ហាង​ឆេងដីធ្លីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញបន្តធ្លាក់ចុះ​ ខណៈអ្នកទិញនៅបន្តរក​ដីដែលលក់​ក្រោមតម្លៃទីផ្សារ​

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហាង​ឆេងដីធ្លីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញបន្តធ្លាក់ចុះ​ ខណៈអ្នកទិញនៅបន្តរក​ដីដែលលក់​ក្រោមតម្លៃទីផ្សារ​

ហាង​ឆេងដីធ្លីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញបន្តធ្លាក់ចុះ​ ខណៈអ្នកទិញនៅបន្តរក​ដីដែលលក់​ក្រោមតម្លៃទីផ្សារ​

ភ្នំពេញ ៖ តម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ បានបន្ត​ធ្លាក់ចុះបន្ថែមទៀត​នៅ​ដើមឆ្នាំ២០២៦នេះ ជាក់ស្ដែង ​តំបន់​ដែលធ្លាប់តែមានតម្លៃខ្ពស់លើ​ស ១ម៉ឺនដុល្លារ​ក្នុងមួយម៉ែត្រការ៉េ​ បានធ្លាក់​មកនៅក្រោម ១ម៉ឺនដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ។ ​នេះ​បើតាមតារាងតម្លៃដីតាមបណ្ដាខណ្ឌរបស់​សមាគម​អ្នកវាយតម្លៃ​ និងភ្នាក់ងារអចលវត្ថុ​កម្ពុជា (CVEA) ។​

Advertisement

យោងតាម​ការវាយតម្លៃរបស់សមាគម​បានបង្ហាញឱ្យឃើញថា ខណ្ឌដូច​ពេញ នៅតែចាតំបន់ដែលមានតម្លៃខ្ពស់ជា​ងគេក្នុង​ចំណោម​បណ្ដាខណ្ឌទាំង​១៤ក្នុងរាជធានីភ្នំពេញ ដោយទីតាំង​ដីខ្លះក្នុង​ខណ្ឌដូនពេញអាចមានតម្លៃរហូតដល់១ម៉ឺនដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រការ៉េ ។ ជាក់ស្ដែង​តំបន់​ក្នុ​ងសង្កាត់​ចំនួន​៣ គឺផ្សារថ្មីទី១ ទី២​ និងទី៣ អាចមានតម្លៃដល់ ១០ ៤០០ដុល្លារអាម៉េរិ​កក្នុងមួយម៉ែតការ៉េ​ ហើយផ្សារ​កណ្ដាល​ក៏មានតម្លៃខ្ពស់រហូតដល់ ​៩ ៦០០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រការ៉េ ។​

យ៉ាងណាក៏ដោយ ទោះបីជា​តំបន់ទាំង​នេះមានតម្លៃខ្ពស់ជា​ងគេ​នាពេលបច្ចុប្បន្ន​ ប៉ុន្តែបើប្រៀបធៀបនឹង​ដើមឆ្នាំ២០២៥​កន្លងទៅ ​ហាង​ឆេងដី​មានការ​ថយចុះបន្តិច​ តួយ៉ាង​កាលពីដើមឆ្នាំ២០២៥​ តម្លៃនៅខណ្ឌ​ដូនពេញ ១ម៉ឺន ​១ពាន់​ដុល្លារអាម៉េរិក​ក្នុងមួយការ៉េ គឺតំបន់ផ្សារ​ថ្មីទី១ ទី២ និងទី៣ ខណៈតំបន់​ផ្សារ​កណ្ដាលកាលដើមឆ្នាំ២០២៥ អាចមានតម្លៃ ១០ ២០០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ។

ដោយឡែក ដីនៅតាមតំបន់សំខាន់ផ្សេង​ក្នុងរាជធានីភ្នំពេញ ដូចជា ​បឹងកេងកង​ ក៏មានការ​ថយចុះ​គួរឱ្យកត់សម្គាល់​បើធៀបនឹង​ដើមឆ្នាំ២០២៥។ កាលដើមឆ្នាំ២០២៥ ដីនៅក្នុងសង្កាត់​បឹងកេងកងទី១ អាច​មានតម្លៃ​ខ្ពស់​បំផុត ៨ ៣០០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែសម្រាប់ចុង​ឆ្នាំ២០២៥កន្លងទៅ បានធ្លាក់មកនៅត្រឹម​ ៧ ៨០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រ​ការ៉េប៉ុណ្ណោះ ។

លោក​ឌឹត ចណ្ណ​ អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ ឡាក់គី បាន​មានប្រសាសន៍ថា​ អ្នកស្វែងរកទិញដីធ្លី​​ បច្ចុប្បន្ន​សម្លឹងមើលតែដីណា​ដែលមានតម្លៃក្រោមទីផ្សារ ឬដីដែល​ត្រូវការ​លក់​បន្ទាន់ ចំពោះដី​ធ្លីដែលដាក់លក់​ក្នុងតម្លៃ​ប្រហាក់​ប្រហែល​នឹងហាងឆេងទីផ្សារ​គឺ​មិនសូវ​មានអ្នក​ចាប់អារម្មណ៍នោះទេ ។ អ្នក​ទិញដី​ដើម្បីអភិវឌ្ឍ ឬក៏វិនិយោគ ភាគច្រើនរកទីតាំង​ដែល​មានសក្ដានុពលខ្ពស់ ហើយតំបន់​កណ្ដាល​ក្រុង​ការ​ដោះដូរ​ដីសម្រាប់អភិវឌ្ឍ​ មាន​ន័យថា ទិញហើយសាងសង់​អគារ​ខ្ពស់ៗ ចំណែកអ្នកទិញដីនៅជាយៗក្រុង​វិញ គេអាចទិញ​ដើម្បីទុកលក់​ចំណេញនៅពេល​សេដ្ឋកិច្ច​ងើ​បឡើង​វិញ ឬមានតម្រូវការដីធ្លីខ្ពស់ឡើង​វិញ ។​

អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia ក៏បានលើកឡើងផងដែរថា ទីផ្សារ​អចលនទ្រព្យក្នុងឆ្នាំ២០២៥​ មិនមែនជា​ទីផ្សារ​ក្រឡាប់ ឬក៏ធ្លាក់ដល់បាតនោះទេ​ ហើយក៏មិនមែនជា​ទីផ្សារ​ដែល​រីកចម្រើន​ដែរ ដោយ​អាច​សន្និដ្ឋានបានថាជា​ឆ្នាំដែលទីផ្សារ​មានការ​ផ្លាស់​ប្តូ​រ ។

អ្នកស្រីបន្តថា អ្នក​វិនិយោគ​បានរក្សា​លំហូរសាច់​ប្រាក់របស់ខ្លួន ដោយ​មិនចំណាយ​សាច់ប្រាក់ដើម្បីទិញអចលនទ្រព្យ​ដើម្បីប្រើប្រាស់ ដោយ​ងាកមក​ជួលអចលនទ្រព្យដើម្បី​ប្រើប្រាស់​តាមតម្រូវការ​ជាក់ស្ដែង ខណៈពេលស្ថានភាពសេដ្ឋកិច្ច​ទាំងខាង​ក្នុង និងខាងក្រៅនៅតែបន្ត​រងផលប៉ះពាល់ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា