វិស័យឯកជនសហការគ្នាពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ីភស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិស័យឯកជនសហការគ្នាពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ីភស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា

វិស័យឯកជនសហការគ្នាពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ីភស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន DRSB Express ដែលផ្តល់សេវាដឹកជញ្ជូនទំនិញឆ្លងដែន បានបានចុះហត្ថលេខា​លើកិច្ចសហប្រតិ​បត្តិការ​ជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន WorldBridge Group ក្នុងគោលដៅពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ីភស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក ជូនអតិថិជនកម្ពុជាឱ្យកាន់តែទូលំទូលាយ។​

Advertisement

លោក គឹម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន DRSB Express មានប្រសាសន៍ក្នុងពេលចុះហត្ថលេខា កាលពីថ្ងៃទី២៥ មេសា នេះថា ក្រុមហ៊ុនបាននាំមកនូវជំនាញស៊ីជម្រៅនៃពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម​ឆ្លងដែន ដោយដំណើរការរួមបញ្ចូលគ្នាយ៉ាងពេញលេញ តាមរយៈការតភ្ជាប់អ្នកផ្គត់ផ្គង់នៅក្រៅប្រទេសជាមួយអ្នកប្រើប្រាស់អ្នកប្រើប្រាស់នៅកម្ពុជា ដោយគ្របដណ្តប់ការដឹកជញ្ជូនដល់គោលដៅ។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group បានមានប្រសាសន៍ថា តាមរយៈបទពិសោធន៍ធុរកិច្ចជាង ៣ ទសវត្សរ៍នៅកម្ពុជា ក្រុមហ៊ុន WorldBridge Group បាននិងកំពុង​រួមចំណែកយ៉ាងទូលំទូលាយរបស់ខ្លួនលើវិស័យភស្តុភារកម្ម អចលនទ្រព្យ និងសេវាកម្មហិរញ្ញវត្ថុ រួមជាមួយ​នឹងបណ្តាញ​ភាពជាដៃគូក្នុងតំបន់ និងទ្រព្យសកម្មហេដ្ឋារចនាសម្ព័ន្ធ ដែលបាន​បង្កើតឡើង។

អ្នកឧកញ៉ាបញ្ជាក់ថា ការធ្វើកិច្ចសហប្រតិបត្តិការជាមួយ DRSB Express គឺដើម្បីបង្កើតវេទិកាដ៏រឹងមាំនិងមូលដ្ឋានអតិថិជនស្មោះត្រង់ ដើម្បីពង្រឹងការចូលរួម​របស់​ប្រទេសកម្ពុជា​ទៅក្នុងពាណិជ្ជកម្មក្នុងតំបន់ និងដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរ សម្រាប់អាជីវកម្មនិងអ្នកប្រើប្រាស់​ទាំងអស់នៅកម្ពុជា។

គួរបញ្ជាក់ថា​ តាមរយៈកិច្ចសហប្រតិបត្តិការនេះភាគីទាំងពីរ នឹងធ្វើការរួមគ្នាដើម្បីកំណត់និងអភិវឌ្ឍឱកាសដែលផ្តល់ផល​ប្រយោជន៍​ទៅវិញទៅមក ដោយផ្តោតលើការពង្រីកសមត្ថភាពពាណិជ្ជកម្មឆ្លងដែន ការកែលម្អប្រសិទ្ធភាព​ខ្សែសង្វាក់ផ្គត់ផ្គង់ និងការគាំទ្រដល់ការរីកចម្រើននៃពាណិជ្ជកម្មក្នុងស្រុក។

កិច្ចព្រមព្រៀងនេះត្រូវគេមើលឃើញថា ស្របនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម និងបង្កើនសមត្ថភាពពាណិជ្ជកម្មឆ្លងដែនរបស់ប្រទេស៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា