សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានការកាត់ក្រសួង ស្ថាប័នទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានការកាត់ក្រសួង ស្ថាប័នទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានការកាត់ក្រសួង ស្ថាប័នទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានអះអាងយ៉ាងច្បាស់ថា មិនមានគម្រោង ឬផែនការណាមួយក្នុងការលុបឈ្មោះ កាត់បន្ថយ ឬច្របាច់បញ្ចូលគ្នារវាងក្រសួង-ស្ថាប័នណាមួយឡើយ។ គោលដៅរបស់រាជរដ្ឋាភិបាល គឺពង្រឹងតួនាទីខ្លួនឱ្យបានល្អ សហការគ្នារវាងក្រសួង-ស្ថាប័ន និងពង្រឹងការងារផ្ទៃក្នុងរបស់ខ្លួនឱ្យល្អប្រសើរសម្រាប់ប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ នេះជាប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។​

Advertisement

សម្ដេចបានសង្កត់ធ្ងន់ថា ៖

«រដ្ឋាភិបាលគ្មានគម្រោងកែទម្រង់ កាត់ក្រសួង-ស្ថាប័នណាមួយឡើយ ប៉ុន្តែក្រសួង-ស្ថាប័ននីមួយៗត្រូវវិភាគមុខងារខ្លួនឯង ដើម្បីសម្រួចឱ្យចំការងារ»។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តពង្រឹងអភិបាលកិច្ចស្ថាប័ន, ទាំងថ្នាក់កណ្តាល និង ថ្នាក់ក្រោមជាតិបន្ថែមទៀត ដោយផ្តោតលើ (១). ការកែលម្អបរិយាកាសការងារ និង កន្លែងធ្វើការ ឱ្យស័ក្តិសមជាមជ្ឈមណ្ឌលផ្តល់សេវាកម្មរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, (២). ការកសាងមូលធនមនុស្ស ដោយពង្រឹងសមត្ថភាព និង ក្រមសីលធម៌វិជ្ជាជីវៈ របស់មន្រ្តីគ្រប់លំដាប់ថ្នាក់ ឱ្យស័ក្តិសមជាទីពឹងរបស់ប្រជាពលរដ្ឋ, (៣).ពង្រឹងភាពស្អាតស្អំ ជាពិសេសត្រូវពង្រឹងយន្តការត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ភាពអសកម្ម និង ការប្រើប្រាស់តួនាទីខុសច្បាប់ ព្រមទាំងចាត់វិធានការតឹងរឹង ប្រសិន មានករណីនេះកើតឡើង,(៤).ពង្រឹងយន្តការតាមដានការអនុវត្ត ច្បាប់ គោលនយោ​បាយ និង បទបញ្ជា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីវាយតម្លៃការអនុវត្តគោលនយោបាយ ធៀបនឹងការអនុវត្តជាក់ស្តែង, ធានាបាននូវការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយ ប្រសិទ្ធភាព និង វិជ្ជាជីវៈ និង (៥). បន្តជំរុញការធ្វើឌីជីថលូបនីយកម្ម, ទាំងក្នុងក្របខ័ណ្ឌការងារ និង ការផ្តល់សេវាសាធារណៈ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា