មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម

មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្ត្រីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដើម្បីជំរុញផ្តល់លទ្ធភាពឱ្យស្រ្តីអាច ចាប់ផ្តើមរក្សាលំនឹង ការពង្រីក និងការដឹកនាំអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពធន់ និងចីរភាព។

លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាគណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ លើកឡើងនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធាន បទ៖ “ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព” នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះថា កម្មវិធីប្រកួតពានរង្វាន់សហគ្រិនស្ត្រី នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ឱកាសដល់សហគ្រិនស្ត្រី បានបង្ហាញសមត្ថភាពភាពជាអ្នកដឹកនាំ និងមានភាពក្លាហាន បង្ហាញលើឆាក ហើយតាមរយៈនេះមិនត្រឹមតែការប្រកួតប្រជែង និងការជ្រើសរើសជ័យលាភីប៉ុណ្ណោះទេ តែនេះក៏ជាវេទិកាសម្រាប់ការ រៀនសូត្រ ការចែករំលែកបទពិសោធន៍ ការកសាងទំនុកចិត្ត និងការតភ្ជាប់សហគ្រិនស្រ្តីទៅកាន់បណ្តាញអាជីវកម្ម ដៃគូហិរញ្ញវត្ថុ និងទីផ្សារថ្មីៗ។

លោកជំទាវរដ្ឋលេខាធិការ បន្តថា ចំណែកការជ្រើសរើសប្រធានបទ ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព សម្រាប់ការ ប្រកួតប្រជែងនេះ ពិតជាឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីតួនាទីរបស់ស្រ្តីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងបរិស្ថាន។ បច្ចុប្បន្នស្រ្តីកម្ពុជា បានកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ច ចាប់ពីអាជីវកម្មគ្រួសារ សហគ្រាសធុនមីក្រូ តូច និងមធ្យម រហូតដល់ អាជីវកម្មដែលប្រើប្រាស់បច្ចេកវិទ្យា នវានុវត្តន៍ និងការតភ្ជាប់ទៅកាន់ទីផ្សារអន្តរជាតិ។

ចំណែកសហគ្រិនស្រ្តី ជាបេក្ខនារីប្រកួតប្រជែង លើកឡើងស្រដៀងគ្នាថា ការរៀ​បចំឱ្យមានការប្រកួតពានរង្វាន់សហគ្រិនស្ត្រី ឆ្នើម របស់សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) នេះ ពិតជាមានសារៈសំខាន់ណាស់ ដោយការប្រកួតប្រជែងនេះ គឺជាការចូលរួម លើកកម្ពស់សហគ្រិនជាស្រ្តី ឱ្យក្លាយជាកម្លាំងចលករពិតៗ នៅក្នុងការធ្វើអាជីវកម្ម ការបង្កើតការងារ និងជួយជំរុញកំណើនសេដ្ឋកិច្ច។

 លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) លើកឡើងឱ្យដឹងថា នេះគឺជាលើកទី៣ នៃការបង្កើត កម្មវិធីប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើម ក្នុងគោលបំណងផ្តល់ឱកាសដល់សហគ្រិនស្ត្រីបានបង្ហាញសមត្ថភាព ភាពជាអ្នកដឹកនាំ និងមានភាពក្លាហានបង្ហាញលើឆាក និងផ្តោតលើសហគ្រិនស្ត្រីក្នុងការធ្វើធុរកិច្ច ស្ត្រីក្នុងការចូលរួមជំរុញនវានុវត្តន៍ និងសេដ្ឋកិច្ចបៃតង និងដើម្បីផ្សព្វផ្សាយសមភាពយេនឌ័រ លើកកម្ពស់សេដ្ឋកិច្ចសហគ្រិនស្ត្រី ពង្រឹងភាពអង់អាចក្លាហានរបស់សហគ្រិន និងការដឹក នាំគ្រប់គ្រងអាជីវកម្ម កសាងបណ្តាញ ស្វែងរកការគាំទ្រពង្រីកទីផ្សារ បង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់ហិរញ្ញប្បទាន ការអភិវឌ្ឍសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ តាមរយៈការធ្វើធុរកិច្ច ដែលមានការយកចិត្តទុកដាក់លើផលប៉ះពាល់ដល់បរិស្ថាន។

លោកជំទាវ បន្ថែមឱ្យដឹងទៀតថា ជុំវិញការប្រកួតនេះ សមាគមបានទទួលពាក្យ និងជម្រុះ ដោយចាប់ដំណើរការតាំងពីដើម ខែកក្កដា ឆ្នាំ២០២៦ និងមានរយៈពេលជាង២ខែ ក្នុងនោះបេក្ខនារីដែលបានដាក់ពាក្យប្រកួតមានចំនួន ២៤ រូប ត្រូវបានទទួលការ ណែនាំតម្រង់ទិសក្នុងរៀបចំខ្លួន និងបទបង្ហាញអាជីវកម្ម និងវីដេអូ និងបានឆ្លងកាត់វគ្គជំរុះមកត្រឹម ១២ រូប ដោយគណៈកម្មការ ផ្ទៃក្នុងរបស់សមាគម ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រនាពេលនេះ នឹងធ្វើការប្រកាសជ័យលាភីនៅពេលក្រោយ៕ អត្ថបទ ៖ សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA)

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា