គណៈរដ្ឋមន្ត្រីថៃ សម្រេចអនុម័តឱ្យរដ្ឋខ្ចីប្រាក់ដល់ ១២ ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាប្រឈម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណៈរដ្ឋមន្ត្រីថៃ សម្រេចអនុម័តឱ្យរដ្ឋខ្ចីប្រាក់ដល់ ១២ ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាប្រឈម

គណៈរដ្ឋមន្ត្រីថៃ សម្រេចអនុម័តឱ្យរដ្ឋខ្ចីប្រាក់ដល់ ១២ ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាប្រឈម

បរទេស៖ គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើក្រឹត្យអាសន្នមួយដែលអនុញ្ញាតឱ្យក្រសួងហិរញ្ញវត្ថុខ្ចីប្រាក់រហូតដល់ ៤០០ ពាន់លានបាត (ប្រហែល ១២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីដោះស្រាយជួយពលរដ្ឋរងផលប៉ះពាល់ពីវិបត្តិថាមពល។ នេះបើយោងតាមការរាយការណ៍ពី Thailand PRD។

Advertisement

កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីថៃលោក Anutin Charnvirakul បាន​ដាក់​ព្រះរាជក្រឹត្យទៅ​ព្រះមហាក្សត្រ​ស្តី​អំពីការខ្ចី​ប្រាក់ ​៤​ ពាន់​លាន​បាត​ ក្រោមហេតុផលថា លោក​មិន​បាន​រៀបចំ​ផែនការ​សង្គ្រោះ​បន្ទាន់​នៅក្នុងគ្រោះអាសន្ន​នោះ​ទេ។ កាលពីថ្ងៃទី ៧ ខែឧសភា កន្លងទៅនេះ លោក Anutin បញ្ជាក់ថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើ “ក្រឹត្យអាសន្ន” មួយដែលអនុញ្ញាតឱ្យក្រសួងហិរញ្ញវត្ថុខ្ចីប្រាក់រហូតដល់ ៤០០ ពាន់លានបាត (ប្រហែល ១២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីដោះស្រាយផលប៉ះពាល់ពីវិបត្តិថាមពល។

នេះមានន័យថា ក្រសួងហិរញ្ញវត្ថុគឺជាតំណាងឱ្យរដ្ឋាភិបាលក្នុងការទៅខ្ចីប្រាក់ពីប្រភពផ្សេងៗ ដើម្បីយកមកជួយពលរដ្ឋ និងរៀបចំប្រព័ន្ធថាមពលក្នុងស្រុក។ មូលហេតុចម្បងដែលនាំឱ្យការខ្ចីប្រាក់ក្នុងទំហំធំបែបនេះ គឺដោយសារការកើនឡើងនៃភាពតានតឹងនៅមជ្ឈិមបូព៌ាជំរុញឱ្យតម្លៃប្រេង និងហ្គាសឡើងថ្លៃខ្លាំង បានជះឥទ្ធិពលទៅដល់តម្លៃម្ហូបអាហារ និងជីវភាពរបស់ពលរដ្ឋថៃ។

វិធានការនេះនឹងកំណត់គោលដៅអ្នកដែលងាយរងគ្រោះបំផុត អ្នកចំណូលទាប និងមធ្យម កសិករ សហគ្រាសធុនតូច និងមធ្យម និងវិស័យដែលរងផលប៉ះពាល់ដោយផ្ទាល់ពីការឡើងថ្លៃថាមពល ខណៈពេលដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងកសាងប្រព័ន្ធថាមពលដែលមានស្ថេរភាពជាងមុន។

លោក Anutin Charnvirakul លើកឡើងថា ក្រឹត្យអាសន្ននេះក៏មានគោលបំណងរក្សានិរន្តរភាពសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយថ្លៃដើមផលិតកម្មជាពិសេសក្នុងវិស័យកសិកម្ម ខណៈដែលកសិករកំពុងរងផលប៉ះពាល់ពីការឡើងថ្លៃជី។ គោលបំណងមួយទៀតគឺជំរុញការកសាងប្រព័ន្ធថាមពលដែលមានស្ថេរភាពជាងមុន និងព្យាយាមកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។

លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះ វិធានការទាំងនេះរួមបញ្ចូលនូវការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបង្កើនសមត្ថភាពរបស់កម្មករនៅក្នុងវិស័យផលិតកម្ម ដែលអាចធ្វើឱ្យថៃអាចសម្របខ្លួនទៅនឹងទប់ទល់ការប្រែប្រួលនៃស្ថានភាព និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ថៃលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Rachada Dhnadirek លើកឡើងថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការអនុម័តលើក្រឹត្យបន្ទាន់នេះ មានគោលបំណងជួយដល់សេដ្ឋកិច្ចថៃ ដែលរងផលប៉ះពាល់ពីជម្លោះនៅមជ្ឈិមបូព៌ាដែលជំរុញឱ្យតម្លៃប្រេង អាហារ និងផលិតផលផ្សេងទៀតឡើងថ្លៃ។ ស្របពេលដែលស្ថានភាពនេះមិនមែនជារឿងធម្មតានោះ រដ្ឋាភិបាលថៃចាំបាច់ត្រូវចេញក្រឹត្យបន្ទាន់មួយ ដើម្បីការពារសេដ្ឋកិច្ចពីហានិភ័យជាប់គាំង ខណៈដែលកំពុងជួបនឹងអតិផរណាខ្ពស់ និងកំណើនយឺតទៅហើយនោះ។

យ៉ាងណាមិញ ទោះបីជាគណៈរដ្ឋមន្ត្រីអនុម័តលើក្រឹត្យនេះរួចហើយក៏ដោយ ប៉ុន្តែតាមនីតិវិធី គេត្រូវបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅឱ្យរដ្ឋសភាដើម្បីពិនិត្យ និងសម្រេចចុងក្រោយនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦ ខាងមុខនេះ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា