ឥណ្ឌាលក់មីស៊ីលទំនើប BrahMos ឱ្យសមាជិក BRICS មួយទៀតក្នុងតំបន់អាស៊ាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌាលក់មីស៊ីលទំនើប BrahMos ឱ្យសមាជិក BRICS មួយទៀតក្នុងតំបន់អាស៊ាន

ឥណ្ឌាលក់មីស៊ីលទំនើប BrahMos ឱ្យសមាជិក BRICS មួយទៀតក្នុងតំបន់អាស៊ាន

សប្តាហ៍នេះ ឥណ្ឌាទើបតែសម្រេចបានកិច្ចព្រមព្រៀងក្នុងការលក់ចេញមីស៊ីលទំនើបល្បឿនលឿនមួយប្រភេទទៅឱ្យដៃគូរបស់ខ្លួនម្នាក់ទៀតក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី។ កិច្ចព្រមព្រៀងនេះធ្វើឡើង ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រម្តងទៀតរបស់នាយករដ្ឋមន្ត្រី Modi ទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

Advertisement

យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីសំខាន់ៗជាបន្តបន្ទាប់ក្នុងជំនួបលើកនេះ ដោយក្នុងនោះ មានភាពលេចធ្លោជាងគេ គឺជាកិច្ចព្រមព្រៀងការពារជាតិដ៏ធំសម្បើមមួយនេះ។

នៅក្រោមកិច្ចព្រមព្រៀងថ្មីនេះ ប្រទេសឥណ្ឌានឹងផ្គត់ផ្គង់ឥណ្ឌូនេស៊ីនូវមីស៊ីលបញ្ជាពីចម្ងាយល្បឿនលឿនជាងសំឡេងដែលគេស្គាល់ឈ្មោះថា BrahMos (supersonic BrahMos cruise missiles)ផង និងមីស៊ីលបាញ់ពីអាកាសទៅអាកាស Astra (Astra air-to-air missiles)ផង ដែលនេះបានបង្ហាញពីការបោះជំហានទៅមុខយ៉ាងខ្លាំង សម្រាប់មហិច្ឆតានាំចេញអាវុធផលិតក្នុងស្រុករបស់ប្រទេសឥណ្ឌាក្នុងទីផ្សារលក់អាវុធបច្ចុប្បន្ន។

រំលឹកដែរថា សម្ព័ន្ធមិត្តឥណ្ឌា និងឥណ្ឌូនេស៊ីនេះទើបតែបានចាប់ផ្តើមលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យទៅដល់កម្រិតគ្រប់ជ្រុងជ្រោយនៃភាពជាដៃគូកាលពីឆ្នាំ ២០១៨ កន្លងមកនេះប៉ុណ្ណោះ ហើយលោក Modi បានក្លាយទៅជានាយករដ្ឋមន្ត្រីឥណ្ឌាដំបូងគេបំផុត ដែលបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

គួរឱ្យដឹងដែរថា BrahMos គឺជាមីស៊ីលដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយប្រទេសឥណ្ឌា និងរុស្ស៊ី នៅក្នុងប្រទេសឥណ្ឌា។ មីស៊ីល BrahMos កន្លងមកធ្លាប់បានលក់ទៅឱ្យហ្វីលីពីនរួចមកហើយ។

តម្លៃក្នុងទីផ្សាររបស់ BrahMos អាចមានចន្លោះពី ៣ ទៅ ៤,៨៥ លានដុល្លារក្នុងមួយគ្រាប់។ សមត្ថភាពវាយប្រហារក្នុងល្បឿនដល់ទៅ ២,៨ ទៅ ៣ ដងនៃល្បឿនសំឡេងជាមួយនឹងទម្ងន់ប្រហែលជា ២៥០០ ទៅ ៣០០០ គីឡូក្រាម។ ចម្ងាយវាយប្រហារចាប់ពី ២៩០ គីឡូម៉ែត្រទៅដល់ ១០០០ គីឡូម៉ែត្រ អាស្រ័យទៅលើតម្លៃ និងបច្ចេកវិទ្យាដែលអតិថិជនចង់បាន។

មីស៊ីលនេះបានទទួលការចាប់អារម្មណ៍ជាសកលកាន់តែខ្លាំង ជាពិសេសនៅក្រោយពេលដែលការបង្ហាញអំពីភាពប្រយុទ្ធដ៏ខ្លាំងក្លា ដោយកងកម្លាំងឥណ្ឌាប្រឆាំងនឹងប៉ាគីស្ថានកាលពីឆ្នាំមុននៅក្នុងការប៉ះទង្គិចគ្នាមួយរយៈខ្លី ដែលប្រទេសឥណ្ឌាបានហៅប្រតិបត្តិការនោះថាជា Operation Sindoor៕



លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា