជាពិសេសថ្នាល CambodiaTrade.com របស់ក្រសួងពាណិជ្ជកម្ម ក្រោមការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីសម្ពោធវេទិកាខាងលើជាផ្លូវការ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ផងដែរ។

ព្រឹត្តិការណ៍ខាងលើនឹងមានការរៀបចំជាផ្នែកផ្សេងគ្នា ដូចជា ៖ ទី១-ការថ្លែងសុន្ទរកថាគន្លឹះ ព្រមទាំងកិច្ចសន្ទនាកម្រិតថ្នាក់ដឹកនាំ ការបង្ហាញ ប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន Apple និងបញ្ញាសិប្បនិម្មិត (AI) សន្តិសុខសាយប័រ និងទំនុកចិត្តឌីជីថល ភស្តុភារកម្ម ឆ្លងកាត់ព្រំដែន, ទី២-វេទិកាស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល, ទី៣-កម្មវិធីបង្កើនសមត្ថភាពនិងភាពអង់អាចរបស់យុវជន តាមរយៈការជជែកដេញដោល និងកម្មវិធីប្រកួតប្រជែងជាក្រុម (Hackathon), និងទី៤-ការរៀបចំស្តង់តាំងបង្ហាញ ផលិតផល និងសេវាកម្មឌីជីថលជាច្រើនប្រភេទរួមមាន៖ ផលិតផលកម្ពុជា #MadeInCambodia ផលិតផលស្ត្រី #MadeByHer ផលិតផលសម្គាល់ភូមិសាស្ត្រ ផលិតផលម៉ាកសមូហភាព អាហារនិងភេសជ្ជៈ សេវាកម្មអ៊ីនធឺណែត ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ធនាគារ ភ្នាក់ងារដឹកជញ្ជូន សេវាកម្មភ្លោះដ និង AI ជាដើម។

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជា ពាណិជ្ជករ ផលិតករ វិនិយោគិន ម្ចាស់ក្រុមហ៊ុន និងសាធារណជន ដែលមានបំណងចូលរួមតាំងបង្ហាញផលិតផល និង សេវាកម្មក្នុងព្រឹត្តិការណ៍ខាងលើ សូមអញ្ជើញបំពេញបែបបទស្នើសុំចូលរួមតាមរយៈ QR Codខាងក្រោម ឱ្យបានមុនថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ជាកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកប្រព័ន្ធ០យ៉េន សាធារណៈរបស់ក្រសួងពាណិជ្ជកម្មលេខ ១២៦៦ ឬតាមរយៈអ៊ីម៉ែល៖chao.katphouy@moc.gov.kh។

សូមជម្រាបដែរថា «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ (Cambodia Digital Trade Forum & Online Expo)» គឺជាព្រឹត្តិការណ៍ថ្នាក់ជាតិដ៏សំខាន់ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជម្រុញការធ្វើបរិវត្តកម្មឌីជីថល លើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រីកទីផ្សារនាំចេញរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។ សម្រាប់ឆ្នាំ២០២៦នេះ គឺជាព្រឹត្តិការណ៍លើកទី៣ ខណៈដែលព្រឹត្តិការណ៍លើកទី១ បានធ្វើឡើងចាប់ពីថ្ងៃទី ១៣-១៦ ធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទ និងពិព័រណ៍ យូរ៉ូផាក បុរីប៉េងហួត បឹងស្នោរ ក្រោមប្រធានបទ «ផលិតផលកម្ពុជាឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល» ហើយព្រឹត្តិការណ៍លើកទី២ ធ្វើឡើងចាប់ពីថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ២០២៥នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល»៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា