កោះនរា ចាប់បើកលក់អគារទល់មុខសួនច្បារ ជាមួយទេសភាពទន្លេមេគង្គ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កោះនរា ចាប់បើកលក់អគារទល់មុខសួនច្បារ ជាមួយទេសភាពទន្លេមេគង្គ

កោះនរា ចាប់បើកលក់អគារទល់មុខសួនច្បារ ជាមួយទេសភាពទន្លេមេគង្គ

ភ្នំពេញ ៖ ក្នុងរយៈពេលត្រឹមតែ ២ ឬ ៣ ឆ្នាំចុងក្រោយនេះ កោះនរា ក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន OCIC បានវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការរស់នៅដ៏ពេញនិយមបំផុតមួយក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន តំបន់នេះជាបណ្ដុំនៃហាងអាហារ និងភេសជ្ជៈ (F&B) ល្បីៗជាង ៦០ ហាង ដែលកំពុងដំណើរការយ៉ាងមមាញឹក ជាមួយចរន្តភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១០០,០០០ នាក់ជារៀងរាល់ខែ។ កោះនរា​ មិនត្រឹមតែជាតំបន់សម្រាកកាយដ៏គួរឱ្យទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែគឺជាដែនដីដ៏មានសក្ដានុពល ដែលពោរពេញដោយឱកាសអាជីវកម្មសម្រាប់វិនិយោគិនគ្រប់រូប។

Advertisement

ស្របតាមសក្ដានុពលដ៏រស់រវើកនេះ គម្រោង « អគារពាណិជ្ជកម្ម នរា» ចាប់ផ្តើមបើកលក់ជាផ្លូវការ ដើម្បីផ្ដល់ជូនអតិថិជននូវប្រភេទអគារភ្លោះទំនើប រចនាឡើងយ៉ាងសម្រិតសម្រាំង ដោយរួមបញ្ចូលគ្នារវាងឧត្តមភាពនៃការរស់នៅ និងសក្ដានុពលសេដ្ឋកិច្ចក្នុងតំបន់កោះនរា។ គម្រោងនេះស្ថិតនៅទីតាំងដ៏ពិសេស គឺនៅលើមហាវិថីនរា ទល់មុខសួនច្បារ Norea Coconut Park ដោយផ្ទាល់ គួបផ្សំនឹងទេសភាពដ៏ស្រស់ត្រកាលនៃទន្លេមេគង្គ ដែលផ្តល់នូវបរិយាកាសរស់នៅបែបធម្មជាតិ និងភាពស៊ីវិល័យក្នុងពេលតែមួយ។ កាន់តែពិសេស អគារនេះស្ថិតនៅលើខ្សែផ្លូវធំដ៏សំខាន់ដែលមានទទឹង ២០ម៉ែត្រ តភ្ជាប់ដោយផ្ទាល់ពីផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ទីក្រុងកោះពេជ្រ ធានាបាននូវភាពងាយស្រួលបំផុតសម្រាប់ការធ្វើដំណើរ ការស់នៅ និងការធ្វើអាជីវកម្មគ្រប់ប្រភេទ។

លើសពីសំណង់អគារធម្មតា អគារពាណិជ្ជកម្ម នរា ត្រូវបានសាងសង់ឡើងជាមួយរចនាបថដ៏ល្អ​ប្រណីត និងម៉ូតថ្មី ដើម្បីបំពេញតម្រូវការប្រើប្រាស់ច្រើនគោលបំណង (Multi-purpose) ជូនដល់អតិថិជន។ អគារនីមួយៗត្រូវបានរចនាឡើងយ៉ាងវៃឆ្លាត មានចំណតរថយន្តក្រោមដីយ៉ាងទំនើប និងប្រព័ន្ធជណ្ដើរយន្តប្រអប់ដែលមានសុវត្ថិភាពខ្ពស់។ រីឯលំហអគារទាំងមូលមានភាពធំទូលាយ ផ្ដល់នូវភាពងាយស្រួលឱ្យលោកអ្នកអាចរៀបចំជាន់ខាងក្រោមសម្រាប់ការបើកអាជីវកម្ម ឬជាការិយាល័យក្រុមហ៊ុន ខណៈដែលជាន់ខាងលើអាចប្រើប្រាស់ សម្រាប់ការស្នាក់នៅផ្ទាល់ខ្លួន ប្រកបដោយឯកជនភាព ឬដាក់ជួលបន្ត ដើម្បីបង្កើតប្រាក់ចំណូល ។

ជាមួយគ្នានេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ការវិនិយោគ អតិថិជនដែលអញ្ជើញជាវចាប់ពីពេលនេះតទៅនឹងទទួលបានលក្ខខណ្ឌបង់ប្រាក់កាន់តែចំណេញ និងមានភាពបត់បែនខ្ពស់។ ក្នុងនោះមានការផ្ដល់ជូនអត្រាការប្រាក់ទាបត្រឹមតែ ៧% ក្នុងមួយឆ្នាំ និងការបង់រំលស់ដោយគ្មានការប្រាក់ (០%) រហូតដល់រយៈពេល ២៤ ខែដំបូង។ ប្រញាប់ឡើង! ព្រោះចំនួនអគារ និងលក្ខខណ្ឌផ្តល់ជូននេះ មានកំណត់! សម្រាប់ម្ចាស់អាជីវកម្ម និងវិនិយោគិន ដែលកំពុងស្វែងរកអគារពាណិជ្ជកម្មមានទីតាំងល្អជាប់ផ្លូវធំក្នុងកោះនរា ដែលអនុញ្ញាតឱ្យលោកអ្នកប្រកបអាជីវកម្មនៅជាន់ខាងក្រោម និងស្នាក់នៅ ឬដាក់ជួលបន្តនៅជាន់ខាងលើបាន អមដោយទេសភាពទន្លេមេគង្គដ៏ស្រស់ស្អាត។ សូមទំនាក់ទំនងមកកាន់ភ្នាក់ងារលក់ឥឡូវនេះ​ តាមរយៈលេខទូរស័ព្ទខាងក្រោម៖​

011 888 575 / 099 801 809

098 801 809 / 093 801 809

 099 720 727 / 098 720 727
ឬអញ្ជើញមកការិយាល័យលក់ នៃទីក្រុងនរា៖ ចុចទីនេះដើម្បីមើលផែនទី

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា