សមាជិក OPEC+ ដាក់ចេញយុទ្ធសាស្ត្របង្កើនផលិតកម្មប្រេង ក្រោយអារ៉ាប់រួមប្រកាសចាកចេញពីប្លុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាជិក OPEC+ ដាក់ចេញយុទ្ធសាស្ត្របង្កើនផលិតកម្មប្រេង ក្រោយអារ៉ាប់រួមប្រកាសចាកចេញពីប្លុក

សមាជិក OPEC+ ដាក់ចេញយុទ្ធសាស្ត្របង្កើនផលិតកម្មប្រេង ក្រោយអារ៉ាប់រួមប្រកាសចាកចេញពីប្លុក

នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងមកនេះ ក្រុមបណ្តាប្រទេសក្នុងសមាជិកនៃប្លុកអ្នកផលិតប្រេង OPEC+ ចំនួន ៧ បានដាក់ចេញនូវយុទ្ធនាការរួមគ្នាបង្កើនផលិតកម្មឱ្យទៅដល់ ១៨៨ ០០០ បារ៉ែលក្នុងមួយថ្ងៃ ដោយចាប់អនុវត្តពីខែមិថុនា ខាងមុខនេះ។

Advertisement

កាសែតប៊ុលហ្ការី NOVINATA បានសរសេរថា ប្រទេសទាំង ៧ នោះ រួមមាន អារ៉ាប៊ីសាអូឌីត រុស្សី អ៊ីរ៉ាក់ គុយវ៉ែត កាហ្សាស្ថាន អាល់ហ្សេរី និងអូម៉ង់។ ប្រភពដដែល បានឱ្យដឹងទៀតថា ការសម្រេចចិត្តរួមគ្នានេះធ្វើឡើងដើម្បីជាយុទ្ធសាស្ត្រឆ្លើយតប និងបំពេញតម្រូវការទីផ្សារឱ្យបានគ្រប់គ្រាន់ ខណៈដែលសមាជិកដ៏សំខាន់គឺសហភាពអារ៉ាប់រួមទើបតែបានប្រកាសចាកចេញពីប្លុកអ្នកផលិតប្រេងនេះគួរឲ្យភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន។

គួរឱ្យដឹងដែរថា ការបង្កើនផលិតកម្មដ៏ច្រើនដែលនឹងត្រូវបានអនុវត្តនៅខែមិថុនា ឆ្នាំ ២០២៦នេះ គឺជាផ្នែកមួយនៃការកែសម្រួលការកាត់បន្ថយផលិតកម្មស្ម័គ្រចិត្ត ដែលធ្លាប់ត្រូវបានប្រកាសជាលើកដំបូងកាលពីនៅក្នុងខែមេសា ឆ្នាំ ២០២៣ កន្លងមក។

នៅក្នុងសេចក្តីប្រកាសនោះ ក្រុមប្រទេសអ្នកផលិតប្រេងទាំងនោះ បាននិយាយថា ការកែតម្រូវដោយស្ម័គ្រចិត្តអាចត្រលប់មកវិញបន្តិចម្តងៗ ដោយផ្នែក ឬពេញលេញ វាគឺអាស្រ័យទៅលើការវិវត្តទៅជាក់ស្តែងនៃទីផ្សារអន្តរជាតិ។

សមាជិក OPEC+ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះស្ថិរភាពទីផ្សារប្រេង ហើយគ្រប់ភាគីក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់វិធីសាស្រ្តប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងអាចអាចបត់បែនបាន ដោយកត់សម្គាល់ថា កម្រិតផលិតកម្មអាចត្រូវបានកើនឡើង ផ្អាក ឬលុបចោល តាមករណីចាំបាច់។

ប្រទេសទាំង ៧ ក៏បានលើកឡើងផងដែរថា ការផ្លាស់ប្តូរនេះនឹងក្លាយជាឱកាសមួយ ដើម្បីពន្លឿនការបញ្ចេញប្រេងឡើងវិញចំពោះស្តុកប្រេង ដែលបានផលិតលើសតម្រូវការ គិតចាប់ពីខែមករាឆ្នាំ ២០២៤ កន្លងមក។

ជាចុងក្រោយពួកគេ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការអនុលោមតាមច្បាប់ពេញលេញ ជាមួយនឹងសេចក្តីប្រកាសនៃកិច្ចសហប្រតិបត្តិការជាមួយនឹងកម្រិតផលិតកម្ម ដែលត្រូវត្រួតពិនិត្យដោយគណៈកម្មាធិការត្រួតពិនិត្យរួមកម្រិតថ្នាក់រដ្ឋមន្ត្រី៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា