អិលអូអិលស៊ី​ បន្តពង្រីកផលិតផលឥណទានថ្មីជាប្រវត្តិសាស្ត្រ «ឥណទានមាសកើនទ្រព្យ» នៅតាមសាខាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តឆាប់ៗនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អិលអូអិលស៊ី​ បន្តពង្រីកផលិតផលឥណទានថ្មីជាប្រវត្តិសាស្ត្រ «ឥណទានមាសកើនទ្រព្យ» នៅតាមសាខាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តឆាប់ៗនេះ

អិលអូអិលស៊ី​ បន្តពង្រីកផលិតផលឥណទានថ្មីជាប្រវត្តិសាស្ត្រ «ឥណទានមាសកើនទ្រព្យ» នៅតាមសាខាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តឆាប់ៗនេះ

ភ្នំពេញ ៖ អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា​ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦  បានបន្តដាក់ដំណើរការជាផ្លូវការនូវផលិតផលឥណទានថ្មីដំបូងគេបង្អស់«ឥណទានមាសកើនទ្រព្យ»នៅសាខាខណ្ឌមានជ័យ​ សង្កាត់មានជ័យទី២​ រាជធានីភ្នំពេញ ក្រោមការចូលរួមដោយផ្ទាល់ពី លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គណៈគ្រប់គ្រង អិលអូអិលស៊ី និងមានការចូលរួមអបអរសាទរពីសំណាក់អតិថិជនជាច្រើននាក់។​

Advertisement

ឥណទានមាសកើនទ្រព្យ ជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់លោកអ្នកដែលត្រូវការសាច់ប្រាក់បន្ទាន់ដោយប្រើប្រាស់គ្រឿងមាសរបស់លោកអ្នកដើម្បីទទួលបានកម្ចីពីគ្រឹះស្ថាន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ធានារក្សាទុកគ្រឿងមាសរបស់លោកអ្នកប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ជាមួយនឹងការអនុម័តកម្ចីលឿនរហ័សត្រឹមប្រមាណជាង១៥នាទីប៉ុណ្ណោះ ជាមួយអត្រាការប្រាក់សមរម្យបំផុត ព្រមទាំងផ្តល់នូវជម្រើសក្នុងការបង់សងត្រលប់តាមតម្រូវការរបស់លោកអ្នក។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានថ្លែងថា ឥណទានមាសកើនទ្រព្យ គឺជាផលិតផលឥណទានថ្មីរបស់ អិលអូអិលស៊ី និងលើកដំបូងគេបង្អស់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា​ ដែលបង្កើតឡើងសម្រាប់ជាដំណោះស្រាយចំពោះអតិថិជនដែលមានតម្រូវការសាច់ប្រាក់បន្ទាន់ ដោយអាចស្នើកម្ចីយកទៅប្រើប្រាស់ក្នុងរយៈពេលត្រឹម ៦ខែ​ ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា ៖

«អតិថិជនទាំងអស់សុទ្ធតែអាចស្នើឥណទានមាសកើនទ្រព្យ ដើម្បីទទួលបានសាច់ប្រាក់យកទៅប្រើប្រាស់បន្ទាន់​ ដោយទំហំឥណទានកម្ចីអាចទទួលបានរហូតដល់ ​៧០% នៃតម្លៃមាសរបស់ខ្លួន ហើយថែមទាំងទទួលបានសេវាលាងសម្អាតគ្រឿងមាសដោយឥតគិតថ្លៃទៀតផង។ ជាលទ្ធផលក្រោយដាក់ដំណើរការជាប្រវត្តិសាស្ត្រលើកដំបូងកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ យើងទទួលបានការគាំទ្រពីអតិថិជនច្រើន និងមានកំណើនគួរឱ្យកត់សម្គាល់»។

ស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួន អិលអូអិលស៊ី នឹងបន្តពង្រីកផលិតផលឥណទានថ្មីនេះឱ្យបានកាន់តែទូលាយនៅគ្រប់សាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត/ក្រុងនៅទូទាំងប្រទេសផងដែរ។

សូមជម្រាបថា​ ឥណទានមាសកើនទ្រព្យផ្ដល់ជូនអតិថិជននូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន​ ដូចជា អាចទទួលបានសាច់ប្រាក់លឿនរហ័ស ក្រោមការវាយតម្លៃមាសប្រកបដោយតម្លាភាពផ្អែកលើតម្លៃទីផ្សារប្រចាំថ្ងៃ និងអាចស្នើសុំបន្ថែមសាច់ប្រាក់ដោយផ្អែកលើតម្លៃទីផ្សារមាសជាក់ស្តែង ហើយលោកអ្នកអាចបង់ផ្តាច់ ឬបង់រំលោះដើមមុនពេលកំណត់ពេលណាក៏បាន ដោយមិនមានពិន័យឡើយ។


ដោយឡែក ចំពោះលក្ខខណ្ឌ ដើម្បីស្នើសុំឥណទានមាសកើនទ្រព្យ តម្រូវឱ្យអតិថិជនមានអាយុពី ១៨ ដល់ ៦៥ឆ្នាំ និងមានអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនសញ្ជាតិខ្មែរ។ ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចី រួមមាន មាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក ៦,៧ រហូតដល់ទឹក ១០ (១៦ ការ៉ាត់ ដល់ ២៤ ការ៉ាត់) ហើយមាសត្រូវមានទម្ងន់យ៉ាងតិច ១ជី (៣,៧៥ ក្រាម) ក្នុងមួយគ្រឿងមាស។

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា