សូត្រមាសភ្នំស្រុក ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ(GI)ជាផ្លូវការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សូត្រមាសភ្នំស្រុក ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ(GI)ជាផ្លូវការ

សូត្រមាសភ្នំស្រុក ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ(GI)ជាផ្លូវការ

ភ្នំពេញ ៖ ផលិតផលសូត្រមាសភ្នំស្រុក ស្ថិតនៅខេត្តបន្ទាយមានជ័យ ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI)ជាផ្លូវការពីក្រសួងពាណិជ្ជកម្ម ដែលរំពឹងថានឹងជួយឱ្យផលិតផលខ្មែរប្រភេទនេះ មានការគាំទ្រកាន់តែច្រើនទាំងនៅលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស។

Advertisement

លោកស្រី ម៉ន សារឿត ​ប្រធានសមាគម​ សិប្បកម្មតម្បាញសូត្រមាសខ្មែរភ្នំស្រុក បានមានប្រសាសន៍ថា ក្រសួងនឹងប្រារព្ធពិធីប្រគល់វិញ្ញាបនប័ត្រចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ(GI) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ស្អែកនេះ ដែលរំពឹងថានឹងជំរុញឱ្យផលិតផលក្នុងស្រុកផលិតដោយដៃមានការគាំកាន់តែច្រើនពីសំណាក់ពល​រដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ខណៈដែលសិប្បកម្មតម្បាញសូត្រមាស ជាសមិទ្ធផលដែលបន្សល់ទុករបស់ដូនតាតាំងពីសម័យមុនមកម្ល៉េះ។  

លោកស្រីបានអះអាងថា ៖

«តាំងពីខ្ញុំកើតមកគឺខ្ញុំឃើញតែម្តង… បន្សល់ទុកតាំងពីចាស់ៗសម័យមុន តពីឧពុកម្តាយខ្ញុំបន្សល់តាំងជីដូនខ្ញុំមកម៉្លេះ ខ្ញុំមិនបានស្រាវជ្រាវអស់ទេ តែដឹងថាបន្សល់ទុកដោយចាស់ៗតជំនាន់ សម្រាប់ជាមរតកដល់កូនចៅជំនាន់ក្រោយទៀត »។

សូមជម្រាបថា បច្ចុប្បន្នផលិតផលសូត្រមាសភ្នំព្រឹក មានការគាំទ្រពីអតិជនស្ទើរទូទាំងប្រទេស ជាពិសេសអតិថិជននៅក្រុងភ្នំពេញ និងនៅខេត្តសៀមរាប។ លើសពីនេះ មានអថិជនខ្មែររស់នៅប្រទេសកាណាដា និងអូស្ត្រាលី តែងធ្វើការបញ្ជាទិញជាហូរហែ ដើម្បីយកទៅលក់បន្តនៅទីនោះទៀត។ កត្តាទាំងនេះបានជួយឱ្យសិប្បកម្មសូត្រមាសផ្តល់ការងារដល់ពលរដ្ឋទូរទៅ ពិសេសស្រ្តីវ័យកណ្តាលប្រមាណជាង ១០០នាក់ ស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងក្រុងសៀមរាប ខេត្តសៀមរាប ប្រមាណជាង២០នាក់រផ្សេងទៀត។ តាមរយៈសិប្បកម្មមួយនេះ បានផ្តល់ការងារដល់ស្រ្តីនៅផ្ទះដែលនៅមើលកូនចៅ អាចរកចំណូលបានចន្លោះពី ១០០ដុល្លារ ដល់ ៣០០ដុល្លារក្នុងមួយខែ សម្រាប់ដោះស្រាយ​ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។   

យោងតាមមន្រ្តីជំនាញនៃនាយកដ្ឋានចុះបញ្ជីកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តាមរយៈការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ នឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗជាច្រើនមានដូចជា ទី១.ទទួលបានកិច្ចការពារផ្លូវច្បាប់ ដូចជាទប់ស្កាត់ការក្លែងបន្លំ ការធានាបាននូវការប្រើប្រាស់ឈ្មោះផលិតផលត្រឹមត្រូវតាមតំបន់ភូមិសាស្ត្រ, ទី២.ថែរក្សាវប្បធម៌ ប្រពៃណី ដើម្បីរក្សាទុកចំណេះដឹង និងវិធីសាស្ត្រផលិតតាមសហគមន៍ , ទី៣.ដើម្បីលើកកម្ពស់ទេសចរណ៍ និងបរិស្ថាន ក្នុងការជំរុញទេសចរណ៍តាមតំបន់ផលិត និងគាំពារការផលិតស្របតាមបរិស្ថានធម្មជាតិ , ទី៤.បង្កើនតម្លៃផលិតផល និងពង្រីកសក្តានុពលប្រកួតប្រជែងលើទីផ្សារអន្តរជាតិ និងទី៥.​ ជួយបើកផ្លូវសម្រាប់ការទទួលស្គាល់ GI នៅក្រៅប្រទេស និងការពារផលិតផលខ្មែរលើទីផ្សារសកល។

សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញកម្ពុជា ចំនួន ១២ រួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី អំបិលកំពត និងកែប ទឹកត្រីកំពតកែប បង្កងតាកែវ ប្រហុកសៀមរាប ក្ដាមថ្មកោះកុង សូតមាសភ្នំស្រុក ស្វាយចន្ទីកំពង់ធំ និង ស្វាយឧត្តមានជ័យ៕ 

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា