ឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច កើនដល់ជាង ៣៧ ពាន់លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច កើនដល់ជាង ៣៧ ពាន់លានដុល្លារ

ឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច កើនដល់ជាង ៣៧ ពាន់លានដុល្លារ

គិតត្រឹមពីខែធ្នូ ឆ្នាំ២០២៥ សមតុល្យឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានទំហំប្រាក់ជាង ៣៧ ពាន់ ឬប៊ីលានដុល្លារអាមេរិក បន្តកើនឡើង ២,៦%។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូអិលធីឌី ដែលបានចេញផ្សាយកាលពីថ្មីៗនេះ។

Advertisement

របាយការណ៍ បានឱ្យដឹងថា សមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច បានធ្លាក់ចុះចំពោះចំនួនគណនីឥណទាន តែមានការកើនឡើងចំពោះសមតុល្យឥណទាន។ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានការកើនឡើង និងសមតុល្យឥណទាននៃពាក្យស្នើសុំក៏មានការកើនឡើងផងដែរក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៥ បើប្រៀបធៀបនឹងត្រីមាសមុន។

សម្រាប់គុណភាពនៃឥណទានបុគ្គលដែលវាស់វែង ដោយអនុបាតនៃឥណទានសំណងយឺតលើសពី៩០ថ្ងៃ (90+DPD) នៅតែដដែល និងអនុបាតបានកើនឡើងតិចតួចនៅបីតំបន់ បើធៀបនឹងត្រីមាសមុន។

ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានការថយចុះប្រមាណ -៧,២%។ ចំនួននៃពាក្យស្នើសុំកម្ចីកសិកម្មថយចុះ ១០,៨% ពាក្យស្នើសុំកម្ចីប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចថយចុះ -៧,៦% កម្ចីទិញទ្រព្យសកម្មថយចុះ ០,៣% និងពាក្យស្នើសុំកម្ចីផ្សេងៗថយចុះ-០,១% ចំណែកឯពាក្យស្នើសុំកម្ចីសំណង់កើនឡើង +២១,២%។

ដំណើរការឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចសរុបមានការថយចុះចំនួន  ០,៨% ដែលនាំឱ្យចំនួនគណនីសរុបមានចំនួន ១,៧៧ លានគណនី។ សមតុល្យសរុបកើនឡើង ២,៦% ឬឈានដល់ ៣៧,១២ ប៊ីលានដុល្លារអាមេរិក នៅត្រីមាសទី ៤ នេះ។

សម្រាប់គុណភាពឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច អនុបាតនៃឥណទានសំណងយឺតលើសពី ៩០ថ្ងៃ (90+DPD) មានការរក្សានៅដដែរ +៧,១%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន (៦៩,៧%) ហើយមានគណនីឥណទានតែមួយគណនី (៥៥,៤%)។

នៅត្រឹមត្រីមាសទី៤ ឆ្នាំ ២០២៥ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទាន ក្នុងទម្រង់ ៥ ផ្សេងៗគ្នា ដូចជា កម្ចីមូលធន (Working Capital Loan) កម្ចីកសិកម្ម (Agriculture Loan) កម្ចីទិញទ្រព្យសកម្ម (Asset Finance) កម្ចីសំណង់ (Construction Loan) និងកម្ចីផ្សេងៗ (Other)។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី បានមានប្រសាសន៍ថា ចំនួន និងសមតុល្យនៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានការថយចុះ ក្នុងត្រីមាសនេះបើប្រៀបធៀបនឹងត្រីមាសមុន។

លោកបានឱ្យដឹងទៀតថា ចំនួនគណនីនៃដំណើរការឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច ក៏មានការថយចុះចំនួន ០,៨% ប៉ុន្តែសមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចនៅតែមានភាពវិជ្ជាមាន ជាមួយនឹងចំនួនសមតុល្យ កើន ២,៦% នៅក្នុងត្រីមាសទី ៤ នេះ។

លោកបានបន្ថែមទៀតថា គុណភាពឥណទានធៀបនឹងត្រីមាសមុន ប្រសើរឡើងជាមួយអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៩០ ថ្ងៃ ហួសកាលបរិច្ឆេទកំណត់ត្រឹម +៧,១% ក្នុងត្រីមាសនេះ៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា