អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។

នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ និងអ្នកប្រកបរបរក្នុងវិស័យកសិកម្ម ដើម្បីស្វែងរកឱកាសក្នុងការសហការគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាព។

ការចូលរួមរបស់ អិលអូអិលស៊ី បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់វិស័យកសិកម្ម ជាពិសេសតាមរយៈផលិតផលឥណទានធាតុចូលកសិកម្ម សេវាបង់រំលស់គ្រឿងចក្រកសិកម្ម និងដំណោះស្រាយហិរញ្ញវត្ថុផ្សេងៗទៀត ដែលអាចជួយសម្រួលដល់ការប្រកបអាជីវកម្ម និងការពង្រីកសកម្មភាពផលិតកម្ម។ ដំណោះស្រាយសំខាន់ៗរួមមាន៖

១. គាំទ្រកសិករឱ្យទទួលបានធាតុចូលកសិកម្មទាន់ពេលវេលា

តាមរយៈផលិតផលឥណទានធាតុចូលកសិកម្ម កសិករអាចទទួលបានទុនសម្រាប់ទិញសម្ភារៈចាំបាច់ ដូចជា ជី ថ្នាំកសិកម្ម គ្រាប់ពូជ ចំណីសត្វ វ៉ាក់សាំង ប្រេងឥន្ធនៈ និងធាតុចូលកសិកម្មផ្សេងៗ ពីអ្នកផ្គត់ផ្គង់ដែលជាដៃគូរបស់ អិលអូអិលស៊ី ដោយមិនចាំបាច់មានទ្រព្យធានា ស្របតាមលក្ខខណ្ឌផលិតផល។ ការទូទាត់សងប្រាក់ដើម និងការប្រាក់នឹងធ្វើឡើងនៅចុងវដ្តឥណទាន តាមលក្ខខណ្ឌដែលបានកំណត់។ ដំណោះស្រាយនេះ មានគោលបំណងជួយសម្រួលដល់តម្រូវការទុនតាមរដូវកាល គាំទ្រលំហូរសាច់ប្រាក់ និងផ្តល់លទ្ធភាពឱ្យកសិកររៀបចំផែនការផលិតកម្មបានកាន់តែប្រសើរ ដើម្បីបន្តអភិវឌ្ឍ និងលើកកម្ពស់ផលិតភាពកសិកម្ម។

២. គាំទ្រអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្មឱ្យពង្រឹងប្រតិបត្តិការអាជីវកម្ម

អិលអូអិលស៊ី ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ និងសេវាទូទាត់ដែលជួយសម្រួលដល់ការប្រមូលប្រាក់ និងការគ្រប់គ្រងលំហូរសាច់ប្រាក់របស់អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម។ ដំណោះស្រាយទាំងនេះអាចជួយឱ្យដៃគូអាជីវកម្មគ្រប់គ្រងប្រតិបត្តិការលក់បានកាន់តែមានប្រសិទ្ធភាព កាត់បន្ថយសម្ពាធលើទុនបង្វិល និងកាត់បន្ថយការពឹងផ្អែកលើការលក់ជំពាក់។

តាមរយៈការចូលរួមក្នុង វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ អិលអូអិលស៊ី បន្តបង្ហាញពីតួនាទីរបស់ខ្លួនជាដៃគូហិរញ្ញវត្ថុដែលគាំទ្រអ្នកប្រកបរបរក្នុងវិស័យកសិកម្ម ដោយផ្តោតលើការស្វែងយល់ពីតម្រូវការរបស់អតិថិជន និងការផ្តល់ដំណោះស្រាយសមស្របទៅតាមដំណាក់កាលនៃសកម្មភាពអាជីវកម្ម។

អំពី អិលអូអិលស៊ី (ខេមបូឌា)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដល់បុគ្គល ម្ចាស់សហគ្រាស និងអាជីវកម្មនានា។ ជាមួយនឹងបណ្តាញប្រតិបត្តិការនៅទូទាំងប្រទេស ព្រមទាំងសេវាកម្មឥណទាន ប្រាក់បញ្ញើ សេវាធនាគារឌីជីថល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប អិលអូអិលស៊ី ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍។

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា