ដីសហគមន៍ជនជាតិដើមភាគតិច​ គ្រឹង ជាង​៥១ហិកតា នៅខេត្តរតនគិរី បានបន្តចុះបញ្ជីជា​កម្មសិទ្ធិសមូហភាព

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដីសហគមន៍ជនជាតិដើមភាគតិច​ គ្រឹង ជាង​៥១ហិកតា នៅខេត្តរតនគិរី បានបន្តចុះបញ្ជីជា​កម្មសិទ្ធិសមូហភាព

ដីសហគមន៍ជនជាតិដើមភាគតិច​ គ្រឹង ជាង​៥១ហិកតា នៅខេត្តរតនគិរី បានបន្តចុះបញ្ជីជា​កម្មសិទ្ធិសមូហភាព

ភ្នំពេញ ៖ រដ្ឋបាលខេត្តរតនគិរី តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត បានសម្រេច​បន្តចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច គ្រឹង ដែល​មានក្បាលដីលេខ ០០២ ទំហំ ៥១,៣៦៩៣ ហិកតា ស្ថិតនៅភូមិអន ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ជាកម្មសិទ្ធិ​សមូហភាព ។ នេះ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ។

Advertisement

បើម​សេចក្ដីប្រកាស​ព័ត៌មានបាន​ឱ្យដឹងថា ដីសហគមន៍ជនជាតិដើមភាគតិច គ្រឹង ដែ​លត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពនេះ គឺធ្វើទៅតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយប្រធានសហគមន៍ជនជាតិដើមភាគតិចគ្រឹង ។ ដីសហគមន៍នេះ​ស្ថិតនៅភូមិចាន់ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។

ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ បាន​ជំរុញឱ្យ​បញ្ចប់ការវាស់វែង ចុះបញ្ជី​ និង​ចេញបណ្ណ​ ប្រគល់​បណ្ណកម្មសិទ្ធិជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ឱ្យបានចប់​សព្វ​គ្រប់​ ទាំង​ដីឯកជន និងដីរដ្ឋ ។ ចំណែកដី​សមូហភាព​របស់ជនជាតិដើមភាគតិចដែលរស់នៅតាមបណ្ដាខេត្តភូមិភាគឦសានក៏ត្រូវបានចុះបញ្ជី​ និងចេញ​បណ្ណ​ ប្រគល់បណ្ណជូនជា​បន្ត​បន្ទាប់ដូចគ្នា ។​

គួររម្លឹកថា ដីធ្លីដែលជាប្រភេទកម្មសិទ្ធិសមូហភាពនេះ គឺពលរដ្ឋ​មិន​អាចលក់ដូរ​បន្ត ឬយកដាក់បញ្ចាំជាទ្រព្យធានា​ដើម្បីស្នើ​សុំ​កម្ចីបានឡើយ ​ប៉ុន្តែ​បងប្អូនជនជាតិ​​ដើមភាគតិច​នៅតែមានក្ដីរំភើបរីករាយក្រោយទទួលបាន​បណ្ណកម្មសិទ្ធិ​សមូហភាពនេះ ។

បងប្អូនជនជាតិដើម​ភាគតិចគ្រឹង​នៅស្រុកអូរជុំ ខេត្តរតនគិរី​ ដែលទើបទទួលបានបណ្ណកម្មសិទ្ធិសមូហភាព​ពីរដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និង​សំណង់ កាលពីពេលកន្លងទៅ បានប្រាប់​ក្រុមការងាររបស់​ AMS Economy ឱ្យដឹងថា ប្រពៃណីជនជាតិដើមភាគតិច​គ្រឹង គឺមិន​ផ្ដោតលើការ​លក់​ដូរទ្រព្យ​សម្បត្តិ​ដូចជា​ដីធ្លី​ និងផ្ទះទេ គឺពួកគាត់រក្សាទុក​សម្រាប់កូន​ចៅជំនាន់​ក្រោយ ។ ដោយឡែក បណ្ណកម្មសិទ្ធិ​សមូហភាព បើទោះបីជាមិនអាច​លក់​បាន តែក៏អាចដោះដូរជាមួយ​បងប្អូន​ក្នុងសហគមន៍​ជាមួយគ្នាបាន ដូច្នេះ​ វាមិនមែនជា​បញ្ហាសម្រាប់​បងប្អូនជនជាតិដើមភាគតិច​នោះឡើយ ។

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​ បានលើកឡើងថា រាជរដ្ឋាភិបាលបាន​យកចិត្តទុកដាក់លើ​បងប្អូន​ជនជាតិដើមភាគតិច​តាំងពីសម័យសម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ ហើយបន្ត​យកចិត្តទុកដាក់ជាមួយបងប្អូនជនជាតិដើមភាគតិច ដោយ​រាជរដ្ឋាភិបាល​បានប្រឹងប្រែង​ក្នុងការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​នៅក្នុងតំបន់​ភូមិភាគឦសាន​ ដើម្បីសម្រួលដល់ការ​ធ្វើដំណើររបស់បងប្អូន និង​ងាយស្រួលដឹកកសិផល​របស់បងប្អូនទៅកាន់ទីផ្សារ ។

ជាមួយគ្នានេះ ដើម្បីជំរុញការអភិវឌ្ឍ​នៅតំបន់ភូមិ​ភាគ​ឦសាន​ឱ្យកាន់តែ​រីកចម្រើនបន្ថែមទៀត រាជរដ្ឋាភិបាល​ បាន​ប្រកាស​អនុវត្ត​កម្មវិធីពិសេសជំរុញការ​វិនិយោគ​ក្នុងខេត្តទាំង៤នៅភូមិភាគឦសាន ដើម្បី​ទាក់ទាញ​វិនិយោគិន ​ទាំងក្នុង និងក្រៅប្រទេស ​ចូលបណ្ដាក់ទុន បង្កើតការងារ​ជូនពលរដ្ឋ​ក្នុងតំបន់ និង​បង្កើត​ប្រាក់ចំណូលដល់ពលរដ្ឋ ​ជាពិសេស​ជនជាតិដើមភាគតិ​ចផងដែរ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា