វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ភ្នំពេញ ៖ វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមក​បំពេញទស្សនកិច្ចនៅកម្ពុជា ដោយ​បានស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា ។

នៅក្នុ​ងដំណើរទស្សនស្វែងយល់ពីសក្ដានុពលវិនិយោគរបស់វិនិយោគិន​មកពីប្រទេសទាំង​បី​ មានការ​សម្របសម្រួលពី​លោកឧកញ៉ា​ ចាន់ សុឃាំង នាយក​ប្រត្តិ​ក្រុមហ៊ុន Bayon Heritage Holding Group និងជា​សហស្ថាបនិក​ក្រុមហ៊ុន​ Signature Rice Co.,Ltd  ។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ វិនិយោគិន​ទាំង​បីប្រទេស​បានជួបជាមួយ​មន្ត្រីជាន់ខ្ពស់កម្ពុជាឯកឧត្តម ​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា​អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បី​ទទួលបានព័ត៌មានលម្អិតស៊ីជម្រៅ ឮពីកាលានុវត្តភាពវិនិយោគ​ គោលការណ៍លើកទឹកចិត្ត​ និងកិច្ចសម្រួល​នានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរកឱកាស​ក្នុង​ការបណ្ដាក់ទុនវិនិយោគរួម​គ្នា​នៅកម្ពុជា​ ។​

ក្នុង​ជំនួប​ជាមួយឯកឧត្តម ស៊ុន ចាន់ថុល​ កាលពីថ្ងៃទី១៩ សីហា ២០២៦​ តំណា​ងវិនិយោគិនទាំង​បីប្រទេស​ បានបង្ហាញពីជំនាញឯកទេស, ផលិតផល, ប្រតិបត្តិការអាជីវកម្ម, សាវតានៃការបោះទុននៅកម្ពុជា, ព្រមទាំងការចាប់ដៃសហការជាមួយក្រុមហ៊ុន Bayon Heritage Holding Group ក៏ដូចជាក្រុមហ៊ុន Signature Rice Co., Ltd និងការសម្លឹងមើលឱកាសពង្រីកវិសាលភាពវិនិយោគបន្ថែម។

ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពប្រកួតប្រជែង និងបានបញ្ជាក់ជាថ្មីថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ត្រៀមលក្ខណៈរួចជាស្រេចក្នុងការផ្តល់នូវកិច្ចសម្របសម្រួល និងការគាំទ្រជូនដល់គ្រប់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ក្រុមហ៊ុនទាំងអស់ ដើម្បីប្រែក្លាយបំណងវិនិយោគទាំងនោះឱ្យទៅជាប្រត្តិបត្តិការជាក់ស្តែង ដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ។

យោងតាមរបាយការណ៍​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា ក្នុងរយៈពេល៧ខែ​ដើមឆ្នាំ ២០២៦​នេះ កម្ពុជា​បានអនុម័តគម្រោង​វិនិយោគ​ថ្មីចំនួន​ជាង​៣០០​គម្រោង​ជាមួយ​នឹងដើមទុនចុះបញ្ជី​វិនិយោគប្រមាណជាង​៥ពាន់​លានដុល្លារអាម៉េរិក ក្នុងនោះ​វិនិយោគិន​ក្នុងស្រុក​បាន​ឈរ​នៅលំដាប់កំពូល​ដែលមាន​គម្រោង ​និ​ងទុនវិនិយោគច្រើនជាង​គេ បន្ទាប់​មក​គឺវិនិយោគចិន​​ដែលស្ថិតនៅលំដាប់ទី​២ និ​ងសិង្ហបុរីស្ថិតនៅលំដាប់ទី៣ ។

ក្នុងរបាយការណ៍ដដែល​ក៏បានបង្ហាញផងដែរថា វិស័យឧស្សាហកម្មនៅតែទទួលបានការ​ចាប់អារម្មណ៍​និងមាន​គម្រោង​វិនិយោគច្រើនជា​ងគេ​ ជាក់ស្ដែង​ក្នុងរយៈពេល៧ខែ​នេះ​វិស័យឧស្សាហកម្មបានស្រូបទាញទុនវិនិយោគប្រមាណ ២,៧ពាន់​លានដុល្លារ​ ក្នុង​ចំណោមទុនវិនិយោគសរុបប្រមាណ៥,២ពាន់លានដុល្លារអាម៉េរិក ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា