ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

​បរទេស ៖ រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​ ដោយសារ​កុងត្រា​ចាស់​បាន​​ផុត​កំណត់​។

Advertisement

​​កាសែត​រុស្ស៊ី ​RT​ ​នៅក្នុង​សប្តាហ៍​នេះ បានចេញផ្សាយថា យន្តហោះ​ចម្បាំង​ ​Su​-​30​MKI​ ​គឺជា​ម៉ូដែល​ស្នូល​នៃ​កងកម្លាំង​ទ័ព​អាកាស​របស់​ឥណ្ឌា​នាពេលបច្ចុប្បន្ន​ ហើយ​តាម​ផែនការ​ ​ឥណ្ឌា​នឹង​ទទួលបន្ទុក​ក្នុង​ការ​​ផលិត​ម៉ូដេល​ថ្មី​ចំនួន​១២​គ្រឿង​ដែល​ក្នុង​នោះ​វត្ថុធាតុ​ដើម​ក្នុង​ស្រុក​ជាង​៥០​ភាគរយ​​ នឹង​ត្រូវ​យកមក​ប្រើប្រាស់​។

​ប្រភព​ដដែល​បានអះអាង​ថា​ ក្រុមហ៊ុន​ឥណ្ឌា​ Hindustan​ ​Aeronautics​ ​Limited​ ​(​HAL​) ​នឹង​ចាប់ផ្តើម​ផលិត​យន្តហោះ​​ទាំង​១២​គ្រឿង​នៅ​រោងចក្រ​ ​Nashik​ ​ជាមួយនឹង​ទំហំ​វិនិយោគ​ប្រមាណ​ជា​ ១,៣​ពាន់​លាន​ដុល្លារ​។​ បច្ចុប្បន្ន​កងទ័ព​អាកាស​ឥណ្ឌា​ (​IAF)​ ​កំពុង​ប្រតិបត្តិការ​ហោះហើរ​ និង​ប្រើប្រាស់​យន្តហោះ​ ​Su​-​30​MKI​ ​ដល់​ទៅ ​២៦០​គ្រឿង​ នៅក្នុង​ជួរ​ទ័ព​របស់​ខ្លួន ​ហើយ​យន្តហោះ​​ថ្មី​នេះ​នឹង​ត្រូវ​យកមក​ជំនួស​ម៉ូដែល​ចាស់​ៗ​មួយចំនួន​ដែល​ខូចខាត​ និង​បាត់បង់​ដោយសារ​គ្រោះថ្នាក់​ផ្សេង​ៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​​នេះ​។​

​សូមរំលឹក​ដែរ​ថា រោងចក្រ​ ​Nashik​ ​របស់​ក្រុមហ៊ុន​ ​HAL​ ​ធ្លាប់​បាន​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី​ជា​យូរ​មកហើយ​ក្រោម​អាជ្ញាប័ណ្ណ​ផ្ទាល់​ពី​រុស្ស៊ី ហើយក៏​ផលិត​យន្តហោះ​ចម្បាំង​ធុន​ស្រាល​របស់​ឥណ្ឌា​ក្នុង​ស្រុក​ផងដែរ​។​យ៉ាងណា​ក្តី​ ក្រុមហ៊ុន​បាន​ឈប់​ផលិត​ ​MKI​ ​នៅ​ឆ្នាំ​​២០២១​ ​នៅ​​ពេល​ដែល​យន្តហោះ​ទាំងអស់​​បាន​ចុះ​កិច្ចសន្យា​ពី​ប្រទេស​រុស្ស៊ី​ និងត្រូវបាន​ចែកចាយ​រួចរាល់​។​

​Su​-​30​MKI​ ​ដំបូង​បង្អស់​ត្រូវបាន​បញ្ចូល​ទៅក្នុង​កងទ័ព​អាកាស​ឥណ្ឌា​ក្នុង​ឆ្នាំ​​២០២២​។​ ស៊េរី​ ​MKI​ ​ត្រូវបាន​ផលិត​ឡើង​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​របស់​ឥណ្ឌា ​ហើយ​រួមបញ្ចូល​ប្រព័ន្ធ​បច្ចេកវិទ្យា​សំខាន់ៗរបស់ឥណ្ឌា និងបច្ចេកវិទ្យាបំពេញបន្ថែមរបស់​បារាំង​ និង​អ៊ីស្រាអែល​ផងដែរ​។​

​សូមជម្រាបដែរថា ជាច្រើន​ឆ្នាំ​កន្លងមក​នេះ​ ​ប្រទេស​ឥណ្ឌា​បាន​ដាក់ចេញ​នូវ​ផែនការធ្វើពិពិធកម្មបច្ចេកវិទ្យា​ទៅ​លើ​យន្តហោះ​ ​និង​គ្រឿង​អេឡិចត្រូនិក​របស់​ ​Su​-​30​MKI​ ​ដែល​ធ្វើឱ្យ​យន្តហោះ​ទាំងនេះ​កាន់​តែ​មាន​សមត្ថភាព​ ​និង​កម្រិត​ប្រយុទ្ធ​ដ៏​គ្រោះថ្នាក់កើន​ឡើងខ្លាំង​។​ ​IAF​ ​ក៏​បាន​ដាក់បញ្ចូល​មីស៊ីល​ ​BrahMos​-​A​ ​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​របស់​រុស្ស៊ី​-​ឥណ្ឌា ​ទៅក្នុង​បច្ចេកវិទ្យា​យន្តហោះ​ចម្បាំង​នេះ​ផងដែរ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា