តំបន់ការពារធម្មជាតិជាង ៧លានហិកតានៅកម្ពុជា ផ្ដល់ផលសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាន និងសង្គមជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំបន់ការពារធម្មជាតិជាង ៧លានហិកតានៅកម្ពុជា ផ្ដល់ផលសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាន និងសង្គមជាតិ

តំបន់ការពារធម្មជាតិជាង ៧លានហិកតានៅកម្ពុជា ផ្ដល់ផលសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាន និងសង្គមជាតិ

ភ្នំពេញ ៖ តំបន់ការពារធម្មជាតិទាំង ៧៣ទីតាំង ស្ថិតនៅតាមបណ្តាខេត្តចំនួន២៣ គ្របដណ្តប់លើផ្ទៃដីសរុបជាង ៧,០៤លានហិកតា ស្មើនឹងប្រមាណ ៤១% នៃផ្ទៃដីប្រទេស បាន និងកំពុងផ្តល់នូវផលសេដ្ឋកិច្ចដល់ប្រជាសហគមន៍នៅតាមមូលដ្ឋានតាមរយៈការទទួលបានចំណូលពីអនុផលព្រៃឈើ និងការផ្តល់សេវាទេសចរណ៍ ជាពិសេសអាចរក្សាបាននូវប្រភពទឹក ធ្វើឱ្យដីមានសំណើមអនុគ្រោះដល់ការដាំដុះ និងអាចទប់ទល់ការបម្រែបម្រួលអាកាសធាតុបានយ៉ាងប្រសើរ។

Advertisement

បច្ចុប្បន្ន វិសាលភាពនៃតំបន់ការពារធម្មជាតិនោកម្ពុជា​ ដែលមានរហូតដល់ទៅប្រមាណ ៤១%នៃផ្ទៃដីប្រទេស គឺជាអត្រាខ្ពស់បំផុតបើប្រៀបធៀបផ្ទៃដីតំបន់ការពារធម្មជាតិនៅប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី ក៏ដូចជាលើពិភពលោក និងបានឆ្លើយតបនឹងគោលដៅ ៣០ x ៣០ នៃក្របខ័ណ្ឌជីវៈចម្រុះសកល Kunming–Montreal (KM-GBF) ដែលរាជរដ្ឋាភិបាលកម្ពុជា គឺជារដ្ឋភាគីមួយនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ប្រាប់ AMS នារសៀលថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៦ ឱ្យដឹងថា តំបន់ការពារធម្មជាតិគឺមានសារៈសំខាន់ណាស់ ដែលគ្រប់បណ្តាប្រទេសទាំងអស់លើសកលលោកកំពុងយកចិត្តទុកដាក់ក្នុងថែរក្សា និងបង្កើតបន្ថែមពីលើអ្វីដែលមានស្រាប់ ជាពិសេសការទប់ស្កាត់បំផ្លាញព្រៃឈើ​ ក៏ដូចជាអនុវត្តនូវកម្មវិធីការពារជីវចម្រុះ។

ឯកឧត្តមបានបញ្ជាក់ថា​ ៖

«ការងារអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ គឺទាមទារឱ្យមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស បង្កើនប្រសិទ្ធភាពនៃបណ្តាញតំបន់អភិរក្សជីវៈចម្រុះ ធ្វើយ៉ាងណាអាចជួយឱ្យសម្រេចបានគោលដៅ ៣០ x ៣០ ដែលត្រូវបង្កើនតំបន់ការពារធម្មជាតិ ទាំងដែនគោក និងដែនទឹក ឱ្យសម្រេច ៣០% នៃផ្ទៃដីលើពិភពលោកនៅត្រឹមឆ្នាំ២០៣០»។

សូមជម្រាបដែរថា ក្រៅពីការបង្កើនប្រសិទ្ធភាពលើកិច្ចការងារអភិរក្សជីវចម្រុះនៅក្នុងតំបន់ការពារធម្មជាតិទាំង ៧៣តំបន់ តាមបណ្តាខេត្តចំនួន ២៣ (លើកលែងខេត្តកណ្តាល និងរាជធានីភ្នំពេញ) ដែលកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាសហគមន៍នៅតាមមូលដ្ឋាន តាមរយៈការកសាងគោលដៅបៃតង, ការកសាងផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាតសម្រាប់បរិភោគ, ការដាំ​ដំណាំ, ចិញ្ចឹមសត្វ, បង្កើតតំបន់អេកូទេសចរណ៍, ការកែច្នៃអនុផលព្រៃឈើ និងសេវាកម្មទេសចរណ៍ធម្មជាតិនោះ កម្ពុជាក៏បាន​​ និងកំពុងយកចិត្តទុកដាក់ធ្វើសុក្រឹត្យកម្មលើគម្រោងរេដបូក ជាមួយនឹងការពង្រីកវិសាលភាពគម្រោងឥណទានកាបូនជាង​១០ទីតាំងដែលមានសក្ដានុពលនៅទូទាំងប្រទេសផងដែរ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា