ទីផ្សាររថយន្តអគ្គិសនីនៅហ្វីលីពីនកើនឡើងខ្លាំងមិនធ្លាប់មាន ខណៈការផ្គត់ផ្គង់មានកម្រិតនៅឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីផ្សាររថយន្តអគ្គិសនីនៅហ្វីលីពីនកើនឡើងខ្លាំងមិនធ្លាប់មាន ខណៈការផ្គត់ផ្គង់មានកម្រិតនៅឡើយ

ទីផ្សាររថយន្តអគ្គិសនីនៅហ្វីលីពីនកើនឡើងខ្លាំងមិនធ្លាប់មាន ខណៈការផ្គត់ផ្គង់មានកម្រិតនៅឡើយ

បរទេស៖ ចាប់តាំងពីតម្លៃប្រេងសាំង និងហ្គាសឡើងថ្លៃខ្ពស់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាមក ពលរដ្ឋហ្វីលីពីនជាច្រើននាក់បានចាប់ផ្តើមមើលឃើញពីអត្ថប្រយោជន៍នៃការជិះរថយន្តអគ្គិសនី (EV) ខណៈដែលពីមុនមានមនុស្សតិចណាស់ដែលគាំទ្រ និងប្រើប្រាស់រថយន្តប្រភេទនេះ។

Advertisement

តាមការចេញផ្សាយដោយ CNA បានឱ្យដឹងថា បញ្ហាកង្វះខាតថាមពលបានជួយជំរុញឲ្យការលក់រថយន្តអគ្គិសនី (EV) កើនឡើងយ៉ាងខ្លាំងនៅទូទាំងប្រទេសហ្វីលីពីន ដោយ​ការ​លក់​របាន​​កើន​ឡើង ៣៦ ភាគរយក្នុង​ត្រីមាស​ទី ១ ឆ្នាំ២០២៦ ​បើធៀប​នឹង​រយៈពេលដូចគ្នាពីឆ្នាំ​មុន។ រថយន្តអគ្គិសនីត្រូវបានលក់ចេញប្រហែល ១ ៤០០០ គ្រឿងក្នុងត្រីមាសទី ១ ដែលស្ទើរតែស្មើនឹងពាក់កណ្តាលនៃចំនួនលក់សរុបចំនួន ៣២ ០០០ គ្រឿងពេញមួយឆ្នាំ២០២៥ ។ ជាមួយគ្នានេះ ស្របពេលដែលមានវិបត្តិប្រេងកើតឡើង ដំណោះស្រាយជំនួសមានតែការប្រើយានយន្តអគ្គិសនីប៉ុណ្ណោះ។ យ៉ាងណាមិញ ការកើនឡើងនៃការចាបអារម្មណ៍លើរថយន្ត EV ក៏បានបង្ហាញពីបញ្ហាប្រឈមផងដែរ ដោយសារការផ្គត់ផ្គង់មានកម្រិត និងបណ្តាញសាកថ្មមិនទាន់គ្រប់គ្រាន់។

លោក Mike Lim នាយកប្រតិបត្តិក្រុមហ៊ុនលក់យាន្តជំនិះអគ្គិសនី EV Supreme បានលើកឡើងថា ការលក់នៅក្រុមហ៊ុនចែកចាយ Metro Manila របស់គាត់បានកើនឡើង ៨ ដងចាប់តាំងពីមានវិបត្តិប្រេងបានកើតឡើង។ ការកើនឡើងយ៉ាងឆាប់រហ័សនៃតម្រូវការ បានជំរុញឱ្យក្រុមហ៊ុន និងអាជីវករនៅក្នុងវិស័យនេះជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដេលការផ្គត់ផ្គង់មិនគ្រប់តម្រូវការទីផ្សារ រហូតមានឈ្មោះអ្នកទិញស្ថិតក្នុងបញ្ជីរង់ចាំ។

លោក Willy Tee Ten ប្រធានសមាគមរថយន្តអគ្គិសនីនៅហ្វីលីពីន បានលើកឡើងថា ម៉ាកយីហោរថយន្តភាគច្រើនសុទ្ធតែមានបញ្ជីឈ្មោះអ្នករង់ចាំទិញ ពីព្រោះគ្មាននរណាម្នាក់បានគិតទុកជាមុនថា តម្រូវការនឹងហក់ឡើងខ្ពស់ដល់កម្រិតនេះនោះទេ។ ដូច្នេះ ដើម្បីដោះស្រាយការខ្វះខាត អ្នកចែកចាយកំពុងស្វែងរកម៉ាកយានយន្តបន្ថែមពីក្រុមហ៊ុនផលិតនៅក្រៅប្រទេស តាមរយៈការ​​ចូល​រួម​ក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​ប៉េកាំង​ជាដើម ដើម្បី​ធានា​ទទួលបានការ​ផ្គត់ផ្គង់​បន្ថែម​ទៀត។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលហ្វីលីពីនក៏បានកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការសម្រេចឱ្យបានការប្រើប្រាស់យានយន្តអគ្គិសនី ៥០ ភាគរយត្រឹមឆ្នាំ២០៤០ ហើយដើម្បីលើកទឹកចិត្តដល់ការផ្លាស់ប្តូរនេះ អាជ្ញាធរបានដាក់ចេញនូវវិធានការលើកទឹកចិត្ត និងការគាំទ្រផ្នែកហិរញ្ញវត្ថុសំខាន់ៗមួយចំនួនដូចជា កម្ចីរថយន្តជាដើម។

យ៉ាងណាក៏ដោយ ទោះបីជារថយន្តអគ្គិសនីផ្តល់តម្លៃប្រតិបត្តិការទាប និងកាត់បន្ថយការបំភាយកាបូនពិតមែន ប៉ុន្តែឧបសគ្គធំៗនៅតែបន្តរារាំងស្ទះដល់អ្នកប្រើប្រាស់ក្នុងប្រទេសហ្វីលីពីន ដូចជា តម្លៃទិញមុន(អ្នកកក់មុន)មានកម្រិតខ្ពស់ និងកន្លែងសាកថ្មមិនគ្រប់គ្រាន់។ ផ្អែកតាមផែនការរបស់រដ្ឋាភិបាលគេរំពឹងថា ស្ថានីយសាកថ្មជាង ៧ ០០០ កន្លែងនឹងត្រូវបានដំឡើងនៅទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២៨។ មុនពេលចាប់ផ្តើមសាងសង់ វាទាមទារឱ្យមានបទប្បញ្ញត្តិ និងការទទួលស្គាល់ដែលអាចពន្យារពេលគម្រោងយ៉ាងហោចណាស់ ៦ ខែ ខណៈដែលបច្ចុប្បន្ននេះ កន្លែងសាកថ្មដែលកំពុងដំណើរការមានប្រមាណ ៩០០ កន្លែងប៉ុណ្ណោះ ហើយភាគច្រើនសាកថ្មក្នុងល្បឿនយឺត ដែលបង្កើនជាក្ដីព្រួយបារម្ភសម្រាប់អ្នកប្រើប្រាស់ទូទៅ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា