ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

បរទេស ៖ ក្រុមហ៊ុន SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨ ។ មហិច្ឆតារបស់ SkyDrive ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនមួយនេះបានទទួលជោគជ័យទាំងស្រុងក្នុងការហោះហើរសាកល្បងឡានហោះម៉ូដែល SD-05 នៅឈូងសមុទ្រតូក្យូ កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ។

Advertisement

បើតាម Nikkei Asia, ឡានហោះនេះ កើតចេញពីកិច្ចសហការគ្នារវាងក្រុមហ៊ុន SkyDrive និងក្រុមហ៊ុន Suzuki Motor ដោយមួយគ្រឿងមានតម្លៃប្រហែល ១ លានដុល្លារកន្លះ ។ ក្រុមហ៊ុនយក្សទាំងពីររំពឹងថា សេវាកម្មឡាននេះ នឹងចាប់ផ្តើមដំណើរការដំបូង សម្រាប់ការហោះហើរទេសចរណ៍នៅទីក្រុង Tokyo, Osaka និង Oita របស់ប្រទេសជប៉ុន ។

ឡានហោះម៉ូដែល SD-05 អាចផ្ទុកមនុស្សបានចំនួន ៣នាក់ ក្នុងនោះអ្នកបើកបរម្នាក់ និងអ្នកដំណើរ ២នាក់ ។ ឡានហោះនេះ មានសមត្ថភាពសំកាំងខ្លួននៅលើផ្ទៃមេឃក្នុងរយៈកម្ពស់ពី ១៥ ទៅ ៤០ គីឡូម៉ែត្រ ។

ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ធ្វើឱ្យឡានហោះប្រភេទ (eVTOL) មួយនេះ អាចបញ្ចេញសំលេងម៉ាស៊ីនស្ងាត់ជាងសំលេងម៉ាស៊ីនឧទ្ធម្ភាគចក្រធម្មតា ជាមួយនឹងកម្លាំងល្បឿនហោះហើរប្រហែល ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងជំរុញការសុំអាជ្ញាបណ្ណ និងវិញ្ញាបនបត្រសុវត្ថិភាពពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលជប៉ុន ហៅកាត់ (JCAB) និងសហរដ្ឋអាមេរិក ហៅកាត់ (FAA) ដើម្បីធានាការបើកដំណើរការប្រកបដោយសុវត្ថិភាព ។

បន្ទាប់ពីទទួលបានវិញ្ញាបនបត្ររចនា ADO ពីក្រសួងដឹកជញ្ជូនជប៉ុន ឡានហោះម៉ូដែល SD-05 ទទួលបានការកម្ម៉ង់ទិញមុនពីបណ្តាប្រទេសនានារហូតដល់ទៅ ៤០០ គ្រឿងទៅហើយ ៕ ប្រភព ៖ Nikkei Asia ប្រែសម្រួល ៖ ឈឹម ទីណា

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា